តាមអ្នកជំនាញរឱសថរុក្ខជាតិរបស់វៀតណាមលោក Vu Quoc Trungបានឱ្យដឹងថា ក្រអៅឈូកឬមើមឈូកឬភាសាវៀតណាមហៅថាngósen មានអត្ថប្រយោជន៍ជួយកម្ចាត់់ជាតិពុល ហើយបញ្ឈប់មិនឱ្យរាងកាយឡើងកម្តៅបានទៀតផង ។
លោក Trungបានអះអាងទៀតថា ក្រអៅឈូកក្នុងពេលខ្លះក៏អាចជួយសម្រួលដល់ការចរាចរទៅមករបស់ឈាមនៅក្នុងរាងកាយមនុស្សបានផងដែរ ។ លើសពីនេះទៀតវា(ក្រឪឈូក)ក៏អាចជាថ្នាំប៉ូវកម្លាំងនិងលើកទឹកចិត្ត ។
សម្រាប់ការទទួលទានជាទូទៅ ក្រឳឈូកត្រូវបានគេយកទៅស្លជាសម្លទឹកឬជាសម្លគោក។
ក្រៅពីអត្ថប្រយោជន៍ខាងលើ តាមលោកTrungក្រអៅឈូកនៅផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាពជាច្រើនមុខទៀត ក្នុងនោះមានដូចជា៖
-បញ្ឈប់ការហូរឈាមច្រមុះ ៖ លាងវាឱ្យបានស្អាត បុករួចច្របាច់យកទឹកឱ្យបាន២០០ក្រាមផឹកនៅពេលថ្ងៃ ។ វិធីម្យ៉ាងទៀតគឺអាចយកទឹកដែលកិនរួចបន្តក់លើច្រមុះដែលកំពុងហូរឈាម ។
-ជួយឱ្យឃ្លានអាហារ ៖ យកក្រអៅឈូកស្រស់ចិតស្តើងៗចំនួន៥០ក្រាម ហើយយកទៅបបរនិងរោយស្ករតិចៗពីលើ ។
-ជួយសម្រួលដល់ដំណេកក្នុងពេលយប់ ៖ អស់លោកអ្នកអាចយកក្រអៅឈូក៥០០ក្រាមលាយជាមួយផ្លែពុទ្រាក្រហម២០០ក្រាមទៅធ្វើជាស៊ុបផ្អែមដោយចម្អិនជាមួយស្ករដុំឱ្យបានកន្លះម៉ោង ។ បន្ទាប់មកហុតស៊ុបនោះទាំងនៅក្តៅឧណ្ហក្នុងពេលល្ងាច ៕