បច្ចេកទេសល្អៗសម្រាប់បងប្អូនដែលចង់ដាំដំណាំចេកបង្កើនប្រាក់ចំណូល

526

 

* ការរៀបចំដី៖

– ភ្ជួរដីលើកទី១ដើម្បីសំលាប់ស្មៅ ១០ថ្ងៃក្រោយត្រូវភ្ជួរម្តងទៀត។

13754456_1242940262417643_6658965455982821170_n 13731698_606040429570912_7504121062583080295_n 13726755_1040795859331175_1609026845749298590_n 13709896_1242934032418266_8197024209412284582_n 13707706_1242943689083967_591105973492048272_n 13707620_1242930619085274_7277183675824083321_n 13699939_1040795889331172_414999828151372369_n 13697206_1242938149084521_2603472250843811974_n
* ការរៀបចំដាំ៖
– ទុកចន្លោះពីរងនីមួយៗចម្ងាយ ២ម៉ែត្រ
– ជីករណ្តៅទំហំ ៥តឹកx៥តឹកx៣ជម្រៅតឹក
– ដាក់ជីកំប៉ុស្ត៍ និងដីមមោគ ៥គីឡូក្រាមក្នុង១រណ្តៅ
– យកកូនចេកដែលមានកម្ពស់ប្រមាណ៣តឹក ដែលមានដុះស្លឹកប្រមាណ៣ធាងសម្រាប់ការដាំ
– ដាក់ដាំកូនចេកនៅចន្លោះកណ្តាលនៃរណ្តៅរួចលប់ដីបំពេញ ហើយត្រូវដាំកូនចេកទាំងអស់បែរទៅទិសតែមួយ (មើលតាមស្លឹកធាងដំបូង) ដើម្បីងាយស្រួលប្រមូលផល។
– ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក។

13680255_1040795129331248_781533754658020433_o 13669765_1040795232664571_5029363194116362189_n 13654396_1040795005997927_6411117859166023315_n 9 6 06 5

* ការថែទាំ និងដាក់ជី៖
– ត្រូចធ្វើការស្រោចទឹកជាប្រចាំនៅពេលដែលដីនៅ
ជុំវិញគល់របស់វាស្ងួត។
– នៅពេលវាអាយុបាន ១ខែ ដាក់ជី 10-5-15 ឬ 10-0-20 ៨០-១០០ក្រាម ក្នុងមួយដើម។
– នៅពេលវាអាយុបាន ៣ខែ ដាក់ជី 10-5-15 ឬ 10-0-20 ២៥០ក្រាម ក្នុងមួយដើម។

– នៅពេលវាអាយុបាន ៥ខែ ដាក់ជី 5-15-20 ២៥០ក្រាម ក្នុងមួយដើម។

– នៅពេលវាអាយុបាន ៧ខែជាពេលដែលវាចាប់ផ្តើមមានត្រយោង ដាក់ជី 10-0-00 ៥០-១០០ក្រាម ក្នុងមួយដើម។
– ដាក់ជីកំប៉ុស្ត៍រាល់៣ខែម្តង និងត្រូវធ្វើការសម្ងាតស្មៅជាប្រចាំ។
– ត្រូវកាត់ស្លឹកណាដែលរាងទុំលឿងចេញ ដើម្បីឲ្យវាមានសារធាតុគ្រប់គ្រាន់សម្រាប់ចិញ្ចឹមដើម និងផ្លែ។
– រយៈពេល ៥ខែបន្ទាប់ពីការដាំត្រូវចងបង្គោលសម្រាប់ទប់ដើម
ចេកការពារការបាក់ដើមនៅពេលវាផ្លែ។
– យកថង់ប្លាស្ទិច ឬការុងពណ៌ខៀវចងស្រោបត្រយោងចេក១៥ថ្ងៃ មុននឹងធ្វើការកាត់ប្រមូលផលដើម្បីឲ្យវាមានពណ៌ស្រស់ស្អាត និងការពារពីសត្វផ្សេងៗផងដែរដោយទុកចំហរផ្នែកចុងខាងក្រោមបន្តិច។
– កាត់ចុងត្រយោងចេកចោលនៅពេលដែលវាចេញផ្លែ
ដែលផ្លោសល្អអស់ហើយ។

5 4 4 (2) 04 3 3 (2) 2 2 (2)

* ការប្រមូលផល៖
– រយៈពេលប្រមាណ ១០ខែយើងអាចចាប់ផ្តើមប្រមូលផលបាន។
– នៅពេលដែលប្រមូលផលពីដើមចេកណាមួយហើយយើង
ត្រូវកាត់ដើមនោះចោលដោយទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រពីដីដើម្បីកុំឲ្យវាដណ្តើមជីវជាតិពីដើមដ៏ទៃ។
– ការតាត់បែបនេះដើម្បីឲ្យចេកចេញកូនពន្លកថ្មីៗ
ច្រើនបន្ថែមទៀតដែលអាចឲ្យយើងជីកយកកូនរបស់វាដាំបន្តទៀត។
– បន្ទាប់ពីប្រមូលផលអស់ហើយយើងត្រូវដាំចេកដោយ
ជីករណ្តៅថ្មីផ្សេងពីរណ្តៅចាស់ ហើយគល់ចេកនៅរណ្តៅចាស់វារលួយ
ក្លាយជាជីសម្រាប់ចេកថ្មីបានផងដែរ។

1 1 (2) I H G F E D C B 13769624_1242953082416361_510645612571204509_n
រៀបរៀងអត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE