#គ្រឿងផ្សំ៖
– ម្សៅដំណើប
– ដូងកោស
– ល្ងលីង
– សណ្តែកដីលីង
– ស្ករត្នោត
– អំបិល
#របៀបធ្វើ៖
១- យកម្សៅពីរវែក លាយទឹកក្តៅ និង អំបិលចុងស្លាបព្រា លុញច្របល់ រហូតដល់មួតសាច់ ទន់ស្អិត ដូចតាំងម៉ែស្រូវ។
២- យកដូងកោសទៅលីងអោយឈ្ងុយ ហើយដួសចេញ។
៣- យកសណ្តែកដី និង ល្ង ទៅលីងអោយឈ្ងុយ ហើយដួសចេញ។ អ្នកដែលមានសុខភាពប្រតិកម្ម ចំពោះសណ្តែកដី ឬ ល្ង អាចធ្វើស្នូល មិនបាច់ដាក់សណ្តែកដី ឬ ល្ងលីង ក៏បាន។
៤- យកស្ករត្នោត ទៅដាក់លាយទឹកបន្តិច ហើយរំងាស់ អោយចេញសរសៃ ជើងអង្ក្រង។
៥- ចាក់ដូងលីង សណ្តែកដីលីង និងល្ងលីងចូល រួចថែមអំបិលចុងស្លាបព្រា ដើម្បីរំងាប់ជាតិភ្លាវ។
៦- លុះដូង ល្ងនិងស្ករ រមួតស្អិតចូលគ្នាហើយ ទើបលើកចេញពីភ្លើង។
៧- យកស្លឹកចេក កាត់ជាយអោយស្អាត លាបប្រេងលើស្លឹក ទើបគួចជាសាជី ហើយដួសម្សៅចាក់ពីលើ។
៨- ចូកស្នូលដូង មួយស្លាបព្រា ដាក់ចំកណ្តាល រួចដួសម្សៅចាក់ថែមពីលើ ទើបគួចបត់ភ្ជិតមុខ ដាក់ក្នុងឆ្នាំងចំហុយ។
៩- ដាក់ចំហុយ ប្រហែលកន្លះម៉ោង ទើបលើកចេញ ស្រង់យកមកទុកអោយត្រជាក់ ទើបឆីមិនរលាកមាត់។
ប្រភព៖ អ្នកស្រី កែវ ច័ន្ទបូរណ៍