ភ្នែកភ្លឺច្បាស់ល្អមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពប្រចាំថ្ងៃរបស់យើង ហើយទោះបីជាដឹងអំពីសារៈសំខាន់របស់វាក៏ដោយ ក៏មនុស្សជាច្រើនមិនយកចិត្តទុកដាក់លើតម្រូវការអាហារូបត្ថម្ភរបស់ខ្លួន ហើយជាលទ្ធផលបណ្តាលឲ្យភ្នែកមើលមិនសូវច្បាស់ និងបញ្ហាក្នុងកែវភ្នែក។ ការទទួលទានអាហារបំប៉នត្រឹមត្រូវជួយការពារភ្នែកមិនឲ្យមានបញ្ហា និងធ្វើអោយភ្នែករបស់យើងដំណើរការបានល្អបំផុត។ វីតាមីន A និង C សារធាតុរ៉ែ សារធាតុប្រឆាំងនឹងរោគមហារីក និងអាស៊ីតអូមេហ្គា-៣ ដែលជាសារធាតុសំខាន់នៅក្នុងរាងកាយ ដើម្បីរក្សាភ្នែករបស់យើងឲ្យមានសុខភាពល្អ។ ទាំងនេះជាអាហារល្អៗដែលជួយរក្សាភ្នែករបស់អ្នកឲ្យមានសុខភាពល្អ។
១. ការ៉ុត
ការ៉ុត គឺជាអាហារដែលមានថាមពលសម្រាប់ភ្នែក ហើយមានផ្ទុកនូវបេតាការ៉ូទីន (Beta-carotence) ។ បេតាការ៉ូទីនដែលត្រូវបានបំលែងទៅជាវីតាមីន A គឺជាវីតាមីនចាំបាច់សម្រាប់ភ្នែក។ កង្វះខាតនៃ វីតាមីន A អាចនាំឲ្យមានបញ្ហាភ្នែកមួយចំនួន។ ជាពិសេសបេតាការ៉ូទីនការពារភ្នែកបស់យើងពីជំងឺភ្នែកឡើងបាយ និងបញ្ហាក្នុងកែវភ្នែក។
២. ដំឡូងជ្វា
ដំឡូងជ្វា គឺជាអាហារដែលសម្បូរសារធាតុចិញ្ចឹម វាផ្ទុកនូវវីតាមីន A, C និង E សារធាតុប្រឆាំងនឹងរោគមហារីក ជាតិសរសៃ និងប៉ូតាស្យូម។ សមាសធាតុនៃសារធាតុប្រឆាំងនឹងរោគមហារីក វីតាមីន C និង E ជួយរក្សាសុខភាពភ្នែក និងទប់ស្កាត់ពីរោគដែលមិនល្អ។ វីតាមីន A ជួយដោះស្រាយនូវភ្នែកស្ងួត និងការពារពីការឆ្លងមេរោគដែលបង្កដោយវីរុស និងបាក់តេរី។
៣. ស្ពៃខ្មៅ
ស្ពៃខ្មៅសម្បូរទៅដោយវីតាមីន A, C, K, និង B ការ៉ូទីន (carotene) ជាតិដែក ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ វាក៏មានផ្ទុកសារធាតុដែលប្រឆាំងនឹងជំងីមហារីក ហើយសារធាតុដែលមាននៅក្នុងនោះវាអាចជួយការពារភ្នែករបស់អ្នកពីពន្លឺស្រាល និងជួយដល់ការលូតលាស់នៃការមើលឃើញ។ ថ្នាំប្រឆាំងនឹងប្រតិកម្មអុកស៊ីតទាំងពីរនេះបន្ថយហានិភ័យនៃការថយចុះនៃការរកឃើញ។ វីធីដ៏ល្អក្នុងការទទួលទានស្ពៃខ្មៅ គឺញ៉ាំទឹកស្ពៃខ្មៅនៅពេលព្រឹក (ពេលក្រពះនៅទទេរ) ។
៤. ទឹកតែ និងកាហ្វេ
មនុស្សជាច្រើនញ៉ាំកាហ្វេ និងទឹកតែនៅពេលព្រឹក ហើយមនុស្សជាច្រើនទៀតញ៉ាំវាជាច្រើនដងក្នុងមួយថ្ងៃ ដោយមិនដឹងពីអត្ថប្រយោជន៍របស់វា។ ការញ៉ាំកាហ្វេ និងទឹកតែជួយក្នុងការកាត់បន្ថយភ្នែកស្ងួត និងបង្កើនការផលិតទឹកភ្នែក ហើយវាក៏មានប្រយោជន៍ដល់ចរន្តឈាមផងដែរ។ ការទទួលទានជាមធ្យមនៃកាហ្វេ និងទឹកតែ គឺល្អ។
វាក៏អាចប្រើដើម្បីរឹតបន្តឹងស្បែកនៅក្រោមភ្នែកបានដែរ។
វិធីធ្វើ :
– យកថង់តែធម្មតា ២
– ដាក់វាក្នុងពែងជាមួយទឹកក្តៅ
– យកថង់តែចេញ ហើយទុកវាឲ្យត្រជាក់
– ដាក់វានៅលើភ្នែករបស់អ្នករយៈពេល ១៥ ទៅ ៣០ នាទី
– ធ្វើបែបនេះឲ្យបាន ២ដង ក្នុងមួយសប្តាហ៍។
៥. ផ្លែក្រូច
ផ្លែក្រូចទាំងអស់ផ្ទុកនូវវីតាមីន C ដែលមានប្រសិទ្ធភាពដើម្បីបង្កើនសុខភាពភ្នែករបស់អ្នក។ ផ្លែក្រូចមានដូចជា ក្រូចឆ្មារ ក្រូចឃ្វិច ក្រូចថ្លុង និងក្រូចពោធិសាត់ គឺល្អសម្រាប់សុខភាពភ្នែករបស់អ្នកណាស់។
៦. ត្រី
ត្រីដែលមានជាតិខ្លាញ់ ដូចជា ត្រីសាម៉ុង ត្រីធូណា ត្រីម៉ាកកែល ត្រីគល់រាំង អន្ទង់ ត្រីសណ្តាយ… សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ វាជាអាស៊ីតដែលមានសារធាតុសំខាន់នៅក្នុងរាងកាយ វាក៏ជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់អ្នក ហើយប្រសិនបើអ្នកមិនបានបន្ថែមអ្វីទាំងនោះទេ សុខភាពភ្នែករបស់អ្នកអាចនឹងមានបញ្ហា។ អាស៊ីតខ្លាញ់អូមេហ្គា ៣ មានសារសំខាន់ណាស់សម្រាប់ការលូតលាស់ល្អនៃភ្នែករបស់ទារក និងកុមារ។ ប្រសិនបើម្តាយមានគភ៌ប្រើប្រាស់បរិមាណអាស៊ីតខ្លាញ់ត្រឹមត្រូវ (តាមការណែនាំរបស់វេជ្ជបណ្ឌិត) ចាប់តាំងពីពពោះរហូតដល់សម្រាលកូន នោះទារកនឹងមិនប្រឈមមុខនឹងបញ្ហានៃភ្នែកនោះទេ។