បច្ចេកទេសដាំដំណាំខ្ទឹមស

1274

១.ការត្រៀមពូជដាំ

– នៅលើផ្ទៃដីទំហំ ៧អារ ត្រូវដាំពូជអស់ចំនួន ១៧គីឡូក្រាម
– មុនដាំ យកខ្ទឹមទៅហាលថ្ងៃរយៈពេល ១ ខែ ដើម្បីឲ្យស្ងួតល្អ បន្ទាប់មកទើបយកទៅដាំ ។
២.ការរៀបចំដីដាំនិងការដាំ
ក្នុងការ ធ្វើដី ត្រូវធ្វើយ៉ាងណាភ្ជួររាស់ដីច្រើនសា និងហាលឲ្យឆ្អិនល្អ ទើបទទួលបានផលខ្ពស់
– បន្ទាប់មក កាប់លើកជារងដែលមានទទឹង ១ ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី និងកំពស់ ២,៥ តឹក – នៅលើរងនិមួយៗ ត្រូវដាក់ជីលាមកសត្វពុកផុយទ្រាប់បាត
– យកមើមខ្ទឹមកប់ដាំក្នុងជំរៅរាក់ រួចលប់ដីពីលើ និងដាំដោយទុកចន្លោះគុម្ព ២ តឹក ពីដើមមួយទៅមួយ។

6

5

4

3

2
៣.ការថែទាំ
– ក្រោយពីដាំ ហើយ ត្រូវស្រោចទឹកឲ្យជោគ នៅពេលខ្ទឹមដុះ
– រួចកាត់ចំបើងខ្លីគ្របនៅលើរងតាមចន្លោះគុម្ព។ ត្រូវថែទាំស្រោចទឹក ១ ថ្ងៃ ២ ដង (ព្រឹក-ល្ងាច)
– ជ្រុំដីដកស្មៅ ដើម្បីឲ្យដីធូរ
– ក្នុងការដាំខ្ទឹមនេះពុំមានជួបប្រទះសត្វល្អិតបំផ្លាញច្រើនទេ ព្រោះខ្ទឹមដំណាំមានក្លិនក្រពុល ដែលអាចធ្វើសត្វល្អិតមិនហ៊ានមកជិត។

img_0850 14724476_966141090161983_3919097252752420512_n 14202700_1451284674886942_4508383127005803485_n 13631420_1106139392766044_8406309662215944686_n 13612211_1106138746099442_3928535875474964866_n
៤.ការប្រមូលផល
ក្រោយពី ដាំបានរយៈពេល ចាប់ពី៣ខែឡើងយើងអាចចាប់ផ្តើមដកប្រមូលផល។ នៅលើផ្ទៃដី ៧អារ អាចប្រមូលផលបាន ៥៦០ គីឡូក្រាម។ ទូទាត់លើការចំណាយ យើងអាចទទួលបានប្រាក់ចំណេញសុទ្ធ ៦០០ ០០០ រៀល។
** សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំខ្ទឹមមាន:
– រៀបចំដីដាំដោយភ្ជួររាស់ដីឲ្យបានច្រើនសា និងហាលឲ្យស្ងួតល្អ
– ប្រើជីលាមកសត្វពុកផុយទ្រាប់បាតរងឲ្យបានច្រើន
– កប់មើមខ្ទឹមដាំក្នុងជំរៅរាក់ ដើម្បីឲ្យពន្លកស្លឹកដុះចេញល្អ
– ដាំចន្លោះគុម្ពសមស្របពីគុម្ពមួយទៅមួយ ២ តឹក ដើម្បីឲ្យខ្ទឹមទទួលពន្លឺបានគ្រប់គ្រាន់
– ថែទាំស្រោចទឹក ដកស្មៅ និងក្រាលកំទេចចំបើងគ្របពីលើការពារការហួតសំណើម៕

10400265_496587710547141_6858029570963981450_n 9 8 7

 

SHARE