ដើមប្រក់ផ្លែ ជួយប៉ូវ និងព្យាបាលជំងឺថ្លើមប្រភេទ B បំបាត់គ្រុនក្តៅ និងជម្ងឺរាគរូស៖
* គុណប្រយោជន៍៖
+ ជួយព្យាបាលជំងឺគ្រុនក្តៅ រួមទាំងបំបាត់អាការរាករូស ហើយអ្នកស្រុកនិយមហាលវាឲ្យក្រៀមស្ងួតទុកសម្រាប់ឆុងជាតែដើម្បីទទួលទានបំបាត់គ្រុនក្តៅ និងរាគរូសផងដែរ។
+ បើសិនដាំទឹក១កំសៀវ ជាមួយប្រក់ផ្លែស្ងួតមួយក្តាប់ដៃពិសាឲ្យជាប់គ្នារយៈពេលមួយសប្តាហ៍នឹងជួយកម្ចាត់ពិសចេញពីថ្លើម មានគុណប្រយោជន៍ធ្វើឲ្យភ្នែកភ្លឺច្បាស់ ប៉ូវថ្លើម រួមទាំងអាចព្យាបាលជំងឺថ្លើមប្រភេទ B បានលទ្ធផលល្អទៀតផង។
+ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមដើមប្រក់ផ្លែអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម ជួយសម្រួលដល់ការបត់ជើងតូចបានស្រួល និងជួយបំបាត់ក្រួសក្នុងតម្រងនោម និងបន្ថយសម្ពាធឈាម។
+ ចំពោះស្ត្រីដែលគ្រុនក្តៅ ខណៈពេលមានរដូវ ត្រូវយកដើមប្រក់ផ្លែមកចងជាបាច់ រួចដាំទឹកផឹក ឬយកឫសប្រក់ផ្លែលាងឱ្យស្អាតបុកឱ្យម៉ដ្ឋលាយជាមួយស្រាច្របាច់ឱ្យសព្វយកធ្វើជាទឹកថ្នាំ ពិសាម្តង១ស្លាបព្រាតែ ។
សូមជួយស៊ែបន្តរអោយបានដល់អ្នកដែលមានជំងឺថ្លើមប្រភេទ B បានដឹងផង !
ប្រពភផេក៖ អ៊ាង សុផល្លែត sophalleth