ជំងឺទឹកនោមផ្អែម ជាជំងឺយូរអង្វែង ហើយពិបាកនឹងព្យាបាល ។ អ្នកជំងឺកើតទឹកនោមផ្អែមកាន់តែកើនឡើងប្រចាំឆ្នាំ ។ អ្នកជំងឺពាសពេញពិភពលោកព្យាយាមរិះរកវិធីព្យាបាលជំងឺនេះ ។ តែសំណាងមិនល្អ គ្មានវិធីអាចព្យាបាលឱ្យជាសះស្បើយបានឡើយ ។ មានតែថ្នាំប៉ុណ្ណោះ ទើបអាចទប់ទល់នឹងជំងឺនេះបាន ។
ភេសជ្ជៈនេះនឹងទៅកម្ចាត់អាការៈជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធិភាព ។ វិធីធ្វើថ្នាំនេះពិតជាងាយស្រួលបំផុត ហើយអ្នកត្រូវការគ្រឿងផ្សំតែ ២មុខមាន ឬសដើមសឺលើរី និងក្រូចឆ្មា ។ ទាំងសឺលើរី និងក្រូចឆ្មាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ប៉ូតាស្យូម និងសារធាតុជាច្រើនផ្សេងទៀត ដែលមានប្រសិទ្ធិភាពរក្សាកម្រិតជាតិស្ករក្នុងឈាម ។
គ្រឿងផ្សំ
ឬសសឺលើរី ៣០០ក្រាម
ក្រូចឆ្មា ៦ផ្លែ ។
ការណែនាំ
លាងសម្អាតឬសសឺលើរីឱ្យស្អាត រួចឈូសវា ។ ដាក់ឬសសឺលើរី និងទឹកក្រូចឆ្មាចូលក្នុងឆ្នាំងមួយ ។ ចាក់ទឹកមួយចានចូល ហើយបិទគម្របឆ្នាំងឱ្យជិត ដាំវារហូតដល់ពុះ ។ បន្ថយកម្តៅ និងរម្ងាស់រយៈពេល ២ម៉ោង
ទុកវាឱ្យត្រជាក់ បន្ទាប់មក ច្រោះយកទឹកវា ព្រមទាំងរក្សាទុកនៅកន្លែងត្រជាក់ ហើយស្ងួត ។ ទទួលទានភេសជ្ជៈនេះ ១ស្លាបព្រាបាយជារៀងរាល់ព្រឹកទាំងពោះទទេ ៣០នាទីមុនពេលអាហារ ។ ត្រូវប្រើឱសថនេះរយៈពេលច្រើនខែ ទើបដឹងលទ្ធផល ៕