ក. ព្រលឹត
ព្រលឹត ឬ ព្រលិត (ន)៖ ឈ្មោះឧប្បលពួកមួយដុះក្នុងទឹក, មានដើមមូលត្រសូល , ប្រើធ្វើជាបន្លែឬអន្លក់ក៏បាន; ព្រលឹតមានច្រើនប្រភេទ ខ្លះដើមស្រួយ ខ្លះដើមស្វិត ខ្លះផ្កាស ខ្លះផ្កាលឿង ។ល។ ឈ្មោះពស់មួយប្រភេទ កើតនៅក្នុងទឹក ពស់ព្រលឹត។
ខ. លំចង់
លំចង់ ( សៀមហៅថា លិនចង ឬ លេនចង អានថា ចុង) ឈ្មោះឧប្បលមួយប្រភទេ ដើមសម្បុរស្វាយស្រគាំ ផ្កាសម្បុរខៀវស្វាយ ( នីលុប្បល) ។
ពាក្យកាព្យ
ព្រលឹតលំចង់ ផ្ការីករហង់ នៅក្នុងស្រះស្រី មើលពីចម្ងាយ ហាក់ដូចចេះស្តី
ថែមទាំងមានត្រី ហែបហែលទៀតផង។
វចនានុក្រមខ្មែរ ព្រះរាជនិពន្ធ សម្តេច ព្រះសង្ឃរា ជួន ណាត ជោតញ្ញណោ)