តើធ្វើដូចម្តេចដើម្បីប្រឆាំងនឹងការងងុយគេងបាន?

351

ការងងុយគេងច្រើនជាលទ្ធផលនៃការគេងមិនត្រឹមត្រូវ ឬការគេងមិនគ្រប់គ្រាន់។ ជាការពិតណាស់ការងងុយគេងពេលថ្ងៃញឹកញាប់ អាចជាសញ្ញាមួយនៃការគេងមិនប្រក្រតី។ ស្ថានភាពអារម្មណ៍រួមមាន ការធ្លាក់ទឹកចិត្ត ការកង្វល់ ភាពតានតឹង និងអារម្មណ៍ធុញទ្រាន់ ក៏អាចបង្កឲ្យមានបញ្ហានេះផងដែរ។វាក៏អាចជាផលប៉ះពាល់នៃប្រើប្រាស់ថ្នាំមួយចំនួនផងដែរ។ មូលហេតុដទៃទៀតរួមមាន របបអាហារមិនល្អ វិបត្តិនៃការញ៉ាំ ការឈឺចាប់រ៉ាំរ៉ៃ ការហាត់ប្រាណមិនត្រឹមត្រូវ ការប្រើគ្រឿងស្រវឹងមិនត្រឹមត្រូវ ជំងឺទឹកនោមផ្អែម និងដំណើរការមិនល្អនៃក្រពេញទីរ៉ូអ៊ីតជាក្រពេញសិ្ថតនៅត្រង់ក ។រោគសញ្ញាមួយចំនួននៃការងងុយគេងរួមមាន ការងងុយគេងនៅពេលថ្ងៃ ធុញថប់ ឆាប់ខឹង ភ្លេចភ្លាំង និងគ្មានកម្លាំង។ ការងងុយគេងអាចប៉ះពាល់ដល់ភាពផលិតរបស់អ្នក ហើយថែមទាំងបង្កឲ្យមានផលប៉ះពាល់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកទៀតផង ជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅ របបអាហារដែលមានសុខភាពល្អ និងគំរូនៃការគេងត្រឹមត្រូវ អ្នកអាចប្រឆាំងនឹងការងងុយគេងបានយ៉ាងងាយស្រួល។

2222222

ទោះជាយ៉ាងណាក៏ដោយសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ងងុយគេង បន្ទាប់ពីអ្នកបានចាប់ផ្តើមប្រើថ្នាំថ្មី និងការលេបថ្នាំហួសកំណត់។ លើសពីនេះទៀតប្រសិនបើការងងុយគេងរបស់អ្នកបណ្តាលមកពីបញ្ហាវេជ្ជសាស្ត្រឬជំងឺនៃការគេង សូមស្វែងរកជំនួយពីគ្រូពេទ្យ។ ខាងក្រោមនេះជាវិធីល្អៗដែលជួយដល់អ្នកបាន។

១. ត្រូវធ្វើការកំណត់ពេលនៃការគេងឲ្យបានទៀងពេល

ការគេងមិនគ្រប់គ្រាន់ និងមានអ្វីដែលរំខាននៃការគេង គឺមូលហេតុទាំងពីរនេះហើយដែលធ្វើឲ្យងងុយគេងនៅពេលថ្ងៃ។ ដូច្នេះការកំណត់ពេលនៃការគេងត្រឹមត្រូវ គឺជាមធ្យោបាយមួយដ៏ល្អបំផុត ដើម្បីប្រឆាំងកុំឲ្យងងុយគេងពេលថ្ងៃ។ ការគេងឲ្យបានត្រឹមត្រូវ អាចជួយប្រឆាំងនឹងថាមពលទាប ការអស់កម្លាំង ការធ្លាក់ទឹកចិត្ត និងភាពតានតឹង។ មនុស្សផ្សេងគ្នា ការគេងខុសៗគ្នា ដើម្បីដំណើរការបានល្អយ៉ាងហោចណាស់គេងជាមធ្យមឲ្យបានពី ៧ ទៅ ៨ ម៉ោង គឺគ្រប់គ្រាន់ដើម្បីជួយឲ្យរាងកាយរបស់អ្នកដំណើរការបានត្រឹមត្រូវ។  ដើម្បីជួយឲ្យអ្នកគេងបានលក់ស្រួល។

1a

– រក្សាការកំណត់ពេលនៃការគេងឲ្យច្បាស់លាស់នូវម៉ោងចូលគេង និងម៉ោងភ្ញាក់ពីគេង។

– បន្ទប់គេងរបស់អ្នកត្រូវរក្សាឲ្យមានភាពងងឹត ដើម្បីជួយធ្វើឲ្យអ្នកគេងលក់ស្រួល។

1b

– ត្រូវចំណាយទុនក្នុងការប្រើប្រាស់ពូក ភួយ និងខ្នើយដែលមានគុណភាពល្អ ដើម្បីបង្កើនគុណភាពនៃការគេងរបស់អ្នក។ អានសៀវភៅឬសម្រាកហាត់យូហ្គាប្រហែល ២០ នាទីមុនពេលចូលគេង។

