ចង់ធ្វើទឹកត្រីបាញ់ឆែវឆ្ងាញ់ កុំភ្លេចគ្រឿងផ្សំទាំងនេះ !

1169

លោកអ្នកប្រហែលជាធ្លាប់ស្គាល់ហើយនូវឈ្មោះនំម្យ៉ាងដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំ គឺនំបាញ់ឆែវ ។ គេគ្រប់គ្នាតែងនាំគ្នានិយាយថា នំបាញ់ឆែវនេះ ឆ្ងាញ់ដោយសារទឹកត្រីរបស់វា បានន័យថា បើអ្នកធ្វើទឹកត្រីមិនឆ្ងាញ់ហើយបើទោះដាក់ស្នូលក្នុងនំឆ្ងាញ់ប៉ុណ្ណា ក៏មិនឆ្ងាញទៅរូចដែរ ! បើវាជាការពិតសូមមើលពីរបៀបធ្វើទឹកត្រី​បាញ់ឆែវ ដូចខាងក្រោម ៖

pan-cake-1

 

pan-cake-5-1024x619

 

pan-cake-7

របៀបធ្វើ ទឹកត្រីបាញ់ឆែវ ៖
*********
#គ្រឿងផ្សំ
– ទឹកខ្មេះ ឬ ទឹកក្រូចឆ្មា ១ ចានចង្កិះ
– ទឹកត្រី ១ ចានចង្កិះ
– ស្តរស ២ ចានចង្កិះ
– ខ្ទឹមស ខ្ទឹមក្រហម ម្ទេស
– សណ្ដែកដីលីង
– ទឹកដាំពុះ ឬ ទឹកដូង ៤ ចានចង្កិះ

#របៀបធ្វើ
– ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ហាន់ស្តើងៗ
– សណ្ដែកដីលីងបុកតីចៗ កុំម៉ត់ពេក
– លាយគ្រឿងផ្សំទាំងអស់ចូលគា្ន (មិនបាច់ដាក់សណ្ដែកដីទេ) កូអោយសព្វ។ ពេលញុំារោយសណ្ដែកដីពីលើជាកាស្រេច៕

pan-cake-6

 

pan-cake-3

 

pan-cake-2

ទឹកត្រីនេះអាចញាំុំជាមួួយ បាញ់ហ៊យ បាញ់ស៊ុង ចាយ៉ នំគ្រក់ គុយទាវឆា គុយទាវមូរ និងទឹកជ្រលក់ផ្សេងៗបានផងដែរ។

credit: Both Leakhna

SHARE