រូបមន្តងាយៗ និងមានរសជាតិឆ្ងាញ់
* គ្រឿងផ្សំ៖
– ស្ពៃជើងទា ៣គីឡូក្រាម, រំដេង ២ខាំ, អំបិលគ្រោះ២ខាំ ,ស្ករសកន្លេះគីឡូក្រាម
* វិធីធ្វើ៖
– ចិតស្ពៃ ជាចំណិតហើយ លាង២-៣ទឹក
-យកទៅ ត្រាំទឹក (កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង) ទុកចោល ១០ទៅ ១៥នាទី ចាំលាងចម្រះ នឹងទឹកស្អាត១-២ទឹកទៀត (អនាម័យស្អាត បន្សាបគីមី)។
– ដាំទឹកក្តៅ (មិនបាច់ពុះទេ៧០-៨០អង្សា)
-យកស្ពៃមកស្រុស ២-៣នាទី ហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចងទុកមួយឡែក។
– បុករំដេង នឹងអំបិលគ្រោះ ចូលគ្នា (ដូចក្នុងរូប)។
– ដាំទឹកស្ករស ១លីត្រ
– យកស្ពៃច្របាច់ ជា១អំបិលរំដេងម្តង១ម្តង១រួចផ្អាប់ទុក ៣-៥ម៉ោង, ស្រង់ស្ពៃ (ទឹកអំបិលចេញពីស្ពៃមិនយកទេ)
– រៀបស្ពៃចូលក្រឡ ឬ កែវ
– ចាក់ទឹកស្ករចូល អោយ ស្មើ ឬលេចស្ពៃ រួចគ្របទុកជាការស្រេច
– រក្សាទុក ៣-៥ ថ្ងៃ អាចលូកមកទទួលទានបានហើយ។
** វិធី៍ធ្វើមួយបែបទៀត៖ ស្ពៃមិនបាច់ស្រុសក៏បាន គ្រាន់តែយកវាទៅហាលថ្ងៃ អោយស្រពាប់ (លាងទឹក១ឬ២សារទៀត (ខែនេះធុលីហុយ) ចាំយកវាមកក្រឡុក អំបិលផ្អាប់ទុក ២-៣ម៉ោង ពូតទឹកចេញ ហើយចាំ យកមកប្រលាក់ជា១ អំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយ ចាក់ទឹកស្ករ គ្របទុកជាការស្រេច
សូមជួយចែករំលែក ជំនាញ ផ្សេងទៀតបើសិនបងប្អូនមានរូបមន្តពិសេសខុសប្លែកពីនេះ។
> ចេះដប់មិនស្មើ ប្រសប់មួយ
> បញ្ជាក់៖ បើបងប្អូនខ្លាចប្រៃខ្លាំងបន្ថយអំបិល, បើមិនសូវចូលចិត្តក្លិនរំដេង បន្ថយរំដេង,
អរគុណចំពោះការចែករំលែក។
ប្រភពពី៖ Khek Sivannet