ផ្លែកន្ទួតសម្បូរទៅដោយវីតាមីន C ប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុខនិជ។
– ប្រភពវីតាមីន C ៖ ផ្លែកន្ទួតមានកម្រិតវីតាមីន C អាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយ ដើរតួរជាសារធាតុធម្មជាតិប្រឆាំងនឹងអ៊ីសស្តាមីន និងជំនួយដល់ប្រព័ន្ធភាពស៊ាំ។ ដើម្បីទទួលបានវីតាមីន C ពេញលេញពីផ្លែកន្ទួត អ្នកត្រូវពិសារវាទាំងស្រស់។
– អង់ទីអុកស៊ីដង់៖ អាចការពារពីរ៉ាឌីកាល់សេរីដែលបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើនដល់សុខភាព រួមមានជំងឺមហារីកផងដែរ។
- ប្រឆាំងនឹងជំងឺមហារីក៖ ទឹករបស់ផ្លែកន្ទួតអាចបង្កកការលូតលាស់នៃកោសិកាមហារីក។ កោសិកាដែលមានប្រតិកម្មល្អបំផុតជាមួយនឹងទឹកកន្ទួតគឺកោសិការបស់ក្រពះ ស្បែក និងស្បូន។
– ប្រឆាំងនឹងបញ្ហារលាក៖ ផ្លែកន្ទួត មានគុណសម្បត្តិព្យាបាលបញ្ហារលាក ដូចជា បញ្ហារលាកច្រមុះ និងភ្នែក ហើយវាក៏ត្រូវបានគេរកឃើញថាអាចកាត់បន្ថយបញ្ហារលាកដែលបង្ករឡើងដោយបញ្ហាសន្លាក់ផងដែរ។
– គុណសម្បត្តិផ្សេងៗរបស់ផ្លែកន្ទួត៖ វាអាចជួយបង្ការរ៉ាឌីកាល់សេរី ប្រឆាំងជំងឺមហារីក និងកាត់បន្ថយការរលាកដែលបង្ករមកពីជំងឺផ្សេងៗ។ វាថែមទាំងជួយគ្រប់គ្រងការបញ្ចេញចោល និងជួយព្យាបាលបញ្ហាទល់លាមក ព្រោះវាសម្បូរទៅដោយជាតិសរសៃ និងជួយបង្ការជំងឺទឹកនោមផ្អែមដោយការរារាំង aldose reductase ដែលជាសមាសធាតុបង្ករឲ្យមានជំងឺកាតារ៉ាក់។ ផ្លែកន្ទួតក៏អាចជួយកាត់បន្ថយបញ្ហាស្ត្រេសផងដែរ។ វាក៏ត្រូវបានគេរកឃើញថាដើរតួជាថ្នាំងងុយគេង ដែលជួយដល់ការគេង ការសម្រាករបស់សាច់ដុំ និងមានប្រសិទ្ធភាពធ្វើឲ្យអារម្មណ៍ស្ងប់៕
ដកស្រង់អត្ថបទពី៖ CEN