ក្រូចថ្លុងពិតជាអាច ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែមបានមែនរឺ?

1210

ក្រូចថ្លុង​ត្រូវ​បាន​គេ​ដឹង​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៣០​មក​ថា ផ្តល់​អត្ថប្រយោជន៍​ក្នុង​ការ​សម្រក​ទម្ងន់ ។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ California-Berkeley​បាន​អះអាង​ថា វា​(​ក្រូចថ្លុង​)​ក៏​អាច​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​បាន​ផង​ដែរ តាម​រយៈ​ការ​ជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កែ​លម្អ​តុល្យភាព​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន ។

KitchenTips_SegmentingGrapefruit_052915-img_1280x720

ZmNmYTIwOD
ការ​សិក្សា​ដែល​បាន​ពិសោធ​លើ​សត្វ​កណ្តុ​របា​នរក​ឃើញ​ថា កណ្តុរ​ដែល​គេ​ឱ្យ​ស៊ី​ចំណី​មាន​ខ្លាញ់​ច្រើន​និង​ផឹកទឹក​ក្រូចថ្លុង​ផង​នោះ​គឺ​ឡើង​ទម្ងន់​១៨​ភាគរយ​តិច​ជាង​កណ្តុរ​ដែល​ស៊ី​អាហារ​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់ ប៉ុន្តែ​ផឹកទឹក​ធម្មតា ។ ដូច​គ្នា​នេះ​ដែរ កម្រិត​ជាត់​ស្ករ​ក្នុង​ឈាម​បាន​ថយ​ចុះ​ពី​១៣-១៧​ភាគរយ​ខណៈ​កម្រិត​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​បាន​ថយ​ចុះ​គុណ​នឹង​៣​ដង ។

IMG_2538-1-480x320

c10ff69ba6678669a4d7ee3e1670df5630593997

លោក Joseph Napoli និង លោក Andreas Stahl អ្នកដឹកនាំ​ការ​សិក្សា​បាន​កត់​សម្គាល់ថា ការ​សិក្សា​របស់​យើង​លើក​នេះ​គឺ​បាន​ពិនិត្យ​មើល​ពី​ប្រសិទ្ធភាព​ទឹក​ក្រូចថ្លុង​ទៅ​លើ​ការ​រំលាយ​អាហារ ។ ប៉ុន្តែ​ការ​រក​ឃើញ​នេះ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ​PLoS ONE បង្ហាញ​ថា ទឹក​របស់​វា​អាច​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដូច​ជា​ថ្នាំ​ទឹកនោមផ្អែម​មួយ​ចំនួន​ផង​ដែរ ។

b511d4cf-3010-45e2-82df-9b36be6445b3

210201517091711

អត្ថប្រយោជន៍​បែប​នេះ​ក៏​ព្រោះ ទឹក​ក្រូចថ្លុង​ផ្ទុក​ទៅ​ដោយ​សមាសធាតុ Saccharin​ដែល​ធ្វើ​ឱ្យ​វា​មាន​រសជាតិ​ផ្អែម​លាយ​ល្វីង​បន្តិច និង​មួយទៀត​គឺ​សមាសធាតុ Naringin  ។
5(418)

3(826)
លោក Joseph Napoli បាន​និយាយ​ថា​៖ «​លទ្ធផល​លើក​នេះ​គឺ​មាន​ន័យ​ថា ភេសជ្ជៈ​ទឹក​ផ្លែ​ឈើ​ស្រស់​ពី​ធម្មជាតិ​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​យ៉ាង​មាន​ប្រសិទ្ធភាព​ដូច​ជា​ថ្នាំពេទ្យ​ដែល​គេ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ប្រើ​ផង​ដែរ​»៕

SHARE