សម្លកកូរ មេផ្ទះទាំងឡាយ ចាំបាច់គួរចេះស្លរសម្លនេះ ព្រោះវាជាអត្តសញ្ញាណនៃរសជាតិសម្លរបស់ខ្មែរ
ហើយអាចធ្វើខុសគ្នាតិចៗ តាមតំបន់ តាមខេត្ត
គ្រឿងផ្សំ :
-ឆ្អឹងជំនីជ្រូក សាច់បីជាន់
-ត្រីឆ្លាំង
-អង្ករលីង
-ប្រហុកចិញ្រ្ចាំ
-គ្រឿងបុក ( គល់ស្លឹកគ្រៃ យកដល់ចុង រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម )
-ខ្ទិះដូង
-បន្លែ ល្ពៅ ត្រប់វែង ល្ហុង ចេកខ្ចី សណ្ដែកគួរ ខ្នុរខ្ចី ត្រប់ពុតលំញង
-ស្លឹកម្រុំ ស្លឹកម្រះ …
វិធីធ្វើ
ដាក់ខ្ទះបំពងខ្ទឹម អោយឈ្ងុយ ដាក់បន្លែឆាបន្តិច ថែមទឹកឆា២ ,៣ ត្រឡប់ អោយទន់បន្លែលើកទុកសិន
យកឆ្នាំងដាក់ប្រេងចូល ឆាគ្រឿងបុក បន្ទាប់មកដាក់ប្រហុកចូល ឆាអោយឈ្ងុយ ដាក់ឆ្អឹងជំនី និងសាច់ជ្រូកបីជាន់ចូល រួចដាក់ អំបិល ទឹកត្រី ម្សៅស៊ុប ស្ករត្នោត ថែមអង្ករលីង១ស្លាបព្រាបាយចូល ឆាបន្តអោយឆ្អិនសាច់តិច ទើបដាក់ត្រីចូល អោយចូលជាតិបន្តិច ស្រង់ត្រីឡើង ដាក់ទឹករំងាស់អោយពុះ ដាក់បន្លែចូល ទុកអោយពុះ ដាក់ត្រីចូល ពេលពុះដាក់ខ្ទិះដូង ស្លឹកម្រុំ ឬ ត្រួយម្រះ អង្ករលីងអោយពុះតិច ជាការស្រេច បើមិនចូលចិត្តដាក់ខ្ទិះដូង យើងគ្រាន់ដកខ្ទិះដូង១ចេញទៅ តាមចំនូលចិត្ត ៕
សូមចុចមើលវីដេអូខាងក្រោម៖
Credit: Sakorak