១. ដើមកំណើតនៃដំណាំម្រេច
ដំណាំម្រេចជាដំណាំមួយប្រភេទដែលស្ថិក្នុងគ្រួសារ Piperaceae ឈ្មោះវិទ្យាសាស្រ្ត Pipernigrum និងមានឈ្មោះជាភាសាអង់គ្លេស Pepper ។ ដំណាំនេះមានដើមកំណើតនៅក្នុង ប្រទេសឥណ្ឌា និងនាំចូលមកប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៨៤០ ។
២. លក្ខណៈរូបសាស្រ្ត
២.១. ឬស
ឬសរបស់ដំណាំម្រេចចែកចេញជាពីរគឺ ឬសអាហារ និងឬសជើងតុកកែ
ឬសអាហារមានតួនាទីសម្រាប់ស្រូបយកសារធាតុចិញ្ចឹមក្នុងដី
ឬសតុកកែដុះចេញពីថ្នាំងនៃដើម ជាឬសចាប់តោងធ្វើឲ្យម្រេចវារតោងជ្រលង់បាន ខ្ពស់
២.២. ទង (ដើម)
ដើមមានលក្ខណៈជាវល្លិតោង មានបែកមែក
ដើមនៅខ្ចីមានពណ៌បៃតង ដើមចាស់មានពណ៌ត្នោត
នៅលើដើមមានថ្នាំង នៅលើថ្នាំងមានឬសតុកកែ
មែកមានបី គឺ មែកធំ មែកចំហៀង និងមែកតូច
មែកធំដុះចេញពីដើមមេ មានទំហំប៉ុនដើមមេ មែកចំហៀងគឺជាមែកកៀន ឬមែកផ្លែ
មែកតូច ឬមែកទងជន្លេន ដុះចេញពីតួដើមស្ថិតនៅជិតដី វារនៅលើដី
ដើមអាចលូតលាស់មានកម្ពស់ ១០ ម
ម្រេចអាប្រមូលផលបានល្អនៅពេលវាមានអាយុ ៧ ទៅ ៨ ឆ្នាំ បន្ទាប់ពីដាំ
ដើមរបស់វាអាចមានអាយុកាលរហូតដល់ ២០ ទៅ ៣០ ឆ្នាំ
២.៣. ស្លឹក
ស្លឹកមានរាងពងក្រពើទ្រវែងស្រួចចុង ជាប្រភេទស្លឹកទោលឆ្លាស់គ្នាតាមថ្នាំង
ពូជខ្លះមានស្នាមអុចៗ នៅលើស្លឹក
២.៤. ផ្កា
ផ្កាមានលក្ខណៈជាចង្កោម ឬកញ្ចុំតាមទងកួរសំយុងចុះ
មានពណ៌ ស លឿង ចាប់រីកអស់រយៈពេល ៥ ទៅ ៧ ថ្ងៃ
ផ្កាមានចំនួន ២០ ទៅ ៥០ អាចមាន ១៥០ ក្នុង ១ចង្កោម
២.៥. ផ្លែ
ផ្លែមានរាងជាចង្កោមកួរដូចសណ្តែកបាយ
ផ្លែខ្ចីមានពណ៌បៃតងខ្ចី ផ្លែចាស់មានពណ៌បៃតងចាស់ ផ្លែទុំមានពណ៌លឿងទុំ ឬ បៃតង
ផ្លែរបស់វាទុំនៅរយៈពេល ៩ ខែ ប៉ុន្តែជួនកាលនៅរយៈ ៦ ខែអាស្រ័យទៅលើ អាកាសធាតុ
ផ្លែរបស់វាត្រូវបានប្រមូលក្នុងរយៈពេល ៧ ទៅ ១៤ ថ្ងៃ
២.៦. គ្រាប់
គ្រាប់មានពណ៌ ស រាងមូលមានអង្កត់ផ្ចិត ៣ ទៅ ៤ ម.ម
គ្រាប់មានក្លិនឆួល ហិរ
ក្នុងគ្រាប់មាន
រសជាតិហិរ ៥ ទៅ ១៥%
ជាតិប្រេង ៧ ទៅ ៨%
ជាតិម្សៅ ១៥ ទៅ ១៨%
ស្ករ ៣ ទៅ ៤%
និងវីតាមីនផ្សេងៗ ១២ ទៅ ១៣%
៣. លក្ខណៈជីវសាស្រ្តនៃដំណាំម្រេច
៣.១. សីតុណ្ហភាព
