ហេតុអ្វីបានជាយើងចំណាយប្រាក់ច្រើនលើផលិតបំបាត់ក្លិន នៅពេលដែលរបស់ទាំងនេះអ្នកអាចរៀបចំដោយខ្លួនឯងបាន។ មានវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនមិនល្អ និងសុវត្ថិភាព១០០ភាគរយ ហើយបែបធម្មជាតិទៀត។
អ្វីដែលអ្នកត្រូវការនោះគឺ៖
- ទឹកក្រអូបបោកខោអាវ ១/៤ ពែង
- ម្សៅមេនំបុ័ង ឬ Baking Soda ៤ ស្លាបព្រាបាយ
- ទឹក ២ កែវ
* របៀបធ្វើ៖
ដាក់ទឹកក្រអូប និងម្សៅមេនំបុ័ងចូលក្នុងធុងទឹកមួយដោយឡែកសិន បន្ទាប់មកដាំទឹក ២ កែវនោះឱ្យពុះ ហើយសឹមចាក់ទឹកដាំពុះនោះចូលក្នុងធុងលាយបញ្ចូលគ្នា។ ទុកចោល ៣០ នាទី សឹមយកវាដាក់ចូលក្នុងដបដើម្បីប្រើប្រាស់។
បន្ទាប់ពីនោះអ្នកត្រូវយកវាទៅបាញ់នៅកន្លែងមានក្លិនមិនល្អ ប្រសិទ្ធភាពនឹងឃើញពេលអ្នកប្រើប្រាស់វា៕
អានអត្ថបទបន្ថែម៖ ☞☞ វិធីងាយៗសម្រាប់បងប្អូនដែលចង់ចេះផ្សាំយកពូជក្រូច (មានវីដេអូ)
#វិធីបណ្តុះពូជក្រូចដែលយើងចង់បានពូជច្រើន #ដាំឆាប់បានផ្លែលឿន
មើលហើយសូមជួយ share ចែករំលែកបន្តដើម្បីអាចសាកល្បងបានទាំងអស់គ្នា
ចំណេះដឹងថ្មីដែលអ្នកគួរតែយល់ដឹងបន្ថែម សូមចែករំលែកបន្តទៅកាន់បងប្អូនកសិករយើងទាំងអស់គ្នា ដើម្បីឲ្យគាត់អាចអនុវត្តតាម។ ការចែករំលែកអ្វីដែលយើងបានដឹង គឺជាការកសាងកន្លែងដាក់ចំណេះដឹងឲ្យកាន់តែធំជាងមុន។
សូមទស្សនាវីដេអូនៃការផ្សាំ