សម្ពាធឈាមឡើងខ្ពស់ដែលគេហៅថាជំងឺលើសឈាម គឺជាកត្តាហានិភ័យដ៏សំខាន់មួយដែលអាចបណ្តាលឲ្យគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ការពិនិត្យសម្ពាធឈាមពី ១៤០/៩០ mm Hg ឬលើសពីនេះ គេចាត់ទុកថាសម្ពាធឈាមឡើងខ្ពស់។ ក្នុងករណីភាគច្រើនវាមិនបង្កឲ្យមានរោគសញ្ញាគួរឲ្យកត់សំគាល់ទេ ហើយត្រូវបានគេហៅថា “ឃាតករស្ងាត់”។ កត្តាជាច្រើនដែលរួមចំណែកធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់រួមមាន អាយុ ហ្សែនឬតំណរពូជ ភាពតានតឹង ភាពធាត់ពេក ការអង្គុយធ្វើការយូរពេក ការប្រើប្រាស់គ្រឿងស្រវឹង ការជក់បារី និងការទទួលទានអំបិលច្រើនពេក។ ដោយធ្វើការគ្រប់គ្រង និងការត្រួតពិនិត្យនៃកត្តាហានិភ័យនេះ អ្នកអាចរក្សាសម្ពាធឈាមរបស់អ្នកបាន បន្ថែមពីនេះទៀតសូមញ៉ាំរបបអាហារណាដែលមានសុខភាពល្អ ដែលនៅក្នុងអាហារសម្បូរដោយសារធាតុប្រឆាំងនឹងរោគមហារីក និងជាតិខ្លាញ់តិច ដើម្បីជួយទប់ស្កាត់បញ្ហានេះ។ លើសពីនេះទៀតត្រូវប្រាកដថាអ្នកប្រើថ្នាំបញ្ចុះសម្ពាធឈាមតាមការណែនាំរបស់វេជ្ជបណ្ឌិត ហើយត្រូវពិនិត្យមើលសម្ពាធឈាមអោយបានទៀងទាត់។
ខាងក្រោមនេះ គឺជាអាហារល្អៗដែលជួយទប់ស្កាត់កុំឲ្យសម្ពាធឈាមឡើងខ្ពស់។
១. ក្រូចឆ្មារ
ក្រូចឆ្មារ គឺអាចជួយទប់ស្កាត់កម្រិតសម្ពាធឈាមកុំឲ្យឡើងខ្ពស់ វីតាមីន C និងសារធាតុប្រឆាំងនឹងរោគមហារីករបស់វា ជួយបន្សាបផលអាក្រក់យ៉ាងមានប្រសិទ្ធភាពទាំងស្រុង។ វាក៏អាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ កាត់បន្ថយកូឡេស្តេរ៉ូលខ្ពស់ និងពង្រឹងសុខភាពបេះដូងទាំងមូល។ លើសពីនេះទៅទៀតវាមានជាតិប៉ូតាស្យូមខ្ពស់ ដែលជួយបន្ថយសម្ពាធឈាម។ ញ៉ាំទឹកក្តៅឧណ្ហៗមួយពែង ហើយច្របាច់ក្រូចឆ្មារពាក់កណ្តាលចូល ញ៉ាំវារៀងរាល់ព្រឹកនៅពេលក្រពះទទេ។ ដើម្បីទទួលបានលទ្ធផលល្អ សូមកុំបន្ថែមអំបិលឬស្ករ។
២. ខ្ទឹមស
ខ្ទឹមសផ្តល់នូវអត្ថប្រយោជន៍ដែលជួយកាត់បន្ថយសម្ពាធឈាម វាជួយបន្ធូរសរសៃឈាមដោយជួយជំរុញដល់ការ ផលិតអុកស៊ីតដែលមានឧស្ម័នជាតិអ៊ីដ្រូសែន ដែលបន្ថយដល់សម្ពាធឈាម។ ខ្ទឹមសអាចជួយបង្កើនចរន្តឈាម កូឡេស្តេរ៉ុលទាប និងការពារជំងឺបេះដូង។ ទទួលទានខ្ទឹមស ២-៣កម្ពឹស ជារៀងរាល់ថ្ងៃនៅពេលក្រពះទទេ។
