ផ្លែស្រកានាគផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដូចជា……

799

ស្រកានាគ​បច្ចុប្បន្ន​បាន​ក្លាយទៅជា​ផ្លែ​ឈើ​ជាទី​ពេញ​និយម​គួរសម​ពី​សំណាក់​មនុស្ស​ជា​ច្រើន ។ ការ​ដណ្តើម​បាន​ប្រជាប្រិយភាព​ពី​អ្នក​ទទួលទាន​បែប​នេះ ក៏​ព្រោះតែ​ពណ៌​សម្បុរ​និង​រសជាតិ​ផ្អែម​ឆ្ងាញ់​របស់​វា ។ យ៉ាងណា​ក៏​ដោយ ផ្លែ​ឈើ​នេះ​ត្រូវ​អ្នកជំនាញ​អះអាង​ថា ផ្ទុក​សារធាតុចិញ្ចឹម​រាង​កាយ​មិន​ចាញ់​ផ្លែ​ឈើ​ផ្សេង​ៗ​ឡើយ ។ ក្រៅពី​វីតាមីន វា​ក៏​សម្បូរ​ដោយសារ​ធាតុ​រ៉ែ​ផង​ដែរ ។ ចូរ​ស្វែង​យល់​ពី​អត្ថប្រយោជន៍​សុខភាព​របស់​វា​ដូច​ខាងក្រោម​នេះ ៖

s-l300

vvbbbb

១-​ជា​ប្រភព​នៃ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម
ដើម្បី​ជួយ​ឱ្យ​រាង​កាយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ក៏​ដូច​ជា ធាតុ​ដែល​នាំ​ឱ្យ​កើត​មហារីក ចូរ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម ។ ផ្លែ​ស្រកានាគ​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​សមាសធាតុ​នេះ​ដែល​ជួយ​កាត់​បន្ថយ​ប្រសិទ្ធភាព​បំផ្លាញ​កោសិកា​របស់​រ៉ា​ឌី​កាល់​សេរី​ក្នុង​រាង​កាយ ។

dragonfruit-matcha-smoothie-twitter

a43

២-​ជួយ​ទប់ស្កាត់​សញ្ញា​នៃ​ការ​ចាស់​នៅ​លើ​ស្បែក 
ដោយ​ស្រកានាគ​ជា​ផ្លែ​ឈើ​ផ្ទុក​យ៉ាង​ក្រាស់ក្រៃ​នូវ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម ដូច្នេះ វា​ត្រូវ​គេ​ជឿ​ថា អាច​ជួយ​ទប់ស្កាត់​សញ្ញា​ចាស់​នៅ​លើ​ស្បែក ។ ទទួលទាន​ផ្លែ​ឈើ​នេះ​នឹង​ជួយ​ឱ្យ​ស្បែក​តឹង​ណែន ក្មេង​ជាង​វ័យ​និង​មាន​សុខភាព​ល្អ ។ វិធី​មួយទៀត គេ​អាច​យក​វា​ទៅ​បិទ​លើ​ស្បែក​មុខ ទុក​ចោល​១៥-២០​នាទី ទើប​លាង​ជម្រះ​ដោយ​ទឹក​ធម្មតា ។

131500793816919769422_L

1397808504_1

៣-​ជួយ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​បេះដូង 
ស្ថិត​ក្នុង​ពិភពលោក​មួយ​នេះ​ដែល​ពោរពេញ​ទៅ​ដោយ​Stress មនុស្ស​ជា​ច្រើន​បាន​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​នានា​ទាក់ទិន​នឹង​សុខភាព​បេះដូង ។ ដូច្នេះ ការ​ជ្រើសរើស​ផ្លែ​ស្រកានាគ​គឺជា​ជម្រើស​ល្អ​មួយ ។ វា​ជួយ​កែ​លំអ​សុខភាព​បេះដូង ដោយ​បញ្ចុះ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ តែ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។

21430642_2018271278396919_5621930301065500284_n

21314869_2018271308396916_4939138817486731841_n

៤-​ជួយ​គ្រប់គ្រង​និង​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម ព្រមទាំង ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ៈ
ជា​ប្រភព​ដែល​សម្បូរ​បែប​ដោយសារ​ធាតុ​សរសៃ​នាំ​ឱ្យ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ មាន​លទ្ធភាព​ជួយ​ធ្វើ​ឱ្យ​មាន​លំនឹង​កម្រិត​ស្ករ​ក្នុង​ឈាម និង​ព្រមទាំង​កែ​លំអ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។

20953199_695756763950865_5303557893268828490_n

16105997_885356931601052_6812612531729731703_n

៥-ជួយ​ដល់​សុខភាព​ភ្នែក
ស្រកានាគ​សម្បូរ​ច្រើន​ដោយ​វីតាមីន​A ដែល​ជា​ប្រភព​សំខាន់​ជួយ​ដល់​សុខភាព​ភ្នែក ៕

12803048_968712589864403_4339972499771352944_n

 

11222900_668931549907428_2300482062816030426_n

7211

1(12)

SHARE