អាហារល្អៗដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នក

907

វាពិតជាមានសារៈសំខាន់ណាស់ក្នុងការមានប្រព័ន្ធការពាររាងកាយល្អ និងរឹងមាំដើម្បីរក្សាសុខភាពរបស់យើង។ ប្រព័ន្ធការពាររាងកាយ គឺជាគ្រឿងការពាររបស់រាងកាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ និងការឆ្លងមេរោគ។ កង្វះអាហារូបត្ថម្ភក៏ដូចជាកង្វះលំហាត់ប្រាណ និងភាពតានតឹងច្រើនពេក អាចធ្វើឲ្យមុខងារនៃប្រព័ន្ធការពាររាងកាយចុះខ្សោយ និងធ្វើឲ្យខូចប្រព័ន្ធការពាររាងកាយ បង្កើនទាំងហានិភ័យ និងភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគ។ អាហារដែលអ្នកញ៉ាំមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រព័ន្ធការពាររាងកាយរបស់អ្នក ដែលជាប្រព័ន្ធស្មុគស្មាញនៃកោសិកា និងសរីរាង្គ។ ការផ្តល់ចំណីអាហារដល់រាងកាយរបស់អ្នកមួយចំនួនដែលមានសារធាតុចិញ្ចឹម និងការប្រយុទ្ធប្រឆាំងនឹងជំងឺ និងជួយរក្សាប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យរឹងមាំ។ ខាងក្រោមនេះ គឺជាអាហារល្អៗដែលជួយបង្កើនប្រព័ន្ធការពាររាងកាយ។

  1. ខ្ទឹមស

ខ្ទឹមស គឺជាអាហារដែលជួយបង្កើនប្រព័ន្ធការពាររាងកាយល្អបំផុត         វាមានផ្ទុកនូវសារធាតុដែលជួយសម្លាប់មេរោគ សារធាតុប្រឆាំងនឹងវីរុស និងសារធាតុសម្លាប់ផ្សិត ដែលមានប្រសិទ្ធភាពជួយការពាររាងកាយ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ការប្រើប្រាស់ធម្មតានៃខ្ទឹមសជួយឲ្យរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងជំងឺរលាកដូចជា ជំងឺផ្តាសាយទូទៅ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺរលាកពោះវៀន។ លើសពីនេះវាអាចជួយកាត់បន្ថយសម្ពាធឈាម និងសារធាតុខ្លាញ់ និងជួយការពារប្រភេទផ្សេងៗនៃជំងឺមហារីក។ ដើម្បីឲ្យមានសុខភាពល្អ  ចូរញ៉ាំខ្ទឹមស ១ឬ២កម្ពឹស ជារៀងរាល់ថ្ងៃ។

1a1c

2. ទឹកឃ្មុំ

ការទទួលទានទឹកឃ្មុំប្រចាំថ្ងៃត្រូវបានគេរកឃើញថាដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយពីជំងឺរបស់អ្នក។ វាក៏ជាថ្នាំជួយប្រឆាំងនឹងរោគមហារីក និងបាក់តេរី ជួយការពារការឆ្លងមេរោគពីវីរុស បាក់តេរី និងផ្សិត។ ទឹកឃ្មុំអាចជួយពង្រឹងប្រព័ន្ធរំលាយអាហាររបស់អ្នក ព្យាបាលអាស៊ីតក្នុងក្រពះ បំបាត់ការឈឺបំពង់ក បំបាត់ក្អក ពង្រឹងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាម និងជាថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម ហើយព្យាបាលរបួស និងស្លាកស្នាមយ៉ាងឆាប់រហ័ស។             ចាប់ផ្តើមជារៀងរាល់ថ្ងៃជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្តៅឧណ្ហៗ ដើម្បីទទួលបាន    អត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ចំណាំ ទឹកឃ្មុំមិនគួរផ្តល់ឲ្យកុមារអាយុក្រោម ១ឆ្នាំឡើយ។

2a2c2b2d2e

3. ខ្ញី

ឱសថបន្លែនេះត្រូវបានគេប្រើសម្រាប់ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយ      និងព្យាបាលបញ្ហាសុខភាពជាច្រើន ក្រៅពីជាថ្នាំជួយប្រឆាំងនឹងរោគមហារីកដ៏ខ្លាំង ខ្ញីក៏ជាថ្នាំសម្លាប់មេរោគ និងប្រឆាំងនឹងការរលាកផងដែរ។ ឱសថនេះក៏ជួយបំបាត់ចោលការកកស្ទះ ការឈឺបំពង់ក ជំងឺគ្រុនចាញ់ ទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីកលំពែង ទប់ស្កាត់ការរីកលូតលាស់នៃជំងឺដំបៅក្រពះពោះវៀន ជម្រុញការធ្វើចលនាក្រពះ កាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ និងកម្រិតជាតិខ្លាញ់។ ញ៉ាំតែខ្ញី ១-២ពែងក្នុងមួយថ្ងៃ ដើម្បីឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកដំណើរការល្អ។

3b

3e 3a 3c

4. តែបៃតង

តែបៃតង គឺជាភេសជ្ជៈដ៏ល្អបំផុតដែលត្រូវបានគេដឹងថាវាអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ វាក៏ជាសារធាតុប្រឆាំងនឹងរោគមហារីកដ៏មានឥទ្ធិពលជាច្រើន ដែលជួយការពារប្រឆាំងនឹងវីរុស បាក់តេរី និងសារពាង្គកាយផ្សេងៗដែលអាចបណ្តាលឲ្យមានបញ្ហាសុខភាព។ ការទទួលទានតែបៃតងជាប្រចាំក៏អាចជួយទប់ស្កាត់ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺរលាកអញ្ចាញធ្មេញ និងជំងឺពុកឆ្អឹង។ ញ៉ាំតែបៃតងមួយពែងឲ្យបាន ២-៣ដង ក្នុងមួយថ្ងៃ កុំបន្ថែមទឹកដោះគោ ព្រោះវានឹងធ្វើឲ្យមានប្រសិទ្ធិភាពតិចនៃលទ្ធផលនេះ។

4b4a 4c 4f

5. ផ្លែក្រូច

ផ្លែក្រូចសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងនឹងរោគមហារីកដ៏មានប្រសិទ្ធភាព ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នក។ វីតាមីន C ជួយបង្កើនការផលិតកោសិកាឈាមស ដែលជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ ផ្លែក្រូច គឺជាប្រភពដ៏ល្អនៃវីតាមីន A វីតាមីន B9 និងជាតិដែក ដែលមានសារៈសំខាន់សម្រាប់មុខងារប្រព័ន្ធការពាររាងកាយ ដែលវាជួយបន្ថយកម្រិតជាតិខ្លាញ់ និងសម្ពាធឈាម។ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នក សូមញ៉ាំទឹកក្រូចស្រស់មួយកែវនៅពេលព្រឹក ហើយមួយកែវនៅពេលថ្ងៃ។

5a 5b 5c 5d

 

 

 

SHARE