ដំណាំខាត់ណាផ្កា ជាដំណាំអាចដុះលូតលាស់បានពេញមួយឆ្នាំ វាត្រូវការស៊ីតុណ្ហភាពជាមធ្យមចាប់ពី 15 – 20 អង្សាសេ។
1.ការរៀបចំដី ត្រូវភ្ជួរដីជម្រៅចាប់ពី 15 – 30 ស.ម. ហើយហាលដីចោលចាប់ពី 7 – 10 ថ្ងៃ ភ្ជួរអោយបាន 2 – 3 ដង មុនពេលដាំដុះខាត់ណាផ្ដា។
2. ការលើករង ទទឹង 100 ស.ម. និងបណ្ដោយតាមចម្ងាយរបស់ដីពិត ចន្លោះរង 30 ស.ម.
3. កម្ពស់រង រដូវវស្សាត្រូវលើករងកម្ពស់ 20 – 25 ស.ម. និង រដូវប្រាំងត្រូវលើករងកម្ពស់ចាប់ពី 10 – 15 ស.ម.
4. ការដាំដុះ ចន្លោះជួរ 50 ស.ម. និង ចន្លោះគុម្ព 40 ស.ម. កាប់រណ្ដៅជម្រៅចាប់ពី 8 – 10 ស.ម. 2 ជួរក្នុងមួយរង។
4. ការប្រើប្រាស់ជី សូមទំនាក់ទំនងបានដើម្បីទទួលពត៌មានបន្ថែម
ចំណាំៈ
– ដាក់ជីក្រោយពេលជ្រោយដីហើយ ត្រូវរោយជីតាមចន្លោះគុម្ព ហើយជ្រោយដីលប់ បន្ទាប់ពីដាក់ជី ហើយត្រូវស្រោចទឹកអោយជោកដី។
– ការប្រមូលផលធ្វើឡើងក្រោយពេលដាំដុះរយៈពេល 65 – 75 ថ្ងៃ ទិន្នផលដែលទទួលបានគិតជាមធ្យមចាប់ពី 9 – 15 តោនក្នុងផ្ទៃដីមួយហិកតា។
ប្រភពៈអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោងកសិកម្ម