#អត្ថប្រយោជន៍របស់ទឹកឃ្មុំ

904

ជួយឲ្យមានកម្លាំងភ្លាមៗ បន្សាបការពុលផ្សេងៗ ព្យាបាលឈឺក្រពះ

ជួយសម្រកគីឡូ បន្សាបជាតិស្រវឹង បំបាត់ក្អក និងឈឺបំពង់ក

ព្យាបាលស្លាកស្នាមលើមុខ និងធ្វើឲ្យមុខទន់ម៉ដ្ឋរលោង

* សូម​សាកល្បង​ធ្វើ​ដូច​ខាងក្រោមនេះ៖

– ម្សៅរមៀតលាយទឹកឃ្មុំ ឬក៏ រមៀត+ ទឹកដោះគោ+ក្រូចឆ្មា+ទឹកឃ្មុំ៖

*ព្យាបាលបញ្ហាមុខមុន ស្នាមអុចខ្មៅ បញ្ហាខ្មៅក្រោមត្របកភ្នែក បំបាត់ស្នាមចាស់ជ្រោវជ្រួញ

*គ្រាន់តែលាយហើយលាបលើមុខទុកឲ្យស្ងួតទៅ ២៥-៣០នាទីរួចលាងមុខចេញមានអារម្មណ៌ថាមុខទន់ម៉ដ្ឋរលោងហើយព្យាបាលស្លាកស្នាមដែលមានលើមុខបន្តិចម្តងៗ ធ្វើបែបនេះ ៣-៤ដងក្នុង១អាទិត្យ មិនចាំបាច់ចំនាយលុយច្រើនគ្រាន់តែព្យាយាមធ្វើបែបនេះនឹងទទួលបានលទ្ធផលភ្លាមៗ។

– ​​នៅ​រៀងរាល់​ព្រឹក​សូម​លាយ​ទឹកឃ្មុំ​មួយស្លាព្រា ទឹក​ក្រូចឆ្មា​រកន្លះស្លាព្រា ក្នុង​ទឹក​ក្តៅ​មួយកែវ ដើម្បី​សម្រួល​ឲ្យដល់​រាងកាយ​របស់​យើង និង​ជួយ​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា​ ជួយ​សំរួល​ឲ្យ​យើង​មាន​កម្លាំង​ល្អ​ភ្លាមៗ។

– វិធីខាងលើអាចកាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​ក្រពះ​ពោះវៀន​ដូចជា រលាក​ក្រពះ​ពោះវៀន រលាក​ក្រពះ និង​រាករូស។​

– អាចយកលាយជាមួយប្រទាលកន្ទុយក្រពើ ពិសាដើម្បីព្យាបាលជំងឺក្រពះយ៉ាងមានប្រសិទ្ធិភាព។

-​ យកទឹកឃ្មុំសុទ្ធ២ស្លាបព្រាបាយទៅលាយទឹកក្តៅឧណ្ហៗហូបមុនអាហារពេលព្រឹក២០នាទីអាចជួយសំរកគីឡូបានឆាប់រហ័ស។

– បំបាត់អាការៈពុលអាហារផ្សេងៗយ៉ាងមានប្រសិទ្ធភាព។

– ទឹកខ្ញី លាយទឹកឃ្មុំ ក្រូចឆ្មាបំបាត់ក្អកនិងឈឺបំពង់ក។

– ទឹកឃ្មុំ២ស្លាបព្រាបាយលាយជាមួយនឹងទឹកក្តៅឧណ្ហ១កែវជួយបន្សាបជាតិស្រវឹង។

– យកទៅត្រាំក្រូចឆ្មាចិតចំនិតៗស្តើងៗ១គីឡូ និងទឹកឃ្មុំលីត្រទុកញ៉ាំពេលព្រឹកពេលនៅពោះទទេ អាចឲ្យស្រកគីឡូយ៉ាងឆាប់រហស័ ហើយថែមទាំងព្យាបាលជំងឺក្រពះយ៉ាងមានប្រសិទ្ធភាពទៀតផង!!

ទឹកឃ្មុំ​គឺជា​ស្ករ​ដែល​មាន​លក្ខណៈ​ជា​ធម្មជាតិ មាន​រសជាតិ​ឆ្ងាញ់​ពិសា សម្បូរណ៍​ទៅ​ដោយ​កាបូ​ហាយ​ដ្រេ​ត (Cabohydrates) ជា​សារធាតុ​ម្យ៉ាង​ផ្តល់​នូវ​កម្លាំង និង​ថាមពល​ដល់​រាងកាយ​របស់​មនុស្ស​យើង។ ក្រៅពីនេះ​គេ​បាន​រកឃើញ​ថា​ទឹកឃ្មុំមាន​ប្រសិទ្ធភាព​យ៉ាងខ្ពស់​បំផុត​ក្នុង​ ការផ្តល់​កម្លាំង​ភ្លាមៗ​ដល់​រាងកាយ កាត់បន្ថយ​នូវ​ការ​នឿយហត់​របស់​សាច់ដុំ ជាពិសេស​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នក​ដែល​ធ្វើ​ការងារ​ដោយ​ប្រើ​ កម្លាំង​ដូចជា អ្នកកីឡា​ជាដើម ។

ទឹកឃ្មុំ​នៅ​បាន​ចាត់ទុកថា​ជា​អ្នក​ជួយ​ការពារ​កុំឲ្យ​ហត់នឿយ​ខ្លាំង​សំរាប់ ​អ្នកកីឡា អ្នក​ហាត់ប្រាណ ដោយ​វា​បឺត​ស្រូប​យក​សារធាតុ​ម្យ៉ាង​ហៅថា គ្លូ​កូស (Glucose) អាច​ឲ្យ​ខ្លួនប្រាណ​យើង​បឺត​ស្រូប​យក​បាន​យ៉ាង​ឆាប់រហ័ស បន្ទាប់​មក​វា​ជួយ​បង្កើន​កម្លាំង​ឲ្យ​យើង​បាន​ភ្លាមៗ ឯ​ចំណែក​សារធាតុ​ម្យ៉ាងទៀត​ហៅ​ថា​ហ្វ្រា​ក់​តូស (Fractose) ធ្វើការ​យឺតៗ​ប៉ុន្តែ​បន្ត​ផ្តល់​ឲ្យ​យើង​នូវ​កំលាំង​ពលំ​ជាប់​ជា​បន្ត ។ ក្រៅពីនេះ​គេ​បាន​រកឃើញ​ទៀតថា​ទឹកឃ្មុំ មាន​ចំណែក​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​រាងកាយ​យើង​បាន​ល្អប្រសើរ​ជាង​ សារធាតុ​ផ្សេងៗ​ទៀត ។​

2-3-300x225

3-3-300x191

6-300x225

7-1-300x245

9-300x225

10-300x200

11-300x229

aa-300x200

B-315x420

D-315x420

E-315x420

 

 

SHARE