– ត្រីរ៉ស់ចំនួន 1
– គ្រឿងបុកសម្រាប់ស្លរ ( ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ជាយ ខ្ទឹមស រមៀត ) បុកបញ្ចូលគ្នាអោយម៉ត់ល្អ
– ខ្ទិះដូង ( ខ្ទិះដើម និង ខ្ទិះចុង )
– ទឹកត្រី ប៊ីចេង អំបិល ស្ករស
– ប្រហុក
– សណ្ដែកដីលីងបុកអោយល្អិត
– បន្លែអន្លក់អន្លៃខ្ចីៗ តាមចំណូលចិត្ត
– នំបញ្ចុក
#វិធីធ្វើ៖
១ – ដាក់ដាំទឹកអោយពុះ រួចច្រុំប្រហុកក្នុងទឹកពុះ រួចយកត្រីទៅស្ងោរក្នុងទឹកសម្លរ ក្រោយមកបង់ទឹកត្រី អំបិល ស្ករស ប៊ីចេង រំងាស់ត្រីអោយឆ្អិនរួចស្រង់ចេញ ហើយបេះយកតែសាច់ត្រីចេញកុំអោយមានឆ្អឹង។
២ – យកត្រីដែលបេះរួច មកបុកជាមួយគ្រឿង ដាក់ អំបិល ស្ករស ប៊ីចេង បន្តិចៗដើម្បីអោយមានជាតិក្នុងសាច់ត្រី បុករួចទុកមួយអន្លើរ
៣ – យកទឹកដែលស្ងោរជាមួយត្រីដែលនៅសល់នោះ មកដាក់ខ្ទិះចុងចូល រួចដាំអោយពុុះ បន្ទាប់មកដាក់ត្រីដែលយើងបុកជាមួយគ្រឿងចាក់ចូលក្រោយមក ដាក់ ខ្ទិះដូង ( ដើម ) ចូល រួចកូរអោយសព្វ ហើយទុកអោយពុះម្ដងទៀត
ភ្លក់មើលអោយល្មម តាមចំណង់ចំណូលចិត្ត ទុកអោយពុះនិងឆ្អិនចូលជាតិគ្នាហើយ រួចដាក់សណ្ដែកដីលិងចូលរួចជាការស្រេច៕