វិធីល្អៗទាំងនេះអាចជួយសម្រួលដល់ចរន្តឈាមនៅក្នុងរាងការរបស់អ្នកឲ្យរត់បានល្អ

790

ចរន្តឈាមនៅក្នុងរាងកាយដែលរត់បានល្អ គឺមានសារៈសំខាន់ដែលធ្វើឲ្យសុខភាពល្អប្រសើរ។ វាគឺតាមរយៈចរន្តឈាមដែលមានសារធាតុចិញ្ចឹម សារធាតុរ៉ែ និងអុកស៊ីសែន ដែលត្រូវបានបញ្ជូនទៅផ្នែកផ្សេងទៀតនៃរាងកាយ។ ដូចនេះផងដែរចរន្តឈាមដែលរត់បានល្អជួយជំរុញការលូតលាស់របស់កោសិកា និងមុខងាររបស់      សរីរាង្គ។ ចរន្តឈាមដែលរត់មិនល្អអាចប៉ះពាល់ដល់រាងកាយទាំងមូល រួមទាំងខួរក្បាល បេះដូង ថ្លើម តម្រងនោម និងអវយវៈ។ វាអាចជាកត្តារួមចំណែកដែលធ្វើឲ្យមានបញ្ហាដល់សុខភាពផ្សេងទៀត។ រោគសញ្ញាទូទៅនៃចរន្តឈាមខ្សោយ គឺមានអារម្មណ៍ថាស្ពឹកឬឈឺចាប់នៃផ្នែកខ្លះនៃរាងកាយ ត្រជាក់ដៃ និងត្រជាក់ជើង ធ្វើអស់ ឲ្យកម្លាំង វិលមុខ ឈឺក្បាល រំមួលសាច់ដុំ ឈឺជើង និងចង្វាក់បេះដូងលោតខុសធម្មតា។ កត្តាជាច្រើនអាចរួមចំណែកធ្វើឲ្យចរន្តឈាមរត់មិនល្អ ដូចជា របៀបនៃរស់នៅមិនសូវល្អ ការជក់បារី   ការផឹកស្រាហួសកម្រិត      ជាតិកាហ្វេអ៊ីន ទម្លាប់នៃការញ៉ាំមិនល្អ និងអង្គុយធ្វើការច្រើនម៉ោងពេក។ នេះគឺជាវិធីល្អៗដើម្បីធ្វើឲ្យចរន្តឈាមរបស់អ្នករត់បានល្អ។

6a

១. ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ គឺជាវិធីល្អបំផុតដើម្បីជួយឲ្យចរន្តឈាមរត់បានល្អ។ អ្នកមិនចាំបាច់ធ្វើលំហាត់ប្រាណជាមួយអ្នកហឺ្វកហាត់ជំនាញក៏បាន តាមពិតការធ្វើលំហាត់ប្រាណបែបធម្មតា និងស្រាល គឺគ្រប់គ្រាន់ហើយដើម្បីធ្វើឲ្យលំហូរឈាមប្រសើរឡើង។

1l

1m

– ដើរហាត់ប្រាណរយៈពេល ៣០នាទី យ៉ាងហោចណាស់ ៥ដង ក្នុងមួយសប្តាហ៍។

– ការហែលទឹក ការរត់ហាត់ប្រាណ ការជិះកង់ ការដើរ និងសកម្មភាពដែលស្រដៀងៗនេះឲ្យបាន ២-៣ដង ក្នុងមួយសប្ដាហ៍។

2a

1k

1n

1a

– ធ្វើលំហាត់ប្រាណជើង និងដៃតាមបែបធម្មតារយៈពេល ១៥នាទី ជារៀងរាល់ថ្ងៃ។

1f

ចំណាំ: កុំប្រឹងហាត់ប្រាណដោយខ្លួនឯង ជាពិសេសនៅពេលចរន្តឈាមរបស់អ្នកខ្សោយ។

២. ការម៉ាស្សា

ការម៉ាស្សាទៀងទាត់អាចជួយសម្រួលដល់លំហូរឈាមនៅតំបន់ដែលកក់ស្ទះបាន។ ការសម្រាកកាយម៉ាស្សាអាចជួយពង្រីកសរសៃឈាមដែលជួយសម្រួលដល់លំហូរឈាមរបស់អ្នក

2f

– កំដៅនៃប្រេងអូលីវឬប្រេងដូងវាអាចជួយឲ្យកាន់តែប្រសើរឡើងដែរ។ ការធ្វើតាមបែបថ្នមៗ និងទាន់សម័យ ដើម្បីម៉ាស្សាដៃ ជើង កជើង និងផ្នែកផ្សេងទៀតនៃរាងកាយជាមួយនឹងប្រេង។

2d

2g

2b

Get-A-Massage

– រង់ចាំសិនមួយភ្លេតសិនក្រោយពីធ្វើការម៉ាស្សា ហើយបន្ទាប់មកងូតទឹកក្តៅឧណ្ហៗ។

– សូមធ្វើការម៉ាស្សា ២-៣ដង ក្នុងមួយសប្តាហ៍។

៣. ការព្យាបាលដោយទឹកក្ដៅ និងទឹកត្រជាក់

ការព្យាបាលដោយទឹកក្តៅ និងទឹកត្រជាក់ គឺជាវិធីសាស្ត្រដ៏សាមញ្ញ និងប្រសិទ្ធិភាពមួយទៀត ដើម្បីធ្វើអោយឈាមរត់បានល្អ វាជួយពង្រីកសរសៃឈាម និងជួយសម្រួលដល់លំហូរឈាម។

1i

– ការងូតជាមួយទឹកក្តៅ ការងូតដោយចំហាយទឹកក្តៅឧណ្ហៗឬស្រ្ទឹម ការស្ប៉ានៅក្នុងបន្ទប់ចំហុយខ្លួនឬ     សូណា។ ធ្វើបែបនេះឲ្យបាន ២-៣ដង ក្នុងមួយសប្តាហ៍។

3a 3b 1d

៤. រមៀត

រមៀត គឺជាគ្រឿងទេសដ៏អស្ចារ្យដែលអាចជួយធ្វើឲ្យចរន្តឈាមរត់បានល្អ។ សារធាតុដែលមាននៅក្នុងនោះវាជាធាតុផ្សំយ៉ាងសកម្មដែលមាននៅក្នុងរមៀត ជួយទប់ស្កាត់កោសិកាឈាមពីការបង្កើតកំណកឈាម និងកាត់បន្ថយការកើនឡើងបន្ទះនៅក្នុងសរសៃឈាមក្រហម។ វាជាឥទ្ធិពលវិជ្ជមានដល់លំហូរឈាមស្រដៀងនឹងការធ្វើលំហាត់ប្រាណ។

4a

– ដាក់ម្សៅរមៀត ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំបន្តិចជាមួយនឹងទឹកដោះគោឧណ្ហៗ ១កែវ។ ញ៉ាំវា ១ឬ២ដងជារៀងរាល់ថ្ងៃ។

4b 1h

– អ្នកក៏អាចយករមៀតទៅដាក់បន្ថែមនៅក្នុងការចម្អិនអាហាររបស់អ្នកបានផងដែរ។

 

 

 

SHARE