អានអត្ថបទនេះហើយបងប្អូនច្បាស់ជាទៅទិញអំពិលញាំុព្រោះហេតុតែ……

2086

ផ្លែអម្ពិលមានតម្លៃយ៉ាងខ្លាំងនៅក្នុងពិភពលោកនេះ ដោយសារតែសមាសភាគអាហារូបត្ថម្ភជាច្រើនរបស់វាដែលមានផលប្រយោជន៍ចំពោះសុខភាព ។ សមាសធាតុទាំងនេះរួមមានទាំងកម្រិតវីតាមីន C យ៉ាងច្រើន ព្រមទាំងវីតាមីន E វីតាមីន B ជាតិកាល់ស្យូម ជាតិដែក ផូស្វ៊័រ ប៉ូតាស្យូម ម៉ង់ហ្គាណែស និងជាតិសរសៃអាហារ ។

អំពិល

ផ្លែអំម្ពិលក៏មានសមាសធាតុសរីរាង្គដែលធ្វើឱ្យវាជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដ៏មានអានុភាព និងជាភ្នាក់ងារប្រឆាំងនឹងការរលាក ។
អត្ថប្រយោជន៍ចំពោះសុខភាពនៃផ្លែអម្ពិលពន្យល់កាន់តែលំអិតក្នុងអត្ថបទខាងក្រោមនេះ ។
១-សុខភាពនៃការរំលាយអាហារ
អំពិលត្រូវបានគេចាត់ទុកជាថ្នាំបន្ទន់លាមកពីធម្មជាតិអស់រយៈពេលជាយូរមកហើយ និងបរិមាណជាតិសរសៃអាហាររបស់វាប្រហែលជាទាក់ទងនឹងសមត្ថភាពក្នុងការបន្ទន់លាមកនេះ ។ ការបរិភោគផ្លែអម្ពិលអាចបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធរំលាយអាហាររបស់អ្នក ខណៈពេលដែលជាតិសរសៃអាចជួយបន្ទន់លាមករបស់អ្នកធ្វើឲ្យវាអាចផ្លាស់ទីយ៉ាងងាយស្រួលតាមសាច់ដុំរលូននៃពោះវៀន ។

150129145347_02
២-លំហូរឈាម
អំម្ពិលគឺជាប្រភពដ៏ល្អនៃជាតិដែក និងការបរិភោគម្តងអាចផ្តល់បរិមាណជាតិដែកច្រើនជាង១០% នៃតម្រូវការប្រចាំថ្ងៃរបស់អ្នក ។ ការផ្គត់ផ្គង់ជាតិដែកដែលល្អចំពោះសុខភាពក្នុងរាងកាយធ្វើឲ្យបរិមាណកោសិកាឈាមក្រហមនៅក្នុងរាងកាយមានគ្រប់គ្រាន់ ដែលអាចធានាបានថាអុកស៊ីសែនមានគ្រប់គ្រាន់នៅគ្រប់សាច់ដុំ និងសរីរាង្គដែលត្រូវការអុកស៊ីសែនដើម្បីដំណើរការឲ្យបានត្រឹមត្រូវ ។ ស្របគ្នានេះដែរ កង្វះជាតិដែកអាចធ្វើឲ្យមានជំងឺស្លេកស្លាំងដែលមានរោគសញ្ញាដូចជាទន់ខ្សោយ អស់កម្លាំង ឈឺក្បាល ជំងឺខួរក្បាល និងបញ្ហាក្រពះ ។ ដូច្នេះចូរបរិភោគផ្លែអម្ពិលឲ្យបានច្រើនដើម្បីបញ្ចៀសជំងឺស្លេកស្លាំងពីជីវិតរបស់អ្នក ។

1469460867976_om_pel
៣-សម្រកទម្ងន់
សមាសធាតុតែមួយគត់ដែលអាចចម្រាញ់ចេញពីផ្លែអម្ពិលមានឈ្មោះថា អាស៊ីត hydroxycitric (HCA) ។ អាស៊ីត HCA មានការទាក់ទងទៅនឹងការសម្រកទម្ងន់ដោយសារតែវាទៅរារាំងអង់ហ្ស៊ីមមួយនៅក្នុងរាងកាយដែលជួយស្តុកជាតិខ្លាញ់ ។ លើសពីនេះទៀត ផ្លែអម្ពិលជួយធ្វើឲ្យអ្នកមិនសូវឃ្លានដោយបង្កើនសញ្ញាសរសៃប្រសាទសេរ៉ូតូនីន ។

2d1fbad1-0568-4af9-af97-d7dfebb2318e
៤-គ្រប់គ្រងជំងឺទឹកនោមផ្អែម
រួមជាមួយនឹងសមត្ថភាពក្នុងការបញ្ឈប់ការឡើងទម្ងន់ វាក៏រារាំងអង់ហ្ស៊ីមដែលមានឈ្មោះថា Alpha-amylase ដែលភាគច្រើនអង់ស៊ីមនេះរារាំងការស្រូបយកជាតិកាបូអុីដ្រាត ធ្វើឲ្យជាតិកាបូអីុដ្រាតទាំងនេះងាយស្រួលបំលែងជាជាតិស្ករធម្មតា ឬខ្លាញ់ ។ របបអាហារដែលសម្បូទៅដោយជាតិកាបូអ៊ីដ្រាតអាចបង្កើនឱកាសនៃការមិនអាចគ្រប់គ្រងកម្រិតជាតិស្ករ និងអាំងស៊ុយលីន ដែលពួកវាជាបញ្ហាធំបំផុតសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម ។ ផ្លែអម្ពិលអាចជួយតាមដាន និងពិនិត្យបម្រែបម្រួលនេះ ៕

SHARE