អាហារពិសេសដែលជួយដល់សុខភាពបេះដូងរបស់អ្នក

650

ការទទួលទានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពបេះដូងរបស់អ្នកដូចជាការហាត់ប្រាណ ទៀងទាត់។ ការសិក្សាបានបង្ហាញថារហូតដល់ទៅ ៧០នៃករណីជំងឺបេះដូងអាចទប់ស្កាត់បានជាមួយនឹងជម្រើសអាហារដែលត្រឹមត្រូវ។ ជាការពិតណាស់ការញ៉ាំអាហារត្រឹមត្រូវអាចបន្ថយហានិភ័យនៃជំងឺសរសៃឈាមអាកទែរ ដែលជាមូលហេតុទូទៅនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ មានអាហារដែលមានសុខភាពល្អជាច្រើន ដែលអ្នកអាចបញ្ចូលក្នុងអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចរបស់អ្នក ដើម្បីរក្សាបេះដូងរបស់អ្នកឲ្យ​មានសុខភាពល្អ។ របបអាហារដែលនាំឲ្យ បេះដូងមានសុខភាពល្អ គឺជាអាហារសម្បូរទៅដោយប្រូតេអ៊ីន គ្មានជាតិខ្លាញ់ ផ្លែឈើ បន្លែ និងសូដ្យូមទាប និងកូលេស្តេរ៉ុលអាក្រក់។ ខាងក្រោមនេះគឺជាអាហារពិសេសសម្រាប់សុខភាពបេះដូង។

11111111

១. ត្រីសាល់ម៉ុន

ត្រីសាល់ម៉ុន គឺជាអាហារដ៏ល្អបំផុតមួយសម្រាប់សុខភាពបេះដូង ដោយសារតែវាមានផ្ទុកបរិមាណខ្ពស់នៃ       អូមេហ្គា៣ ។ អាស៊ីតខ្លាញ់អូមេហ្គា៣ ជួយបន្ថយហានិភ័យនៃជំងឺចង្វាក់បេះដូង បន្ថយសម្ពាធឈាម និងរក្សាកំណកឈាម។ អ្នកអាចទទួលទានត្រីសាល់ម៉ុនអាំងឬដុត ហើយក៏អាចបន្ថែមវាដាក់នៅក្នុងស៊ុបឬម្ហូបបន្លែរបស់អ្នក។ ត្រីដែលមានជាតិខ្លាញ់ផ្សេងទៀតដូចជាត្រីធូណា ត្រីម៉ាកែល និងត្រីសាឌីនក៏ជួយទ្រទ្រង់ដល់សុខភាព បេះដូងអ្នកបានផងដែរ។

16807432_733578150143198_2594300558347316225_n

t1larg.salmon.filet.gi

21106454_837103176457361_7107826295968699645_n

21083393_837564199744592_5297040340184683003_o

២. សណ្តែកខ្មៅ

សណ្តែកខ្មៅសម្បូរទៅដោយវីតាមីន B ម៉ាញ៉េស្យូម អាស៊ីតខ្លាញ់អូមេហ្គា៣ ជាតិកាល់ស្យូម និងជាតិសរសៃ។ សារធាតុចិញ្ចឹមទាំងនេះជួយគ្រប់គ្រងកូឡេស្តេរ៉ុល និងជាតិស្ករនៅក្នុងឈាម។ សណ្តែកខ្មៅក៏ជាប្រភពដ៏ល្អនៃរបបអាហារប្រូតេអ៊ីន ដែលមិនមានកូឡេស្តេរ៉ូល។ ទទួលទានសណ្តែកខ្មៅបូនឬច្រើនដង ក្នុងមួយសប្តាហ៍ ដើម្បីបន្ថយហានិភ័យនៃជំងឺបេះដូង។ អ្នកក៏អាចបន្ថែមសណ្តែកខ្មៅទៅក្នុងស៊ុបឬម្ហូបបន្លែរបស់អ្នកបានដែរ ដើម្បីផ្តល់នូវការបង្កើនអាហារូបត្ថម្ភ។

22552719_292288564604152_3332682224519643020_n

post-1478063597

21151235_1932835443649377136_new

៣. ស្រាក្រហម

ស្រាក្រហមមួយកែវជារៀងរាល់ថ្ងៃ អាចជួយបង្កើនកម្រិតកូលេសស្តេរ៉ុលល្អរបស់អ្នកដែលមានសារៈសំខាន់សម្រាប់បេះដូងរបស់អ្នក ដើម្បីដំណើរការបានត្រឹមត្រូវ។ ស្រាក្រហមផ្ទុកសារធាតុប្រឆាំងនឹងរោគមហារីក ដែលជួយការពារផ្ទាំងសរសៃឈាម។ សារធាតុដែលមាននៅក្នុងនោះក៏អាចជួយការពារជំងឺមហារីកផងដែរ។ ការណែនាំកុំទទួនទានហួសកម្រិត មួយភេសជ្ជៈក្នុងមួយថ្ងៃសម្រាប់ស្រ្តី មួយទៅពីរភេសជ្ជៈសម្រាប់បុរស។ 

wine

dc-Cover-1u7bl2dbpi9ns3go6sevqoqc90-20170213190053.Medi

Red-wine-5_medium

៤. សូកូឡាខ្មៅ

សូកូឡាខ្មៅក៏អាចជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូងផ្សេងៗទៀតផងដែរ។ ជ្រើសរើសស្ករសូកូឡាខ្មៅដែលមានកាកាវយ៉ាងតិច ៧០% ដែលជាសារធាតុធ្វើឲ្យសូកូឡាជាអាហារល្អសម្រាប់បេះដូងរបស់អ្នក។ គ្រាន់តែញ៉ាំសូកូឡាខ្មៅ ១ដុំតូចជារៀងរាល់ថ្ងៃ ដើម្បីជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យប្រសើរឡើងនូវមុខងារទាំងអស់របស់បេះដូង និងសុខភាពរបស់បេះដូងរបស់អ្នក។

Dark-chocolate

103528841-GettyImages-79243822.530x298

៥. ផ្លែក្រូច

ផ្លែក្រូចមានផ្ទុក ប៉ូតាស្យូម និងជាតិសរសៃដែលទាំងអស់នេះ គឺជាសារធាតុចិញ្ចឹមបេះដូងឲ្យមានសុខភាពល្អ។ 

ផ្លែក្រូចក៏ជាប្រភពវីតាមីន C ដ៏អស្ចារ្យដែលជាអ្នកការពារដ៏ខ្លាំងក្លាប្រឆាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាលដោយបង្កើនលំហូរឈាមទៅកាន់បេះដូង។ ជាតិផ្អែមដែលមានទឹកដមច្រើននេះអាចជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់ធ្វើអោយប្រសើរឡើងនូវមុខងារសរសៃឈាម និងកាត់បន្ថយការរលាកសរសៃឈាម។ អ្នកអាចទទួលបានអត្ថប្រយោជន៍ទាំងនេះពីការទទួលទានផ្លែក្រូចដូចជា ផ្លែឈើឬទឹកផ្លែក្រូច។

4a

4b

5b

 

SHARE