*សមាសធាតុផ្សំ៖
– ខ្ទឹមស
– ខ្ញី។
*វិធីធ្វើ៖
– ត្រូវយកខ្ទឹមស ៤០% ខ្ញី ៤០% ស្ករត្នោតចំនួន ២០%
– បុកខ្ញីជាមួយខ្ទឹមសឲ្យម៉ដ្ឋហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ដែលយើងអាចធ្វើទុកប្រើការពារពេលខែត្រជាក់។
*វិធីលាយ៖
– លាយទឹកថ្នាំនេះ ១ស្លាបព្រាកាហ្វេ ជាមួយបរិមាណទឹកដែលអាចដាក់ផ្សើមជាមួយចំណីដែលយើងលាយរួច១គីឡូ ស្មានឲ្យតែល្មម សើមៗបានហើយ។
– ចំពោះការលាយជាមួយទឹកឲ្យវាផឹកវិញគឺដាក់កំរិត ៥% នៃទឹកសរុប។
– អាចរក្សាទុកកន្លែងស្ងួត និងត្រជាក់ទុកប្រើបានរយៈពេល៣ខែ។