#គ្រឿងផ្សំ៖
– ឆ្អឹងជំនី ១គីឡូ
– ស្ករ ១ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ស្លាបព្រា
– អំបិល កាចស្លាបព្រាកាហ្វេ
– ម្រេចគ្រាប់ ២ស្លាបព្រាកាហ្វេ
– ម្សៅឆា ២ស្លាបព្រាកាហ្វេ
– ស្រាស ២ស្លាបព្រាបាយ
– ខ្ទឹមបំពង់ ៤ដើម
– ប្រេងឆា ៤ស្លាបព្រា
#របៀបធ្វើ៖
១. បុកម្រេចអោយម៉ត់ រួចចាក់ទៅក្នុងចាន លាយអំបិល ស្ករ ទឹកឃ្មុំ ម្សៅឆាស៊ីវ ស្រាស កូរអោយសព្វ។
២. យកឆ្អឹងជំនីរ ប្រលាក់គ្រឿង ទុកកន្លះម៉ោង មុននឹងយកទៅអាំង។
៣. យកប្រេងឆា កំដៅអោយក្តៅ រំលីងជាមួយខ្ទឹមបំពង់ (ហាន់ល្អិតៗ) រួចយកទៅលាប ឆ្អឹងជំនីរ នៅពេលអាំងឆ្អិន ដើម្បីផ្តល់ក្លិនក្រអូប និង សោភណ្ឌ័ភាពអាហារ៕