៣. ចេក
ទទួលទានចេក ១-២ផ្លែ ក្នុងមួយថ្ងៃ ដើម្បីបន្ថយសម្ពាធឈាម។ សារធាតុប៉ូតាស្យូមខ្ពស់នៃចេកជួយកាត់បន្ថយ ឥទ្ធិពលនៃជាតិសូដ្យូម ដែលផ្លាស់ប្តូរកម្រិតសម្ពាធឈាម។ ការញ៉ាំរបបអាហារដែលមានជាតិប៉ូតាស្យូមជាប្រចាំ អាចជួយបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងការពារជំងឺបេះដូង។
៤. ផ្លែប៉េងប៉ោះ
ផ្លែប៉េងប៉ោះមានផ្ទុកសារធាតុ ដែលមានឥទ្ធិពលប្រឆាំងនឹងរោគមហារីក ដែលជួយបន្ថយហានិភ័យនៃជំងឺបេះដូង និងកាត់បន្ថយសម្ពាធឈាមខ្ពស់។ ផ្លែប៉េងប៉ោះក៏សម្បូរជាតិប៉ូតាស្យូមដែរ ដែលជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យសូដ្យូមចេញពីរាងកាយរបស់អ្នក។ ទទួលទានទឹកប៉េងប៉ោះស្រស់មួយពែងជារៀងរាល់ថ្ងៃ អ្នកក៏អាចបន្ថែមវានៅក្នុងម្ហូបបន្លែ និងនំសាំងវិច ព្រមទាំងប្រើវាសម្រាប់ធ្វើជាទឹកជ្រលក់ និងស៊ុប។ ជៀសវាងការទទួលទានប៉េងប៉ោះកំប៉ុង។
៥. ដំឡូងបារាំង
ដំឡូងបារាំងសម្បូរទៅដោយសារធាតុសរីរាង្គគីមី ដែលអាចជួយកាត់បន្ថយសម្ពាធឈាម។ វាមានជាតិប៉ូតាស្យូម និងម៉ាញេស្យូម ដែលសារធាតុរ៉ែទាំងពីរនេះ ជួយប្រឆាំងនឹងជំងឺលើសឈាម។ ទទួលទានដំឡូងបារាំងដុតឬស្ងោរ ដោយមិនបន្ថែមប៊ឺរឬប្រេងឡើយ។
៦. គីនឆាយ
គីនឆាយមានសារធាតុសរីរាង្គគីមី ដែលជួយសម្រួលដល់ជាលិកានៃសរសៃឈាមក្រហម ដើម្បីបង្កើនលំហូរឈាមនិងបន្ថយសម្ពាធឈាម។ លើសពីនេះទៅទៀតសារធាតុម៉ាញ៉េស្យូម និងប៉ូតាស្យូមរបស់គីនឆាយជួយគ្រប់គ្រងសម្ពាធឈាមរបស់អ្នក។ ដើម្បីទទួលទានដែលផ្តល់នូវផលប្រយោជន៍ដល់សុខភាព បន្ថែមវាទៅលើម្ហូបបន្លែ និងស៊ុបរបស់អ្នក។ អ្នកអាចទទួលទានគីនឆាយ ៤ដើម ជារៀងរាល់ថ្ងៃ។
៧. បន្លែម្យ៉ាងដូចស្ពៃខ្មៅ
ប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុប្រឆាំងនឹងរោគមហារីក ដែលមាននៅក្នុងបន្លែនោះជួយបន្ថយសម្ពាធឈាម។ ដាក់បន្ថែមវានៅក្នុងរបបអាហាររបស់អ្នក នៅក្នុងម្ហូបបន្លែ ស៊ុប និងក្រឡុកវាញ៉ាំ។ អ្នកអាចចំអិនវាតិចៗ ហើយញ៉ាំជាអាហារបន្ទាប់បន្សំបាន។