– ម្សៅអង្ករខ្សាយ កន្លះ ចានចង្កឹះ
– ស្ករស កន្លះ ចានចង្កឹះ
– ទឹក 1 ចានចង្កឹះ
– មេម្សៅ ឬមេដំបែ 1 ស្លាបព្រាបាយ
– ល័ក្ខ (សម្រាប់អ្នកចង់បានអាកោដែលមានពណ៌)
– ល្ងម៉ដ្ឋ
– សាច់ដូងចាស់កោសជាសរសៃៗ
– សាច់ផ្លែខ្នុរ
#វិធីធ្វើ
១. យកម្សៅអង្ករខ្សាយ ស្ករស និងមេដំបែចាក់ចូលគ្នា រួចចាក់ទឹកចូល ហើយកូរឱ្យសព្វ។ ប្រសិនបើអ្នកចង់លាយពណ៌អ្នកអាចរំលែក វាចេញខ្លះ រួចសឹមបន្ថែមពណ៌ពីលើ ហើយកូរឱ្យសព្វ។
២. ទុកម្សៅដែលលាយរួចនោះចោលប្រហែល2ម៉ោងឬរហូតវាឡើងសឹមយកវាដាក់ចូលពែងឬចាន រួចយកទៅចំហុយប្រហែល30នាទីឱ្យវាឆ្អិនល្អជាការស្រេច។
៣.ចុងក្រោយ អ្នកអាចរោយល្ងម៉ដ្ឋ និងសាច់ដូងកោស ពីលើគឺឆ្ងាញ់៕