របៀប​ធ្វើ​សៀង​ឲ្យមានរសជាតិឆ្ងាញ់និងទុកបានយូរ

562

សណ្តែកសៀង​មាន​ផលប្រយោជន៍ ច្រើន​ណាស់​ក្នុង​ជីវភាព​រស់នៅ​របស់​កសិករ យើង​អាច​កែច្នៃ​វា​បាន​ច្រើន​របៀប​សំរាប់​​បរិភោគ ដូចជា យក​ទៅ​ធ្វើ​ជា​សៀង ទឹក​សណ្តែក ទឹកស៊ីអ៊ីវ ៘​ នៅ​លេខ​នេះ​ខ្ញុំ​សូម​បង្ហាញ​ជូន​បងប្អូន​កសិករ​អំពី​ការផលិត​សៀង​តាម​​របៀប ​សាមញ្ញ​ដូចខាងក្រោម :

22688402_1948455308515434_2024982955512440865_n

១. ធាតុ​ផ្សំ​

– សណ្តែកសៀង ១៥ គ​.​ក្រ

– ម្សៅ​ការពារ​កុំឲ្យ​ដុះ​ផ្សិត ១០០​ក្រាម

– ប៊ីចេង ១០០ ក្រាម​

– ស្ករត្នោត ១ គីឡូក្រាម​

– អំបិល ៨ គីឡូក្រាម

– ទឹកស៊ីអ៊ីវ​ខាប់ ១ ដប​កន្លះ​

– ល័​ក្ខ ៤ កញ្ចប់​

​- ទឹក ១០ លីត្រ​

4def25ee34c60ecac8688d33bfa22be5 1332016840b ស្ករត្នោត

 

២. របៀប​ជ្រើសរើស​គ្រាប់​សណ្តែកសៀង​

​ក្នុងការ​ធ្វើ​សៀង យើង​ត្រូវ​ជ្រើសរើស​គ្រាប់​សណ្តែកសៀង​ឲ្យបាន​ល្អ ទើប​ធ្វើ​សៀង​ទៅ​មាន​រសជាតិ​ឆ្ងាញ់ ។ ឯ​របៀប​ជ្រើស​​រើស​គ្រាប់​មាន​ដូចខាងក្រោម :

-​ ជ្រើសរើស​យក​គ្រាប់​ធំ​ល្អ មិន​មាន​ខ្មូតស៊ី​

– អុំ​រែង​ឲ្យ​ស្អាត កុំឲ្យ​មាន​ដោយ​កំទេច​ថ្ម ឬ​ដី​

– ជ្រើសរើស​យក​គ្រាប់​សណ្តែកសៀង​ដែល​ថ្មី​ប្រសើរ​ជាង​គ្រាប់​ទុក​យូរ​ខែ​ឆ្នាំ ។​

05

561bbc1d0aa322bcbbbd181cf

៣. របៀប​ត្រាំ​សៀង​

ក្រោយ​ពី​ជ្រើសរើស​គ្រាប់​សណ្តែកសៀង​បានល្អ​ហើយ យើង​ត្រូវ​យក​វា​ទៅ :

– ត្រាំ​ក្នុង​ចានដែក ឬ​កា​ធុន ដោយ​ប្រើ​ទឹកថ្លា​ត្រជាក់​ត្រាំ​រយៈពេល ២៤ ម៉ោង​

– ត្រាំ​រួច​ត្រូវ​លាង​ទឹក ៣-៤ ដង ដើម្បីឲ្យអ​ស់សំបក និង​កំទេច​ដី​ដែល​មាន​នៅ​ជាប់​នឹង​គ្រាប់ ។ ពេល​នោះ​គ្រាប់​សៀង​រីក​ទំហំ​ធំ​ជាង​មុន ២ ដង ។​

kongnamul_soaked

៤. របៀប​ស្ងោរ​សណ្តែកសៀង​

-​​ ក្នុងការ​ស្ងោរ​សណ្តែកសៀង យើង​ប្រើ​ទឹក​ដែល​ថ្លា​ល្អ និង​ថែរក្សា​ភ្លើង​ឲ្យ​ឆេះ​ស្មើ​ល្អ មិន​រអាក់រអួល ទើប​គ្រាប់សណ្តែក​រីក​ផុយ​​ស្មើគ្នា (ស្ងោរល្មមឆ្អិនយើងអាចញ៉ាំបាន)

