ពិតជាមិនគួរឲ្យជឿសោះថា ស្ត្រីចំណាស់អាយុ៨៨ឆ្នាំទៅហើយ អាចកែប្រែខ្លួនគាត់ តាមរបៀបលេងស្ទីលសម្លៀកបំពាក់ បែបយុវវ័យយ៉ាងសង្ហា ដោយមិនខ្វល់ពីភ្នែកអ្នកដទៃ មើលមកយ៉ាងម៉េចឡើយ។
លោកយាយ Moon Lin តែង ស្លៀកឈុតអាវ យឺតខោខ្លី ឬខូវប៊យដោយលេងស្ទីលវ៉ែនតា ធ្វើដំណើរតាមផ្លូវយ៉ាងឡូយ ជាមួយនឹងស្បែកជើងប៉ាត់តា មើលទៅមិនចាញ់យុវវ័យឡើយ។
ស្ត្រីវ័យចំណាស់រូបនេះ រស់នៅទឹកដីតៃវ៉ាន់ ហើយមើលទៅគាត់មានសភាពរឹងមាំ មិនដូចមនុស្សចាស់ទូទៅទេ ធ្វើឲ្យអ្នកដែលបានឃើញលោកយាយ មិនគិតថា គាត់ចាស់ឡើយ ហើយពួកគេចូលចិត្តស្ទីល ដែលគាត់លេងខ្លួននេះទៀតផង។ បើយើងក្រឡេកមើល Instagram របស់គាត់មានអ្នកចូលទស្សនា មិនក្រោម ៨ម៉ឺននាក់ឡើយ ពិតជាមិនធម្មតាមែន៕