*ជំងឺ/ILLNESS: ទឹកនោមប្រៃ/ Nephrotic
*រុក្ខជាតិ/PLANTS: គល់ល្ហុង គល់ម្នាស់ គល់ រំចេក ស្លឹកដង្ហិត/papaya trunk, pineapple root, banana plant trunk, cassia alata
*វិធីធ្វើ/INSTRUCTION:
– ហាលគល់ល្ហុង គល់ម្នាស់ គល់រំចេក ស្លឹកដង្ហិត ឱ្យស្ងួត/ Have the above plants, dried out under the sun.
– យកចំនួនស្មើៗគ្នា ១ក្តាប់ដៃល្មមដាំទឹក១កំសៀវផឹក/ boil water, add a handful of each ingredient. Let it steep 5-10mn.
– ផឹក ១ថ្ងៃ ២ ឬ ៣កែវ/ Drink 2-3 time per day.
*លទ្ធផល/RESULT:
– អាចទទួលលទ្ធផលល្អបានក្នុរយៈពេលពី ១ ខែ/ Result and improvement can be seen in 1 month
*កំណត់ចំណាំ/REMARK:
– ខ្ញុំបាទសូមចែកជូនវិធិព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**
Please check and consult with a doctor or a specialist before consuming. This natural medicine treatment can be used when there is no other choice.
ប្រភព៖ អ៊ាង សុផល្លែត
*គ្រឿងផ្សំ
-ប្រទាលកន្ទុយក្រពើ
-ស្លឹកតយ(ដាក់ក៏បាន មិនដាក់ក៏បាន)
-ស្ករស
-អំបិល។
*វិធីធ្វើ
– យកប្រទាលកន្ទុយក្រពើមកចិតបន្លាទាំងសងខាង ចេញ បន្ទាប់មកចិតយកសម្បកចេញឲ្យអស់ទុកតែ សាច់សៗ
– យកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិតតូចៗ ឬកាត់ជាដុំៗប៉ុនចាហួយដូង រួចយកទៅលាង យកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹក បន្ទាប់មកស្រង់ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ
– ដាក់ទឹកដាំក្នុងឆ្នាំង សមល្មមតាមចំនួនប្រទាល។ បើមានស្លឹកតយ អាចដាក់ស្លឹកតយពីរបី សន្លឹកទៅក្នុងឆ្នាំង ដើម្បីឲ្យមានក្លិនល្អ
– ពេលទឹកពុះ ចាក់ស្ករសចូលឲ្យផ្អែមសមល្មមតាមចំណង់ចំណូលចិត្ត ហើយដាក់អំបិលមួយចិប
– ចាក់សាច់ប្រទាលកន្ទុយក្រពើចូល រង់ចាំឲ្យពុះម្តងទៀត ហើយលើកចុះទុកឲ្យត្រជាក់ សឹមដួសដាក់ដបក្លាស្សេទុកបរិភោគបានយូរថ្ងៃ៕
គុណប្រយោជន៍ប្រទាលកន្ទុយក្រពើ ចំពោះសុខភាព!
ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិឱសថដ៏ល្អមួយប្រភេទ។ គុណប្រយោជន៍នេះ មិនកំណត់ទៅលើតែឱសថរុក្ខជាតិតែប៉ុណ្ណោះទេ ប្រទាលកន្ទុយក្រពើត្រូវបានមនុស្សប្រើប្រាស់ នៅក្នុងផលិតផលថែសម្ភស្ស និងគ្រឿងសំអាងកាយផងដែរ។
រុក្ខជាតិដ៏មានប្រយោជន៍ខ្ពស់នេះ ត្រូវបានមនុស្សប្រើប្រាស់ ដើម្បីគុណប្រយោជន៍ផ្សេងៗជាច្រើន តាំងពីសម័យ បុរាណកាលមកម្ល៉េះ ។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍មួយចំនួន នៃប្រទាលកន្ទុយក្រពើ ៖
ព្យាបាលបញ្ហាស្បែក ៖ ជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពល្អប្រសើរខ្លាំងណាស់ សម្រាប់ព្យាបាលការលាកពីពន្លឺព្រះអាទិត្យ ព្យាបាលស្នាមសំឡាក និងដំបៅ ជំងឺរលាកស្បែក និងសត្វល្អិតទិច ឬខាំ។ រុក្ខជាតិនេះអាចយកទៅទទួលទាន និងលាបលើស្បែកផ្នែកខាងក្រៅបានដែរ។
កាត់បន្ថយកម្រិតកូឡេស្ដេរ៉ូល ៖ ប្រទាលកន្ទុយក្រពើ គឺមានប្រសិទ្ធភាពប្រសើរ សម្រាប់រក្សាកម្រិតកូឡេស្ដេរ៉ូល ដោយការកាត់បន្ថយសារធាតុ triglycerides។ លើសពីនេះទៅទៀត ដោយសារការជួយធ្វើឱ្យមានលំនឹងនៃការបញ្ចេញថាមពលរបស់មនុស្ស ការកាត់បន្ថយកម្រិតលីពីតឈាម និងការជួយដុតកម្ទេចជាតិខ្លាញ់ ទើបធ្វើឱ្យប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។
កាត់បន្ថយការរលាក ៖ មនុស្សជាច្រើននិយាយថា ការទទួលទានទឹកប្រទាលកន្ទុយក្រពើ ក្នុងរយៈពេល ២សប្ដាហ៍អាចជួយកាត់បន្ថយអាការៈរលាកនៅក្នុងរាងកាយមួយចំនួន ដូចជា ជំងឺរលាកសន្លាក់ អាការៈរលាកត្រចៀក ភ្នែក និងជំងឺរលាកសន្លាក់ឆ្អឹង។ ការលាបជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើ នៅលើស្បែកផ្នែកខាងក្រៅ អាចជួយកាត់បន្ថយការឈឺចាប់សាច់ដុំ និងគន្លាក់ឆ្អឹង។
ព្យាបាលបញ្ហារំលាយអាហារ ៖ តើអ្នកកំពុងមានបញ្ហារំលាយអាហារមែនទេ? ចូរទទួលទានទឹកប្រទាលកន្ទុយក្រពើពីព្រោះវាមានប្រសិទ្ធភាពកាត់បន្ថយ ជំងឺរលាកពោះវៀនធំ បញ្ហាអាស៊ីដក្នុងក្រពះ និងជួយឱ្យកម្រិតជាតិបាសនៅក្នុងរាងកាយមានលំនឹង។ ដោយសារគុណសម្បត្ដិថ្នាំបញ្ចុះរបស់វា ទើបធ្វើឱ្យវាមានលក្ខណៈល្អប្រសើរ សម្រាប់អាការៈទល់លាមក។
ល្អសម្រាប់ជំងឺទឹកនោមផ្អែម ៖ ប្រទាលកន្ទុយក្រពើ គឺល្អប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ពីព្រោះវាជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម និងមានសមត្ថភាព ប្រែត្រឡប់ភាពស្អិតរបស់ឈាម ជាហេតុធ្វើឱ្យចរន្ដឈាមដំណើរការបានស្រួល។
គុណប្រយោជន៍ប្រឆាំងនឹងភាពចាស់នៃប្រទាលកន្ទុយក្រពើ អាចជួយរក្សាស្បែកឱ្យទន់លោង និងធ្វើឱ្យស្បែកក្មេងជាងវ័យ និងបំបាត់ភាពស្រអាប់លើស្បែក។ វាមានប្រសិទ្ធភាពធ្វើឱ្យស្បែកមានសំណើម ជួយបណ្ដុះកោសិកាស្បែកខូច និងបំបាត់ស្នាមជ្រួញលើស្បែក៕
ប្រភព៖ អ៊ាង សុផល្លែត