បរទេស៖ គ្រួសារមួយនៅតំបប់អាព្រិច មានគំនិតច្នៃប្រឌិតមួយដោយហេតុថា គាត់ឃើញតំបន់ដែលគាត់រស់នៅសំបូរដោយសំរាម ជាពិេសេសំបកដបដែលគេបោះចោល។ ពេលនោះគាត់ក៏មានគំនិតល្អមួយដោយគាត់បាននាំកូនៗនិងប្រពន្ធរបស់គាត់មកច្រកខ្សាច់ក្នុងដប រួចយកដបច្រកខ្សាច់ទាំងនោះទៅរាបធ្វើជាផ្ទះ បានយ៉ាងស្អាត ដែលធ្វើអោយអ្នកភូមិនាំគ្នាមកមើកគ្រប់គ្នា។ ពេលនេះផងដែរ ផ្ទះរបស់គាត់ត្រូវបានសារព័ត៌មានក្នុងស្រុកនិងក្រៅស្រុកចុះផ្សាយជារឿយៗ និងល្បីតៗគ្នាស្ទើតែពេញពិភពលោកទៅហើយ។
សូមបងប្អូនចែករំលែកបន្ត និងរក្សារអនាម័យបរិស្ថានប្រទេសយើងអោយបានស្អាត ដោយកុំចោលសំបកដបពាសវាលពាសកាល !