– ពេល​ស្ងោរ យើង​ត្រូវ​ដាក់​អំបិល​ចូល​បន្តិច​បាន​ហើយ (​កន្លះ​ស្លាបព្រា​) ប្រសិនបើ​យើង​ដាក់​អំបិល​ច្រើនពេក​ធ្វើឲ្យ​គ្រាប់​សណ្តែករឹង ។​

4៥. ហាល​សណ្តែកសៀង​

– ក្រោយ​ពី​ស្ងោរ​រួច​យើង​ត្រូវ​ហាល​ សណ្តែកសៀង​ក្រោម​ពន្លឺ​ថ្ងៃ​រយៈពេល ៦ ម៉ោង នៅលើ​កន្ទេល ឬ​ក្រណាត់​កៅស៊ូ​ហើយ​ពង្រាយ​​វា​ឲ្យបាន​ស្តើង​ស្មើ​ល្អ ដើម្បី​ឲ្យ​ឆាប់​ស្ងួត ។

natto_soy_10៦. ផ្អាប់​សណ្តែកសៀង

– បន្ទាប់​ពី​ហា​លហើយ យើង​យក​សណ្តែកសៀង​ទៅ​ផ្អាប់​ក្នុង​ពាង ឬ​ខាប់​រយៈពេល ២ ថ្ងៃ ដើម្បី​ឲ្យ​សៀង​ចាប់ផ្តើម​កកើត​មេ​នៅ​​ក្នុង​ខាប់ ។ កុំ​ផ្អាប់​នៅ​ក្នុង​កញ្ច្រែង ជាហេតុ​នាំ​ឲ្យ​សៀង​ខូច​ជូរ និង​រលួយ។

4៧. របៀប​ផ្សំ​គ្រឿង និង​ផ្អាប់​សៀង​ទឹក​សំរេច

​នៅ​ពេល​ចុង​ក្រោយ​នេះ យើង​ត្រូវ​លាយ​គ្រឿងផ្សំ​ដូចខាងក្រោម :

– យក​អំបិល ៨ គីឡូក្រាម លាយ​ជាមួយ​ទឹ​កក្តៅ ១០ លីត្រ ហើយ​កូរ​វាឲ្យ​រលាយ រួច​យក​ស្ករត្នោត ១ គីឡូក្រាម ទៅ​កំឡោច​ឲ្យមាន​ក្លិន​​ឈ្ងុយ និង​ពណ៌​ក្រហម​ល្អ ទុក​ឲ្យ​ត្រជាក់​ហើយ​ច្របល់​លាយ​ជាមួយ​សណ្តែកសៀង ១៥ គីឡូក្រាម ដែល​បាន​ផ្អាប់​ទុក

– បន្ទាប់មក ​យក​ប៊ីចេង ១០០ ក្រាម ម្សៅ​ការពារ​កុំឲ្យ​ដុះ​ផ្សិត ១០០ ក្រាម ល័​ក្ខ ៤ កញ្ចប់ និង​ទឹកស៊ីអ៊ីវ​ខា​ប់ ១ ដប​កន្លះ ច្របល់​លាយ​ជាមួយ​​សណ្តែកសៀង​ឲ្យ​សព្វ ទើប​យក​ទៅ​ដាក់​ត្រាំ​ក្នុង​ទឹកអំបិល​ដែល​បាន​កូរ​ទុក​ឲ្យ​ត្រជាក់​នោះ ។ បន្ទាប់​មក​ផ្អាប់​ទុក​ក្នុង​រយៈពេល​កំណត់​មួយ ។

natto-mixed   3 2

 

**សូមបញ្ជាក់​ថា : ម្សៅ​ការពា​រដាក់​កុំឲ្យ​ដុះ​ផ្សិត​ក្នុងសៀង នៅពេលដែល​យើង​រក្សា​ទុក​​ ​ល័ក្ខ​ប្រើ​ឲ្យ​សៀង​មាន​ពណ៌​ក្រហម​ស្អាត​ល្អ ។​​ ​បងប្អូន​កសិករ​ដែល​មានបំណង​ចង់​ធ្វើ​សៀង​បរិភោគ សូម​សាកល្បង​តាម​វិធី​ខាងលើ ល​មើល

SHARE