*ព្យាបាលជំងឺ ៖ រាកមួល គ្រុនចាញ់ ឈឺឆ្អឹងឆ្អែង ស្រ្តីរដូវមិនទៀង បូសនៅបាតជើង។
*ប្រភេទរុក្ខជាតិ ៖ ក្លិនទា ពុទ្រាឈ្លូស
*ផ្លែ៖ រាងមូលត្រមៀចពណ៌ក្រហម បៃតង លៀងស្រាល ។ចេញផ្កាផ្លែរាល់រដូវ ។ ដុះដោយខ្លួនឯងតាមព្រៃរបោះ។
មានរសជាតិល្វីងធាតុត្រជាក់ ។
*សមាសធាតុគីមី៖ ក្នុងស្លឹកមាន Limonoid(Perforatin) Perforatinolon និងជាតិផ្សេងៗ។
*វិធីប្រើប្រាស់ ៖
– ប្រើ ឫស សំបកដើម មែក ស្លឹក ផ្លែ
– គេប្រើមែក សំបកដើម ស្លឹកដាំទឹកផឹក រាកមួស គ្រុនចាញ់ ឈឺឆ្អឹងឆ្អែង ស្រ្តីរដូវមិនទៀង ។ ផ្លែព្យាបាលបូសនៅបាតជើង។
*កម្រិតប្រើប្រាស់៖ ពី ២០-៣០ ក្រ ក្នុងមួយថ្ងៃ ។
ប្រភព៖ រុក្ខជាតិឱសថកម្ពុជា
អានបន្ថែម៖មិននឹកស្មានដល់សោះថាជីវ៉ាន់ស៊ុយក៏ជាអ្នកឯកទេសសំរកទំងន់បានយ៉ាង….
អត្ថប្រយោជន៏បន្ថែមនៃជីវ៉ាន់ស៊ុយគឺវាមានផ្ទុកទៅដោយវីតាមីន A, B, និងC ដែលជួយពង្រឹងប្រព័ន្ធរំលាយអាហារ។ វាថែមទាំងមានអត្ថប្រយោជន៏ជាច្រើនទៀតក្រៅពីអាចសំរកទំងន់ គឺវាអាចជួយស្រ្តីដែលមានបញ្ហារដូវមិនទៀងទាត់ កំចាត់ជាតិពុលចេញពីរាងកាយ និងថែរក្សាបេះដូង។
1.គ្រឿងផ្សំរួមមាន
-ជីវ៉ាន់ស៊ុយ
-ក្រូចឆ្មា
-ទឹក
2.របៀបធ្វើ
-ហាន់ជីវ៉ាន់ស៊ុយឱ្យល្អិត ហើយកិនក្នុងម៉ាស៊ីនក្រឡុក(ដាក់តាមកំរិតដែលអ្នកចង់បាន)
-ច្របាច់ក្រូចឆ្មាមួយ ឫពីរផ្លែក្នុងទឹក 2លីត្រ
-លាយទឹកក្រូចឆ្មា និងជីវ៉ាន់ស៊ុយដែលបានកិនរួចចូលគ្នា
3.របៀបប្រើ
-ដាក់ទុកក្នុងទូទឹកកក និងបរិភោគរាល់ព្រឹកមុនពិសារអាហារ
ប្រភពៈ សៀវភៅបៃតង