បច្ចេកទេសក្នុងការដាំម្ទេសឲ្យបានផ្លែច្រើន និងដើមទាប

953

១ ការត្រៀមដីក្នុងការដាំម្ទេស៖

ម្ទេសអាចដាំបានស្ទើរតែគ្រប់ប្រភេទដី តែប្រភេទដីដែលល្អបំផុតគឺ ដីដែលមិនជាំទឹក ហើយគួរភ្ជូរត្រឡប់ហាលចោលពី ៧-១០ថ្ងៃ សម្រាប់ជីដែលត្រូវប្រើគឺ ជីលាមកសត្វឬជីសរីរាង្គ។

14671272_185672415211720_3797652925351927178_n 14670850_185672348545060_3573552741102572993_n

២ វិធីបណ្តុះកូន៖
– គួរបណ្តុះកូននៅលើថ្នាលជាមុនសិន ដោយខ្ចប់គ្រាប់ម្ទេសក្នុងក្រណាត់ហើយត្រាំទឹក ១ យប់ រួចយកទៅលាងក្នុងទឹកដែល កំពុងហូរយ៉ាងហោចណាស់ ៣០ នាទី យកគ្រាប់ម្ទេសដែលខ្ចប់នឹងក្រណាត់រក្សាទុកនៅកន្លែងដែលស្ងួត ហើយម្លប់ ២-៣ថ្ងៃទៀត។ នៅពេលដែលគ្រប់ម្ទេសដុះចេញឬសពណ៌សតូចៗ សឹមយកទៅបណ្តុះ។

535051_985583478154970_2995736574604731741_n 969048_985583411488310_5073539288767467411_n 1000640_985583374821647_5780375399674488736_n

៣ បច្ចេកទេសក្នុងការដាំ៖
– ក្រោយពេលបណ្តុះកូនបាន ២-៣ សប្តាហ៍ មុននឹងយកទៅដាំលើថ្នាលថ្មី ចូរកាត់បណ្តូលកូនម្ទេសឱ្យសល់តែថ្នាំងដែល មានស្លឹកចាស់ ព្រមទាំងកាត់ឬសកែវឱ្យសល់ប្រវែង ១ ឬ១ ថ្នាំងដៃកន្លះ ។ នៅពេលដែលម្ទេសធំឡើង វានឹងមិនខ្ពស់ពេក ផ្ទុយទៅវិញវានឹងបែកមែកច្រើន ធ្វើឱ្យមានផ្កា ផ្លែច្រើនដែរ ចំណែកឬសកែវនឹងកើតជាឬសតូចៗច្រើន អាចរកអាហារ ជីវជាតិមកចិញ្ចឹមដើមបានដោយងាយ។ គួរដាំទុកចន្លោះរវាងដើមនីមួយៗ ប្រវែង ៥០ សម. ទុកចន្លោះចន្លោះរវាងជួរនីមួយៗ ៧០សម.។ ប្រសិនជាលើកជាថ្នាលគួរទុកទទឹង ១ ម. ប្រវែង ២០ ម. ចន្លោះសម្រាប់ដើរ ០.៥ ម.។

12373278_985583218154996_2133777880908547504_n 11138489_985583424821642_7812640259058066282_n 1937325_985582711488380_4049322363681772447_n

1915044_985583541488297_6153825420472841148_n 1891102_985582988155019_7985203800594767370_n

៤ ការដាក់ជី៖
ក្រោយពេលដាំបាន ២០-២៥ថ្ងៃ ឬអាចសង្កេតមើលដើមម្ទេស ដោយជ្រួយដីដាក់ជីសរីរាង្គ ឬជីលាមសត្វ។

4 3 2

៥ ការថែទាំ៖
-ក្រោយពីដាំហើយយើងស្រោចទឹកអោយបានជោគ១ថ្ងៃ២ដង
-ដកស្មៅអោយបានញឹកញាប់
-ជ្រំដីធ្វើអោយដីធូងាយជ្រាបទឹកខ្យល់ចេញចូលបានស្រូល
-ស្រោចទឹកជីធម្មជាតិ

D CC C B A

 

SHARE