ដំណាំម្រេចត្រូវការអាកាសធាតុក្តៅហើយសើម និងសីតុណ្ហភាពសមស្របគឺ ២២ ទៅ ៣០ អង្សាសេ
ជាដំណាំដែលធន់នឹងអាកាសធាតុទាប ១០ អង្សាសេ និង៤០ អង្សាសេ
សីតុណ្ហភាពខ្ពស់ពេក ឬទាបពេកម្រេចដុះមិនបានល្អ
៣.២. ពន្លឺ
ដំណាំម្រេចត្រូវការម្លប់ខ្លះៗ
កំដៅខ្លាំងធ្វើឲ្យដំណាំម្រេចលូតលាស់មិនបានល្អ
មេឃស្រទុំចុះអ័ព្ទច្រើនធ្វើឲ្យដំណាំម្រេចផ្លែមិនបានល្អ ទុំមិនស្រុះគ្នា
៣.៣. ទឹកភ្លៀង
ជាដំណាំត្រូវការទឹកភ្លៀងច្រើន
កំពស់ទឹកភ្លៀងសមស្របគឺចាប់ពី ៦០០ ទៅ ២,០០០ ម.ម
៣.៤. សំណើម
ដំណាំម្រេចត្រូវការសំណើមបរិយាកាសខ្ពស់ចាប់ពី ៨០ ទៅ ៩០%
៣.៥. ដី
ម្រេចជាដំណាំដែលត្រូវការដីធូរ និងជាដីសម្បូរដោយមមោក និងរូបធាតុរ៉ែ
ផ្តល់ផលល្អលើប្រភេទដី ឥដ្ឋល្បាយខ្សាច់ បាសាល់
កម្រិត PH ៤.៥ ទៅ ៦.៥
ប្រភេទដីខ្មៅនៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាបអំណោយផលដល់ការ លូត លាស់សម្រាប់ដំណាំម្រេច
៤. បច្វេកទេសដាំ និងការថែទាំ
៤.១. បច្ចេកទេសដាំ
ក. ការបន្តពូជ
ការបន្តពូជរបស់ដំណាំម្រេចមានបីគឺ ការបន្តពូជដោយប្រើគ្រាប់ ប្រើទងស្លឹកដែល មានមែក និងដើមវារ
ការបន្តពូជដោយគ្រាប់ពូជៈ ជ្រើសរើស គ្រាប់ឬផ្លែ ណាទុំក្រហម ដិតត្រាំទឹកបន្ទាប់ មកបកសម្បកចេញរួចយកទៅសាបក្នុងថ្នាល។ ម្រេចមានអាយុ ៣០ ទៅ ៥០ថ្ងៃ ក្រោយសាប អាចយកទៅដាំក្នុងចំការបាន
ការបន្តពូជដោយទង (ដើម) ជ្រើសរើសដើមវារនៅដីដែលមិនទាន់បែកខ្នែង យក ដើម ដែលមានអាយុ ១ ឆ្នាំកាត់ដើមប្រវែង៣ទៅ៦តឹក។ប្រលេះយកមែកចេញឲ្យអស់យកដោតផ្សាំសិនឬដោតចោលក្នុងរណ្តៅតែម្តង ។
ការបន្តពូជដោយប្រើទងស្លឹកៈ យកទងកាត់ជាកំណាត់ៗជាប់ភ្នែក ជ្រលក់ទឹកអរមូន យកទៅផ្សាំក្នងថ្នាល ៣ អាទិត្យ ទងនឹងលូតលាស់បានជាស្លឹក
ខ. ការរៀបចំរណ្តៅដាំ
ក្នុងការដាំត្រូវជ្រើសរើសទង ដើមថ្លោសរឹងបឹងល្អ មានឬសជើងតុកកែដុះគ្រប់ថ្នាំង
រណ្តៅត្រូវជីកទំហំ ៣០ ៤០ និង៥០ ស.ម
ជីកចំងាយ ១៥ ទៅ ២០ ស.ម ពីជន្លង់
ជន្លង់ជាទូទៅមានកំពស់ ៤ ម
ចន្លោះពីជន្លង់មួយទៅ ជន្លង់មួយគឺ ២.៤ ម
ជាទូទៅចំនូនកូនម្រេច ២,០០០ ដើម/១ហត
ក្នុង ១រណ្តៅដាក់ជីលាមកសត្វ ឬជីកំប៉ុស្ត ៣០ ទៅ ៤០ គ.ក្រ លាយជាមួយដី
គ. របៀបដាំ
វិធីដាំដំណាំម្រេចមានបីរបៀប៖
របៀបទី១ ដាក់កំណាត់ផ្សាំលើដី រាងបញ្ឆិត (មុំ ៣០ ដីក្រេ) ឲ្យទងអោនទៅរកជន្លង់
របៀបទី២ យកកំណាត់ទងពីដើមម្រេចថ្មីៗជ្រលក់ទឹកពី១៥ទៅ២០នាទី។ ដាំរាងបញ្ឆិតដូចខាងលើដោយ ឲ្យទងអោនទៅរកជន្លង់ដាក់ដាំ២ទង/ រណ្តៅ។
ដោយឲ្យជើងតុកកែផ្ងារឡើងលើ។ កំណាត់ទងកប់ចូលក្នុងដី២/៣លុបទងកម្រាស់៣ស.ម បង្ហាប់ដោយជាន់ជើងឲ្យណែន ។
របៀបទី៣ យកកំណាត់ទងម្រេច ២ ដាក់ទន្ទឹមគ្នា ក្នុងរណ្តៅ ផ្តេកទងទាំងពីរ ឲ្យ ងាកទ្រេតចេញពីគ្នា ។ យកលាមកសត្វដាក់ក្នុងរណ្តៅដោយទុកឲ្យទងលេចចេញ មកលើតែ ២ ទៅ ៣ ថ្នាំងប៉ុណ្ណោះ ។
ឃ. ការដាក់ជន្លង់
ការដាក់ជន្លង់អាចដាក់នៅពេលដាំ មុនពេលដាំ និងក្រោយពេលដាំ ១៥ ទៅ ២០ ថ្ងៃ
ជន្លង់នេះគឺត្រូវជ្រើសរើសមើលគុណភាពឲ្យបានយូរ គឺ ១៥ ទៅ ២០ ឆ្នាំ
ជន្លង់មាន ២ប្រភេទៈ ជន្លង់រស់ និងជន្លង់ងាប់
ជន្លង់រស់ដាំឲ្យបាន ២ ទៅ ៣ ឆ្នាំមុនពេលដាំម្រេច (អង្កាញ់ មន ស្លា ដូង…)
ជន្លង់ងាប់ជ្រើសរើសយកដើមខ្លឹម ដូចជា ផ្ចឹក សុក្រម ស្មាច់…
ង. ការថែទាំ
ធ្វើស្មៅ ជ្រោយដី (ធ្វើស្មៅ ១ ទៅ ២ ដង/១ឆ្នាំ)
គ្របគល់ម្រេចនៅពេលធ្វើស្មៅ
ស្រោចទឹកៈ ពេលដាំ (៥ លីត្រក្នុង ១ រណ្តៅ)
នៅរដូវប្រាំងៈ ស្រោច ១ ថ្ងៃម្តង
ចងទងម្រេចៈ ជាប់ជន្លង់ការពារខ្យល់បោកបក់
បេះផ្កាចោលខ្លះជំរុញផ្នែកលូតលាស់ដើម
ការតាក់តែងៈ មានការកាត់ខ្នែង និងដករំលោះកូនចេញ (ទុក ៣ ទៅ ៤ដើមក្នុង ១គុម្ភ)
ការចាក់ដីឆៅបន្ថែមៈ ធ្វើក្រោយពីជ្រោយដី លុបគល់ (ធ្វើ ២ ដងក្នុង១ឆ្នាំ ដើមរដូវ ភ្លៀង និងចុងរដូវភ្លៀង)
ការដាក់ជីៈ ចាប់ផ្តើមផ្កា ចាប់ផ្តើមផ្លែ និងបន្ទាប់ពីបេះផ្លែ (ជីធម្មជាតិ ១០ ទៅ ១៥ គ.ក្រ ក្នុង១រណ្តៅ)
ការកាត់ខ្នែងៈ អនុវត្តន៍ ៤ឆ្នាំ ដំបូងបន្ទាប់ពីដាំ
៥. ការប្រើប្រាស់ជី
ក. ការប្រើប្រាស់ជីទ្រាប់បាត
ការដាក់ជីទ្រាប់បាតគឺជាកត្តាសំខាន់មួយដើម្បីធ្វើអោយដំណាំម្រេចដុះលូតលាស់ល្អ និងកាត់បន្ថយការងាប់ដើមក្រោយពីដាំដុះ(ដីមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់)។ យើងគួរប្រើប្រាស់ជីសញ្ញាផែនដីមាស
ប្រភេទ 16-20-0+14S រឺ 15-15-15+TE ចំនួន 30-50g/រណ្ដៅ ដោយច្របល់អោយសព្វជាមួយជីកំប៉ុស្តិ៍មុនពេលដាំដុះ។
