តើអ្នកមានឆ្ងល់ទេ?មូសចូលចិត្តខាំអ្នកជាងអ្នកដទៃដោយមូលហេតុតែ…

7202

ពេល​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ តើ​អ្នក​ធ្លាប់​ត្រូវ​មូស​ខាំ​ច្រើន​ជាង​មិត្តភក្តិ​របស់​អ្នក​ដែរ ឬទេ ? មូស​ចូល​ចិត្ត​ខាំ​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ O+ និង​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ដ៏​ចម្លែក​ចំនួន​៦​ដែល​បង្ហាញ​ថា​មូស​ចូល​ចិត្ត​ខាំ​អ្នក​ច្រើន​ជាង​អ្នក​ដទៃ ។

312313

14064077_388499784607461_954221038640523086_n-9

mosquito

Mosquito-silhouette-sunset-human-skin.jpg.838x0_q80

T-05-11-17-q-full-700x400

viruszika

១-​អ្នក​ចូល​ចិត្ត​ផឹកស្រា​បៀរ

នៅ​ពេល​អ្នក​ផឹកស្រា​បៀរ​កាន់តែ​ច្រើន រាង​កាយ​អ្នក​នឹង​ទាក់ទាញ​មូស​កាន់តែ​ខ្លាំង ។ នៅ​ក្នុង​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១០​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​មូស​ចូល​ចិត្ត​ខាំ​អ្នក​ដែល​មាន​ជាតិ​អាល់កុល (​ស្រា​បៀរ​) ក្នុង​ឈាម ។ ក្លិន​ខ្លួន​របស់​អ្នក​ផឹកស្រា​បៀរ​ហាក់ដូចជា​មិន​អាច​ទប់ទល់​ទៅ​នឹង​មូស​បាន​ទេ ។

feature117

២-​ស្បែក​របស់​អ្នកមាន​បាក់តេរី

មិន​ត្រឹមតែ​បាក់តេរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ចំនួន​បាក់តេរី​ប្រភេទ ផ្សេង​ៗ​ផង​ដែរ​។ បាក់តេរី​ទាំងនេះ​នឹង​ទាក់ទាញ​មូស​ទៅ​រក​អ្នក ។ ការ​សិក្សា​ឆ្នាំ​២០១១​បាន​សន្និដ្ឋាន​ថា​វា​ជា​មូលហេតុ​ដែល​មូស​ចូល​ចិត្ត​ខាំ​មេជើង និង​ម្រាមជើង​ដែល​ជា​កន្លែង​សំបូរ​បាក់តេរី ។

Hand, Lupe und Haut

៣-​ក្លិន​ខ្លួន 

ក្លិន​ខ្លួន​របស់​អ្នក​អាច​ទាក់ទាញ​មូល​បាន ។ គេ​ដឹង​ជា​យូរ​មក​ហើយ​ថា​ក្លិន​ខ្លួន​របស់​មនុស្ស​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​មូស ។ វា​មិន​មាន​ន័យ​ថា​មូស​ចូល​ចិត្ត​អ្នកមាន​ក្លិន​ខ្លួន​មិនល្អ​ទេ តែ​វា​ទាក់ទង​ថា​ក្លិន​ខ្លួន​របស់​អ្នក​អាច​ទាក់ទាញ​មូស​ឱ្យ​ខាំ​អ្នក​បាន ។

odors

៤-​អ្នកធំ​ជាង​អ្នក​ដទៃ 

មូស​ចូល​ចិត្ត​អ្នក​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ច្រើន ហើយ​នេះ​ប្រហែលជា​មូលហេតុ​ដែល​មូស​ចូល​ចិត្ត​ខាំ​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​ជាង​អ្នក​ដទៃ និង​មនុស្ស​ពេញវ័យ​ច្រើន​ជាង​កុមារ ។ អ្នក​ដែល​មាន​ទម្ងន់​ច្រើន​ក៏​ទាក់ទាញ​សត្វ​មូស​ច្រើន​ផង​ដែរ ព្រោះ​ពួក​គេ​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ច្រើន​ជាង​អ្នក​ដទៃ ។

small-big

៥-​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន

អ្នក​ដែល​ហាត់ប្រាណ​ច្រើន​មាន​«​អាស៊ីត​ឡាក់​តិច​»​ច្រើន​នៅ​ក្នុង​ឈាម ។ វា​គឺជា​លទ្ធផល​នៃ​ការ​ធ្វើ​មេតាបូលីស​ដែល​បញ្ចេញ​ដោយ​សាច់ដុំ​នៅ​ក្នុង​ខ្លួន​របស់​អ្នក ។ មូស​ចូល​ចិត្ត​ក្លិន​អាស៊ីត​ឡាក់​តិច និង​មាន​ទំនោរ​ខាំ​មនុស្ស​ដែល​មាន​អាស៊ីត​ប្រភេទ​នេះ​ច្រើន​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ ។

131009152153-gym-treadmills-weight-lifting-story-top

៦-​អ្នកមាន​កម្តៅ​ក្នុង​រាង​កាយ​ខ្ពស់

មានការ​ទាក់ទង​ច្បាស់លាស់​មួយ​រវាង​កម្តៅ​រាង​កាយ និង​ការ​ទាក់ទាញ​មូស ។ សីតុណ្ហភាព​ក្នុង​រាង​កាយ​កាន់តែ​ខ្ពស់​ជួយ​ក្នុង​ការ​បញ្ជូន​ក្លិន​ខ្លួន​របស់​អ្នក​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ យើង​ដឹង​រួច​មក​ហើយ​ថា​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នកមាន​ក្លិន​ខ្លួន​ដែល​អាច​ទាក់ទាញ​មូស​បាន ៕

flu-thermometer-istock31691

 

SHARE