បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង (Passion)

1090

១​- ការប្រើប្រាស់ពូជស្រស់សម្រាប់ដាំដុះ៖ ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ។ ការប្រើប្រាស់គ្រាប់ពូជស្រស់មានដំណុះគ្រាប់លឿន ចំណែកគ្រាប់ស្ងួតដំណុះគ្រាប់ចំណាយរយៈពេលវែងរហូតដល់រាប់ខែឯណោះ។

11220876_522828724533945_1233926677370009245_n 13882682_920736298055433_2096773804051862202_n

២- ការរៀបចំថ្នាលបណ្តុះកូន៖ រៀបចំដាក់ដីក្នុងផើង ឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តកំរាស់ ៩០សង់ទីម៉ែត្រ រួចដាក់គ្រាប់ពូជចូល (កុំឲ្យគ្រាប់គរលើគ្នា) រួចរោយជីកំប៉ុស្តពីលើស្តើងៗ រួចហើយស្រោចទឹកឲ្យជោគ តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។ ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។

A B

៣- ការស្ទូងកូន៖ ក្រោយពីសាបគ្រាប់បាន១សប្តាហ៍កូននឹងចេញពន្លក (ស្លឹក២ដំបូង)។ យើងអាចដកកូនបំបែកមកដាំក្នុងថង់ ថូ ឬក្នុងរណ្តៅ នៅពេលកូនប៉ាស្យុងមានស្លឹក ៤ទៅ៦សន្លឹក ឬអាយុបាន២សប្តាហ៍ ទៅ១ខែ។ ចំពោះថង់ ថូ ឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុស្ត និងស្លឹករុក្ខជាតិស្ងួតលាយជាមួយ។

12294851_766293800180850_5460987595728018763_n

20620752_474047319618932_6892954854301266369_n

៤- ការរៀបចំរបង រឺ​ ទ្រើងសំរាប់វល្លិតោង៖ ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ រឺ ជាលួសសសៃរដើម្បីអោយវល្លិវាតោងបានល្អ។ ចំពោះទ្រើងវិញយកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១-២តឹក កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី​ ១-៤ម (ទាបពេកខ្វះពន្លឺ និង​ពិបាកប្រមូលផលនិង​ខ្ពស់ពេក ពិបាកធ្វើទ្រើង និង​ពិបាកប្រមូលផល)។

14956625_1677603222552281_3157677873993047458_n

14947454_1677603295885607_2905977568192326299_n

៥- ស្រោចទឹក និង​ដាក់ជី៖ ធ្វើការស្រោចទឹក និង​ដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង និង​ពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។​ ការដាក់ជីត្រូវកាប់ជំរៅ​១តឹក ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ១.៥តឹក ទៅ ២តឹកពីគល់រុក្ខជាតិ រួចស្រោចទឹកអោយជោគ។

281227_580258585323882_188006046_n

12003885_741180312694175_5395409788659931334_n

៦- ការតាក់តែងមែក៖ ការតាក់តែងមែកគឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេក ជាទូទៅអាចតាក់តែងមែក រឺ វល្លិបាន​នៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ។ វល្លិដែលតាក់តែង រឺកាត់ចោល ចំពោះវល្លិដែលចាស់រិញ វល្លិដែលមានជំងឺ រឺ វល្លិដែលដុះណែនពេក។

10259850_604363256387936_2915241147491762064_n CIMG0371

៧- ការប្រមូលផល៖ អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។ ហើយចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី​៥-៧ឆ្នាំតាមការថែទាំ។ ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហម រឺ សំបកផ្លែរាងជ្រួញបន្តិច។

C

14212222_117125555410888_1512198530470891420_n

 

SHARE