**គ្រឿងផ្សំ**
– អង្ករដំណើម កន្លះគីឡូ
– ខ្ទិះដូង កន្លះលីត្រ
– ល្ងលីង 2-3 ស្លាបព្រាបាយ
– ស្ករត្នោត កន្លះគីឡូ
– អំបិល បន្តិច
– សាច់ដូង តាមចំណូលចិត្ត
**វិធីធ្វើ**
1. យកអង្ករដំណើមទៅដាំ ឬចំហុយឱ្យឆ្អិន (កុំឱ្យជ្រាយពេក) រួចទុកមួយអន្លើ។
2. ដាក់ឆ្នាំងនៅលើភ្លើង រួចដាក់ស្ករត្នោតចូល កូរឱ្យពុះ ដាក់អំបិលចូលបន្តិច ហើយសឹមចាក់ទឹកខ្ទិះដូងចូល។ កូរទឹកខ្ទិះ និងស្ករនោះឱ្យឡើងក្លិន ឈ្ងុយ រួចចាក់បាយដំណើបចូល។
3. កូរបាយដំណើប និងទឹកស្ករឱ្យរលាយចូលគ្នាសព្វ។ រួចបន្តកូររហូតដល់បាយដំណើបនោះដាច់ទឹក ស្ងួតបាយ (ត្រូវកូរវាឱ្យបានញឹកញាប់ បើមិនដូច្នេះបាយដំណើបអាចនឹងខ្លោច)។
4. លុះពេល ដែលបាយដំណើបដាច់ទឹកហើយនោះត្រូវដួសវាមកដាក់លើថាស ហើយសង្កត់វាឱ្យណែន (ឬហៅថាបាយទ្រាប) រួចរោយល្ងនិងសាច់ដូងកោសពីលើជាការស្រេច៕