ផ្លែឈើ១៥មុខ ដែលសុភាពនារីមិនគួរមើលរំលង ជាពិសេសស្ត្រី​មាន​ផ្ទៃពោះ វាជួយរក្សាសម្រស់យើងឲ្យនៅក្មេងជាងវ័យ និងមិនធ្វើអោយធាត់

487

របបអាហារ គឺមានសារៈសំខាន់បំផុតក្នុងអំឡុងពេលមានផ្ទៃពោះ ហើយផ្នែកសំខាន់នៃអាហាររបស់អ្នក គួរតែជាផ្លែឈើ និងបន្លែ។ ការបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន ជាតិសរសៃហ្វាយប៊ឺ និង សារធាតុរ៉ែ អាចថែរក្សា និងផ្តល់អាហារូបត្ថម្ភពេញលេញ សម្រាប់ទារកនៅក្នុងផ្ទៃ ក៏ដូចជាសុខភាពរបស់ស្រ្តីជាម្តាយផ្ទាល់ផងដែរ។ផ្លែឈើ គឺជាក្រុមអាហារដ៏សំខាន់ ដែលផ្តល់ឲ្យស្រ្តីជាម្តាយ និងទារកនៅក្នុងផ្ទៃ នូវសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា បេតាការ៉ូ(Beta Carotene) ដែលជួយក្នុងការអភិវឌ្ឍន៍ជាលិកា និងកោសិកាប្រព័ន្ធភាពស៊ាំ។ វីតាមីន C នៅក្នុងផ្លែឈើ មានសារៈសំខាន់ណាស់សម្រាប់ការរីកលូតលាស់នៃ ធ្មេញ និងឆ្អឹង ខណៈអាស៊ីដហ្វូកលិក (Folic Acid) ជួយការពារការខូចទ្រង់ទ្រាយពីកំណើតទៀតផង។ ជាតិសរសៃហ្វាយប៊ឺដែលសម្បូរនៅក្នុងផ្លែឈើ ក៏ជួយស្រ្តីជាម្តាយ ដើម្បីបញ្ចៀសពីបញ្ហា ដូចជា ទល់លាមក និង ឫសដូងបាត ផងដែរ។ខាងក្រោមនេះ គឺជាប្រភេទផ្លែឈើ ដែលស្រ្តីគួរតែបរិភោគ ក្នុងអំឡុងពេលមានផ្ទៃពោះ៖

Lady-eating-1

១) ផ្លែ Apricot

–ផ្ទុកទៅដោយវីតាមីន A, C, E, បេតាការ៉ូ, ផូស្វ័រ, ស៊ីលីកុន, កាល់ស្យូម, ជាតិដែក និង ប៉ូតាស្យូម

–ផ្ទុកទៅដោយសារធាតុចិញ្ចឹម ដែលជួយក្នុងការអភិវឌ្ឍន៍ ធ្វើឲ្យទារកមានសុខភាពល្អ

–សំបូរទៅដោយជាតិដែក ដែលសំខាន់សម្រាប់ទប់ស្កាត់ការខ្វះឈាម

–អ្នកអាចបរិភោគ ពី ២ ទៅ ៤ផ្លែ ជារៀងរាល់ថ្ងៃ។

Lady-eating-1

២)ផ្លែឈើរី

–ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកនឹងត្រូវការវីតាមីន C ច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគសាមញ្ញ ដូចជា រោគត្រជាក់ និង កន្ទួល

–បរិភោគផ្លែឈើរី ជួយឲ្យស្រ្តីជាម្តាយ មានឈាមគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ទៅឲ្យ សុក និង ទារក

–ផ្លែឈើរីក៏សម្បូរទៅដោយសារធាតុមេឡានីន ដែលជាអ័រម៉ូនអុកស៊ីតកម្មដ៏មានអនុភាព អាចជួយក្នុងការរីកលូតលាស់របស់កោសិកា ខណៈពេលដែលពោះរបស់អ្នក កាន់តែធំឡើងៗក្នុងអំឡុងពេលមានផ្ទៃពោះ

–អ្នកជំនាញនិយាយថា សារធាតុមេឡានីនជួយឲ្យអ្នកគេងយប់កាន់តែស្រួល ដោយសារតែអំណាចប្រឆាំងភាពតានតឹងរបស់វា។

Lady-eating-5

៣)ផ្លែទំពាំងបាយជូរ

​​–ផ្លែទំពាំងបាយជូរពោរពេញទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ជាតិស្ករ Glucose, ជាតិស្ករ Fructose, សារធាតុ Pholbaphene, អាស៊ីដ Galic, អាស៊ីដ Silicic, អាស៊ីដ Oxalic, សារធាតុ Pectin, ម៉ាញេស្យូម, កាល់ស្យូម, ជាតិដែក, អាស៊ីដហ្វូកលិក និង វីតាមីន B1, B2, B6, B12, A, C, P, PP និង K។
–ផ្លែទំពាំងបាយជូរក៏សម្បូរទៅដោយសារធាតុអង់ស៊ីមសំខាន់ៗ ជាច្រើនផ្សេងទៀតផងដែរ

Lady-eating-14

៤)ផ្លែត្របែក

–ជួយរក្សាប្រព័ន្ធភាពស៊ាំ និងសម្ពាធឈាមរបស់ស្រ្តីជាម្តាយ ក្នុងអំឡុងពេលមានផ្ទៃពោះ

–សម្បូរទៅដោយវីតាមីន C, វីតាមីន E, សារជាតិ Iso-Flavonoids, សារជាតិ Carotenoids និងសារជាតិ Polyphenolsជួយឲ្យមានភាពងាយស្រួលក្នុងការរំលាយអាហារ និងផ្តល់នូវកម្លាំងដើម្បីបណ្ដុះប្រព័ន្ធប្រសាទកណ្ដាលរបស់ទារក។

Guava
Guava

៥) ផ្លែគីវី (Kiwi)

–ផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន C, E, A, ប៉ូតាស្យូម, ផូស្វ័រ, ម៉ាញ៉េស្យូម, អាស៊ីតហ្វូកលិក និង ជាតិសរសៃហ្វាយប៊ឺ Dietary

–ជួយព្យាបាលទៅលើប្រព័ន្ធផ្លូវដង្ហើម

–ជួយកាត់បន្ថយការក្អក ត្រជាក់ និងពិបាកដកដង្ហើម ប្រសិនបើអ្នកបរិភោគវាជារៀងរាល់ថ្ងៃ

–សម្បូរទៅដោយជាតិដែក។

Lady-eating-11

៦)ផ្លែប៉ោម

–ជួយបង្កើនភាពស៊ាំ និងកម្លាំងរបស់ទារក

–ជួយកាត់បន្ថយហានិភ័យនៃការពិបាកដកដង្ហើម ជំងឺហឺត និង ជំងឺត្រអករបស់ទារក

–សម្បូរទៅដោយវីតាមីន A, E, D និង ស័ង្កសី

Lady-eating-12

៧)ផ្លែស្វាយ

–ផ្ទុកទៅដោយវីតាមីន C ដែលជាតម្រូវការសម្រាប់គ្រប់គ្រងការរំលាយអាហារ, កាត់បន្ថយការទល់លាមក និងការពារមិនឲ្យអ្នកឆ្លងមេរោគតូចតាច។

Lady-eating-2

៨)ផ្លែស្រ្តូប៊ែរី

–មានបរិមាណនៃអាស៊ីដហ្វូកលិក ដែលល្អសម្រាប់ស្រ្តីជាម្តាយ

–អាស៊ីដហ្វូកលិក មានសារៈសំខាន់ក្នុងការទប់ស្កាត់ពិការភាព នៃបំពង់សរសៃប្រសាទរបស់ទារក ក្នុងអំឡុងពេលមានផ្ទៃពោះ

–មានបរិមាណវីតាមីន និងជាតិសរសៃហ្វាយប៊ឺច្រើន

–សម្បូរទៅដោយអាស៊ីដហ្វូកលិក

–មានជីវជាតិបំប៉នជាច្រើន ដូចជា ម៉ង់កាណែស (Manganese) និងប៉ូតាស្យូម ដែលជួយឲ្យទារក
មានឆ្អឹងរឹងមាំ

Lady-eating-3

៩)​បន្លែ
ការ​ទទួលទាន​នូវ​បន្លែ ដែល​ជា​ប្រភេទ​អាហារ​មួយ ដែល​មាន​ជាតិ​កាឡូរី​ទាប នៅ​ក្នុង​បរិមាណ មួយ​ចាន ជំនួស​អោយ​អាហារ​ដទៃទៀត​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់ គឺ​អាច​នឹង​ផ្តល់​អត្ថប្រយោជន៍ ជាពិសេស ក្នុង​ការជួយ​បន្ថយ​នូវ​ការ​បឺត​ស្រូបយក ជាតិ​កាឡូរី​។​

