បច្ចេកទេសការដាំសណ្ដែកទ្រើង ឬ សណ្ដែកកួរ
ដំណាំសណ្ដែកទ្រើង ឬ សណ្ដែកកួរ គឺជាប្រភេទដំណាំដែលកសិករនិយមចូលចិត្តដាំដុះ និង ទទួលទានយ៉ាងច្រើន។
1.ការរៀបចំដី ត្រូវភ្ជួរដីអោយបានជម្រៅចាប់ពី 25 – 30 ស.ម. ហើយហាលទុកចោលរយៈពេលចាប់ពី 7 – 10 ថ្ងៃ។ និងត្រូវភ្ជួរដីអោយបានយ៉ាងហោចណាស់ពី 2 – 3 ដងដែរ មុននឹងធ្វើការដាំដុះដំណាំសណ្ដែកទ្រើង ឬសណ្ដែកកួរ។
2. ការលើករង ទទឺងរបស់រង 80 – 100 ស.ម. និង បណ្ដោយតាមលទ្ធភាពដី ហើយចន្លោះរវាងរង 40 – 50 ស.ម.។
3. កម្ពស់រង រដូវវស្សាគួរលើករងកម្ពស់ 20 – 30 ស.ម. និង រដូវប្រាំងគួរលើករងកម្ពស់ 15 – 20 ស.ម.។
4. ចន្លោះជួរ ត្រូវមានចន្លោះចាប់ពី 70 – 80 ស.ម. និង ចន្លោះគុម្ពចាប់ពី 40 – 50 ស.ម. ការដោតទ្រើងយកឫស្សីប្រវែង 2 – 2.50 ម៉ែត្រ ដោតឈមមុខគ្នា នៅពេលកូនសណ្ដែកមានស្លឹក 4 – 5 សន្លឹក ដែលមានកម្ពស់ចាប់ពី 15 – 20 ស.ម.។ ក្រោយពេលដាំបាន 20 – 25 ថ្ងៃ ត្រូវរុំវាអោយជាប់នឹងទ្រើងឫស្សី។
5. ការប្រើប្រាស់ជី សូមទំនាក់ទំនងបានដើម្បីទទួលពត៌មានបន្ថែម
ចំណាំៈ
– បន្ទាប់ពីដាក់ជីហើយត្រូវស្រោចទឹកអោយជោក។
– យើងអាចប្រមូលផលបាន ចាប់ពីសណ្ដែកអាយុបាន 30 ថ្ងៃឡើងទៅ អាស្រ័យទៅតាមពូជ។
– អាចប្រមូលផលបានចាប់ពី 15 – 18 ដងក្នុងមួយរដូវការដាំដុះ។
– ទិន្នផលគិតជាមធ្យមប្រហែលពី 20 – 30 តោន ក្នុងផ្ទៃដីមួយហិកតា។
ប្រភពៈ សៀវភៅបៃតង