5b

២. ចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយពន្លឺព្រះអាទិត្យ

បង្ហាញខ្លួនអ្នកដោយពន្លឺព្រះអាទិត្យជារៀងរាល់ថ្ងៃ ការធ្វើបែបនេះនឹងជួយអ្នកឲ្យស្មារតីរហ័ស និងស្វាហាប់ពេញមួយថ្ងៃ និងប្រឆាំងនឹងការងងុយគេងនៅពេលថ្ងៃបាន។ ជាការពិតណាស់ពន្លឺព្រះអាទិត្យជួយគ្រប់គ្រងដំណើរនៃការគេង និងភ្ញាក់ឡើង ព្រោះវាជួយឲ្យខួរក្បាលរបស់អ្នកប្រាប់ថាដល់ពេលភ្ញាក់ហើយ។ពន្លឺព្រះអាទិត្យក៏ជួយឲ្យរាងកាយផលិតនូវវីតាមីន D ផងដែរ។នៅពេលដែលអ្នកក្រោកពីព្រលឹម ទៅដើរនៅក្នុងបរិយាកាសប៉ះនឹងខ្យល់ហើយទទួលនឹងការប៉ះនឹងកម្តៅព្រះអាទិត្យ យ៉ាងហោចណាស់ ១៥ នាទី។ មិនត្រូវលាបឡេការពារកម្តៅថ្ងៃទេក្នុងអំឡុងពេលនឹង។

5a

៣. សាចទឹកត្រជាក់នៅលើមុខរបស់អ្នក

សាចទឹកត្រជាក់នៅលើមុខរបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ងងុយគេង។ការប្រែប្រួលនៃសីតុណ្ហភាពអាចជួយបំបាត់អារម្មណ៍ដែលងងុយគេង និងបង្កើនកម្រិតថាមពលរបស់អ្នកឲ្យមានស្មារតីល្អ ។

6a

៤. ញ៉ាំតែបៃតងបន្ទាប់ពីភ្ញាក់ឡើង

តែបៃតងផ្តល់ឲ្យអ្នកនូវការបង្កើនថាមពល និងកម្លាំងដែលមានរយៈពេលរាប់ម៉ោង និងទប់ស្កាត់ការងងុយគេង។ វាមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងភាពអស់កម្លាំង និងភាពតានតឹង។​​​​​​​ញ៉ាំតែបៃតង ១ពែង បន្ទាប់ពីភ្ញាក់ពីគេង និង ២ ទៅ ៣ពែង បន្ថែមទៀតនៅពេលថ្ងៃ។

2a

ដើម្បីធ្វើតែបៃតង:

– ដាក់តែបៃតង ១ ស្លាបព្រាកាហ្វេចូលទៅក្នុងទឹកក្តៅមួយពែង

– គ្របហើយដាក់ឆុងវារយៈពល ៥ នាទី

– ហើយបន្ថែមជាតិផ្អែមជាមួយទឹកឃ្មុំហើយញ៉ាំវា។

2b

៥. ញ៉ាំទឹកក្រូចឆ្មារ

ការទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹក គឺជាមធ្យោបាយដ៏ល្អមួយទៀត ដើម្បីបំបាត់ការងងុយគេងពេលថ្ងៃ។ វាជួយរក្សារាងកាយឲ្យមានជាតិសំណើម និងបញ្ចេញជាតិពុលដែលបង្កគ្រោះថ្នាក់។ ការបាត់បង់ជាតិទឹកអាចប៉ះពាល់ដល់អុកស៊ីសែននៃខួរក្បាលធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ និងងងុយគេងនៅពេលថ្ងៃ។ទទួលទឹកក្រូចឆ្មារ ១កែវ ដំបូងនៅពេលព្រឹកនៅពេលក្រពះទទេ និង ១ ទៅ ២កែវ បន្ថែមទៀតនៅពេលថ្ងៃ។

5p

ដើម្បីធ្វើទឹកក្រូចឆ្មារ :

– ត្រូវច្របាច់ក្រូចឆ្មារពាក់កណ្តាល ចូលទៅក្នុងកែវជាមួយទឹកក្ដៅឧណ្ហៗ

1a

1b

– អ្នកអាចបន្ថែមទឹកឃ្មុំតិចតួច ប្រសិនបើអ្នកចូលចិត្ត។

៦. ទទួលទានអាហារពេលព្រឹក និងអាហារសម្រន់ដែលមានសុខភាពល្អ

ដើម្បីទប់ស្កាត់ការងងុយគេងនៅពេលថ្ងៃមិនត្រូវរំលងអាហារពេលព្រឹកឡើយ។ ការញ៉ាំអាហារពេលព្រឹកដែលមានសុខភាពល្អក៏នឹងជួយឲ្យអ្នកសកម្មនៅពេលព្រឹក និងភាពផលិតកាន់តែច្រើនក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។លើសពីនេះទៀតការញ៉ាំអាហារពេលព្រឹកមានន័យថាជាតិស្ករក្នុងឈាមរបស់អ្នកនឹងមានកម្រិតទាបនៅពេលព្រឹក។អាហារពេលព្រឹកល្អរួមមាន អាហារដែលមានជាតិខ្លាញ់តិច និងមានជាតិប្រូតេអ៊ីនរួមមាន ទឹកដោះគោ ទឹកដោះគោយ៉ាអួ ស៊ុត នំប៉័ងដែលធ្វើពីគ្រាប់ធញ្ញាជាតិ និងផ្លែឈើសម្បូរជាតិសរសៃ នៅក្នុងបញ្ជីអាហារពេលព្រឹករបស់អ្នក។

4a

4b

4c

4d

4f

ជៀសវាងការញ៉ាំអាហារថ្ងៃត្រង់យឺត ហើយត្រូវមានអាហារសម្រន់ពេលព្រឹក និងពេលរសៀលដែលមានសុខភាពល្អមានដូចជា ផ្លែឈើ នំសាំងវិច និងទឹកផ្លែឈើជាដើម។ ដូចនេះផងដែរ អ្នកត្រូវបង្កើតទម្លាប់ក្នុងការបញ្ចប់អាហារពេលល្ងាចរបស់អ្នក ២ ម៉ោងមុនពេលចូលគេង។

4g

4h

 

 

 

 

 

 

 

SHARE