**គ្រឿងផ្សំ**
គ្រឿងផ្សំធ្វើសំបក
– ម្សៅឆា រឺ ម្សៅដំណើប ៥ខាំ
– ម្សៅក្សាយ ២ខាំកន្លះ
– ទឹក រឹ ទឹកស៊ុប ១ចាន
– អំបិល កន្លះស្លាបព្រា
– ស្ករស ៤ស្លាបព្រា
– ប្រេងឆា ៣ស្លាបព្រា
**គ្រឿងផ្សំស្នូល**
– ស្លឹកគូឆាយ ៣ខាំ
– សាច់ជ្រូក ២ខាំ
– បង្គាស្រស់ ២ខាំ
– អំបិលចុងស្លាបព្រា
– ម្សៅស៊ុប ១ស្លាបព្រា
– ស្ករស ២ស្លាបព្រា
– ម្រេចម៉ដ្ឋចុងស្លាបព្រា
– ប្រេងឆា ៣ស្លាបព្រា
**វិធីធ្វើ**
១- លាយម្សៅបញ្ចូលគ្នា ដាក់ស្ករស អំបិល ប្រេងឆា ទឹក រួចច្របល់លាយគ្នាអោយសព្វល្អ ទុកមួយអន្លើ។
២- ស្លឹកគូឆាយ សាច់ជ្រូក បង្គាស្រស់ លាយបញ្ចូលគ្នារួចដាក់
អំបិលចុងស្លាបព្រា ម្សៅស៊ុប ១ស្លាបព្រា ស្ករស ២ស្លាបព្រា ម្រេចម៉ដ្ឋចុងស្លាបព្រា ប្រេងឆា ៣ស្លាបព្រា ច្របល់លាយគ្នាអោយសព្វល្អ ទុកមួយអន្លើ។
៣- យកម្សៅដែលលាយហើយ មូលជាដុំតូចៗល្មម រួចរោយម្សៅមីបន្តិចលើជ្រុញដើម្បីកុំពេលកិនវាស្អិត រួចកិនដុំម្សៅ អោយសម្ពៀតៗ ទាំងអស់។
៤ – យកម្សៅដែលកិនហើយ ដាក់ខ្ចប់ស្នូលនំគូឆាយ ចង់យករាងមូល ជ្រុង ឬក៏ធ្វើរាងអ្វីៗផ្សេងបានតាមចំណូលចិត្តដែលអ្នកចង់បាន។
៦- ខ្ចប់រួច ដាំទឹកអោយពុះ ដាក់នំគូឆាយចំហុយ២០នាទី ពេលឆ្អិន យកទៅចៀនទៅបំពងក៏បានតាមចំណូលចិត្ដ៕