+ គ្រឿងផ្សំ
– ម្សៅអង្ករដំណើប ៤០០ក្រាម
– ទឹក ៣០០មីលីលីត្រ
– ស្ករត្នោត ៤ស្លាបព្រាបាយ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ល្ងរសលីង ១០០ក្រាម
+ សម្រាប់ស្នូលនំ៖
– សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ ២០-២៥នាទី, បើដាំលាងរួចដាំតែម្តង)
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ខ្ទិះដូង ១ចានចង្កឹះ
– ស្ករត្នោត ២០០ក្រាម
– សាច់ដូងកោស កន្លះចាន
+ វិធីធ្វើ
១. ដំបូងយកខ្ទិះដូង, ស្ករត្នោត និងអំបិលមកដាក់ដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកចំហុយ និងសាច់ដូងចូលកូរវាឲ្យស្អិតជាប់គ្នាហើយឲ្យដាច់ទឹកអស់(ធ្វើស្នូលនំ)។
២. យកម្សៅអង្ករលាយជាមួយទឹក, ស្ករត្នោត និងអំបិលកូរវាឲ្យទៅជាម្សៅរួចពូតវាមួយសន្ទុះទុក ១០-១៥នាទី។
៣. យកម្សៅម្តង ១ដុំតូចល្មមតាមដែលចង់បានធ្វើឲ្យសំប៉ែត បន្ទាប់មកយកស្នូលនំលុញជាដុំមូលៗដាក់ពីលើម្សៅរួចហើយធ្វើវាឲ្យជិតលុញឲ្យមូល។
៤. បន្ទាប់មកទៀតយកទៅដាក់ឲ្យជាប់ល្ងរលុញឲ្យចូលទៅក្នុងម្សៅ រួចយកទៅដាក់ចៀនឲ្យឆ្អិនជាការស្រេច (ភ្លើងបើកក្តៅល្មមបានហើយ)៕