ថ្មីៗនេះបងប្រុសម្នាក់បានថតបង្ហោះក្នុងអាខោនហ្វេសប៊ុករបស់គាត់ឈ្មោះ Meas Kanha ពីរបៀបធ្វើចំណីមាន់តាមបែបធម្មជាតិ ដែលចំណាយលុយអស់តិចបំផុត តែអាចចញ្ចឹមមាន់បានរាប់រយក្បាល។ នេះពិតជាវិសេសវិសាល ចំពោះបង់ប្រុសដែលរកឃើញវិធីនេះ ដើម្បីអោយអស់ចិត្តសូមចុចមើលពីវិធីធ្វើដូចខាងក្រោម៖
វត្ថុធាតុដើម៖
1 ដើមចេកយកទៅហាន់រួចបុកអោយម៉ត់ ចំនួន 60គីឡូ
2 កន្ទុក ចំនួន 30គីឡូ
3 អចម៍គោហាល បុកអោយម៉ត់ចំនួន4គីឡូ
4 ចុងអង្ករ (អង្ករដែលបានពីម៉ាស៊ីនកិនស្រួវខ្នាតតូច) 2គីឡូ
5 អំបិល 2ខាំ កន្លះ
6 ដីឥដ្ឋ ចំនួន 1គីឡូ
7 ស្ករសរចំនួន 1គីឡូ
របៀធ្វើ៖
ត្រូវយក អចម៍គោ-កន្ទុក-ចុងអង្ករ-អំបិល-ដីឥដ្ឋ និងស្ករសរលាយចូលគ្នាសិនរួចទុកមួយឡែកសិន បន្ទាប់មកទៀតត្រូវលាយដើមចេកបុក និងកន្ទុកចូលគ្នា ចុងក្រោយត្រូវលាយចូលគ្នាទាំងអស់។
បន្ទាប់ពីលាយរួចរាល់អស់ ត្រូវដាក់ក្នុងធុងជ័ររួចបិតអោយជិតកុំអោយខ្យល់ចូល ទុកយ៉ាងតិច5ថ្ងៃ ចាំយកមកអោយមាន់ស៊ី ជាការស្រេច។
សូមចុចមើលវីដេអូ៖