ជប៉ុន ៖ តាមប្រភពពត៌មាន Oddity Central បានឲ្យដឹងថា ស្ត្របឺរីពណ៌ស របស់ប្រទេសជប៉ុនត្រូវបានគេដាក់លក់ក្នុងតម្លៃមួយមិនធម្មតា បើធៀបជាមួយនឹងស្ត្របឺរីធម្មតា។
ស្ត្របឺរីចម្លែកនេះ ត្រូវបានគេរកឃើញវិធីដាំតាំងពី៤ឆ្នាំមុនមកម្ល៉េះ ដោយលោក Yasuhito Teshima និងអ្នកនៅក្នុងកសិដ្ឋានរបស់លោក។ វិធីដែលធ្វើឲ្យស្ត្របឺរីនេះ មានពណ៌ស គឺយើងត្រូវដាំវាដោយកាត់បន្ថយពន្លឺព្រះអាទិត្យកុំឲ្យមកប៉ះត្រូវវាពេក។ ការធ្វើដូចនេះធ្វើឲ្យសារធាតុពណ៌ធម្មជាតិ Anthocyanin នៅក្នុងផ្លែឈើទូទៅចេញពណ៌។
និយាយពីរឿងតម្លៃរបស់វាវិញ គឺពិតជាមិនធម្មតា។ ក្នុងមួយផ្លែមានតម្លៃ១០ដុល្លារ ហើយក្នុងមួយថង់តូចតម្លៃ៤០ដុល្លារ។ រសជាតិរបស់វា គឺមិនដូចទៅនឹងស្ត្របឺរីធម្មតាឡើយ។
លោក John Daub ដែលជាអ្នកបានភ្លក់រសជាតិស្ត្របឺរីពិសេសនេះ បានប្រាប់ថា៖ «វាធុំក្លិនផ្អែមយ៉ាងខ្លាំង។ សំបករបស់វាទន់។ ពេលខ្ញុំខាំញ៉ាំដំបូង រសជាតិរបស់វា គឺស្រដៀងទៅនឹងផ្លែម្នាស់។ តែក្រោយមករសជាតិរបស់វាក៏ប្តូរមកជាផ្អែមដូចស្ករគ្រាប់។ តែមិនផ្អែមខ្លាំងដូចស្ករគ្រាប់ពេកនោះទេ»៕
អត្ថបទល្អៗបន្ថែម
-> ពេលលោកអ្នកដឹងល្បិចនេះហើយ ផ្ទះរបស់លោកអ្នកនឹងលែងធុំក្លិនអាក្រក់តទៅទៀតហើយ! -<
ហេតុអ្វីបានជាយើងចំណាយប្រាក់ច្រើនលើផលិតបំបាត់ក្លិន នៅពេលដែលរបស់ទាំងនេះអ្នកអាចរៀបចំដោយខ្លួនឯងបាន។ មានវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនមិនល្អ និងសុវត្ថិភាព១០០ភាគរយ ហើយបែបធម្មជាតិទៀត។
អ្វីដែលអ្នកត្រូវការនោះគឺ៖
- ទឹកក្រអូបបោកខោអាវ ១/៤ ពែង
- ម្សៅមេនំបុ័ង ឬ Baking Soda ៤ ស្លាបព្រាបាយ
- ទឹក ២ កែវ
* របៀបធ្វើ៖
ដាក់ទឹកក្រអូប និងម្សៅមេនំបុ័ងចូលក្នុងធុងទឹកមួយដោយឡែកសិន បន្ទាប់មកដាំទឹក ២ កែវនោះឱ្យពុះ ហើយសឹមចាក់ទឹកដាំពុះនោះចូលក្នុងធុងលាយបញ្ចូលគ្នា។ ទុកចោល ៣០ នាទី សឹមយកវាដាក់ចូលក្នុងដបដើម្បីប្រើប្រាស់។
បន្ទាប់ពីនោះអ្នកត្រូវយកវាទៅបាញ់នៅកន្លែងមានក្លិនមិនល្អ ប្រសិទ្ធភាពនឹងឃើញពេលអ្នកប្រើប្រាស់វា៕
អានអត្ថបទបន្ថែម៖ ☞☞ វិធីងាយៗសម្រាប់បងប្អូនដែលចង់ចេះផ្សាំយកពូជក្រូច (មានវីដេអូ)
#វិធីបណ្តុះពូជក្រូចដែលយើងចង់បានពូជច្រើន #ដាំឆាប់បានផ្លែលឿន
មើលហើយសូមជួយ share ចែករំលែកបន្តដើម្បីអាចសាកល្បងបានទាំងអស់គ្នា
ចំណេះដឹងថ្មីដែលអ្នកគួរតែយល់ដឹងបន្ថែម សូមចែករំលែកបន្តទៅកាន់បងប្អូនកសិករយើងទាំងអស់គ្នា ដើម្បីឲ្យគាត់អាចអនុវត្តតាម។ ការចែករំលែកអ្វីដែលយើងបានដឹង គឺជាការកសាងកន្លែងដាក់ចំណេះដឹងឲ្យកាន់តែធំជាងមុន។
សូមទស្សនាវីដេអូនៃការផ្សាំ