ខ. ការប្រើប្រាសជីបំប៉ននៅដំណាក់កាលលូតលាស់
គួរប្រើប្រាស់ជីសញ្ញាផែនដីមាសប្រភេទអ៊ុយរ៉េ 46-0-0ចំនួន 100-150Kg បូកជាមួយជី16-20-0 ចំនួន 100-150Kg/ha ដោយចែកជា 3ដង/ឆ្នាំស្មើរៗគ្នា (ករណីមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់)
– លើកទី១ ប្រើជី 46-0-0 ចំនួន20-25g +ជី16-20-0+14S ចំនួន20-25g/ជន្លង់
– លើកទី២ ប្រើជី 46-0-0 ចំនួន15-25g +ជី16-20-0+14S ចំនួន20-25g/ជន្លង់
– លើកទី៣ ប្រើជី 46-0-0 ចំនួន15-25g +ជី16-20-0+14S ចំនួន15-25g/ជន្លង់
គ. ការប្រើប្រាស់ជីបំប៉ន នៅដំណាក់ការធ្វើអាជីវកម្ម (ទទួលផល)
គួរប្រើប្រាស់ជីសញ្ញាផែនដីមាសប្រភេទ15-15-15+TE រឺ 20-20-15+TEចំនួន 500-800Kg/ha ដោយចែកជា 3ដង/ឆ្នាំ ស្មើរៗគ្នា (ករណីមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់) ។
– លើកទី១ 80-100g/ជន្លង់
– លើកទី២ 80-150g/ជន្លង់
– លើកទី៣ 90-150g/ជន្លង់
៦. ជម្ងឺកើតលើដំណាំម្រេច
ក. ជម្ងឺ Root Rot
រោគសញ្ញាៈ ធ្វើឲ្យស្លោកស្លឹក និងការប្តូរពណ៌ដើមនៅក្បែរដី ដោយសារឬសរលួយ
ការបំផ្លាញៈ ឬស ជម្ងឺនេះនឹងសម្លាប់ដើមម្រេចយ៉ាងឆាប់រហ័សបំផុត (១០ ថ្ងៃ)
បង្កឡើងដោយៈ Phytophthora capsici និង Phy¬tophthora species
ខ. ជម្ងឺ រលួយដើម និងស្លឹក (Stem Rot and Wilt Disease)
បង្កដោយៈពពួកផ្សិត Fusarium solani f. sp. piperis
ការបំផ្លាញៈធ្វើឲ្យដើម និងស្លឹករលួយ
វិធានការណ៍ការពារ
o ធ្វើអនាម័យចំការ (ធ្វើដីឲ្យបានស្អាត រើសកាកសំណល់សម្រាមចោល)
o ថែទាំចំការកុំឲ្យជាំទឹក
o ជ្រើសរើសពូជធន់នឹងជម្ងឺ
o កាត់ទងដែលកើតជម្ងឺដុតចោលឲ្យឆ្ងាយពីចំការ
o ដើម្បីការពារដង្កូវស៊ីរូងដើម ត្រូវជីកដីផ្នែកខាងក្រោមកន្លែងដែលដង្កូវបំផ្លាញរួចលប់ដីឆៅវិញ
៧. ការប្រមូលផល និងការកែច្នៃ
បេះក្រោយផ្ការយៈពេល ៩ ខែ ផ្លែទុំមានពណ៌ក្រហមជាំ
ការប្រមូលផលធ្វើច្រើនសារ
ម្រេចអាយុ ៣ឆ្នាំ ផ្តល់ទិន្នផល ១ ទៅ ២ គ.ក្រ /១ដើម
ម្រេចអាយុបាន ៤ ទៅ ៦ឆ្នាំ ផ្តល់ផល ៤ ទៅ៧ គ.ក្រ/១ដើម
ម្រេចអាយុបាន ១៥ ឆ្នាំ ទិន្នផលមានការថយចុះគឺ ២.២ ទៅ ៥ គ.ក្រ/១ដើម