Lady-eating-13

១០)ផ្លែឪឡឹក
–សម្បូរទៅដោយវីតាមីន A, C, B6, ម៉ាញ៉េស្យូម និង ប៉ូតាស្យូម

–ផ្ទុកទៅដោយសារធាតុរ៉ែ និងសម្បូរជាតិសរសៃហ្វាយប៊ឺល្អបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ

–បញ្ចៀសអារម្មណ៍កល់ចង់ក្អួតនៅពេលព្រឹក

–ជួយកាត់បន្ថយការរលាកបេះដូង ហើមដៃជើង និង កាត់បន្ថយការចុករោយសាច់ដុំ

Lady-eating-4

១១)ផ្លែទំពាំងបាយជូរខៀវ Blueberry

–ផ្លែទំពាំងបាយជូរខៀវ Blueberry មួយពែង ផ្ទុកទៅដោយសារធាតុប៉ូតាស្យូម ១១៤មីលីក្រាម សំខាន់បំផុតចំពោះសម្ពាធឈាម

–ផ្ទុកទៅដោយវីតាមីន C, អាស៊ីដហ្វូកលិក , កាល់ស្យូម និងជាតិសរសៃហ្វាយប៊ឺុ។

Lady-eating-16

១២)ផ្លែល្មុត

–ពោរពេញទៅដោយសារជាតិអេឡិចត្រូលីត (Electrolyte), វីតាមីន A, កាបូអ៊ីដ្រាត និងថាមពល ដែលល្អឥតខ្ចោះសម្រាប់ការផលិតទឹកដោះ

–ជួយដោះស្រាយអាការៈវិលមុខ និងក្អួតចង្អោរ ថែមទាំងការពារជំងឺរលាកពោះវៀនទៀតផង

Lady-eating-6

១៣) ផ្លែចេក

–មានអាស៊ីដហ្វូកលិក, វីតាមីន C, B6, ប៉ូតាស្យូម និង ម៉ាញ៉េស្យូម

–វីតាមីន B6 នៅក្នុងផ្លែចេក ជួយរក្សាកម្រិតសូដ្យូម និងគ្រប់គ្រងដំណើរចង់ក្អួតចង្អោរ

–ម៉ាញ៉េស្យូម នៅក្នុងផ្លែចេក ជួយស្តាតុល្យភាពនៃសារធាតុរាវល្អៗ

–ប៉ូតាស្យូម នៅក្នុងផ្លែចេក មានសារៈសំខាន់ដើម្បីការពារស្រ្តីជាម្តាយ ពីជំងឺដាច់សរសៃឈាមខួរក្បាល ឬ ជំងឺផ្សេងៗដែលអាចកើតមាន ក្នុងអំឡុងពេលមានផ្ទៃពោះ

–ជាធម្មតាគ្រូពេទ្យតែងណែនាំឲ្យបរិភោគផ្លែចេកមួយផ្លែ ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលត្រីមាសដំបូងLady-eating-7

 

១៤)ផ្លែទាប
–ផ្ទុកទៅដោយវីតាមីន A និង C ដែលល្អបំផុតសម្រាប់ភ្នែក ស្បែក សក់ និងជាលិការាងកាយរបស់ទារកក្នុងផ្ទៃ

–បង្កើនមុខងារយល់ដឹងរបស់ទារកក្នុងផ្ទៃ ក្នុងអំឡុងពេលអភិវឌ្ឍដំបូង

–បរិមាណជាតិសរសៃហ្វាយប៊ឺខ្ពស់នៅក្នុងផ្លែទាប ជួយការពារការទល់លាមក និងបន្ថយការឈឺចាប់ ក្នុងអំឡុងពេលសម្រាលកូនទៀតផង។

Lady-eating-8

១៥)ផ្លែទទឹម

–ផ្ទុកទៅដោយបរិមាណថាមពល កាល់ស្យូម អាស៊ីដហ្វូកលិក ជាតិដែក ប្រូតេអ៊ីន និងវីតាមីន C

–បរិភោគផ្លែទទឹមពិតជាមានសារៈប្រយោជន៍ណាស់ក្នុងអំឡុងពេលមានផ្ទៃពោះ ដោយអ្នកអាចបរិភោគផ្លែទទឹមផ្ទាល់ ឬធ្វើជាទឹកទទឹមក៏បានដែរ៕

Lady-eating-9

 

ប្រពភ៖ khsharefb

SHARE