អាហារពិសេសៗដែលជួយប្រឆាំងនឹងជំងឺផ្តាសាយ

229

គ្មាននរណាម្នាក់មានភាពស៊ាំពីជំងឺផ្តាសាយទេ។ វីរុសប្រហែល ២០០ប្រភេទ អាចបណ្តាលឲ្យមានជំងឺផ្តាសាយដោយមានប្រភេទវីរុស RNA ជាអ្នកបង្ករោគដ៏រីករាលដាលបំផុត។ នេះជាការឆ្លងមេរោគឆ្លងដ៏ខ្លាំងដែលជះឥទ្ធិពលសំខាន់ទៅផ្នែកខាងលើនៃប្រព័ន្ធដកដង្ហើមដែលរួមមានច្រមុះ និងបំពង់ក។ វាឆ្លងភាគច្រើនតាមរយៈការក្អក និងកណ្តាស់។ រោគសញ្ញានៃជំងឺផ្តាសាយទូទៅរួមមាន ឈឺបំពង់ក តឹងច្រមុះ កណ្តាស់ ក្អក ក្តៅខ្លួន និងឈឺក្បាលញឹកញាប់។ រោគសញ្ញាទាំងនេះអាចមានរយៈពេលពី ២ ទៅ ១៤ថ្ងៃ។ យ៉ាងណាក៏ដោយមនុស្សភាគច្រើនបានធូរស្រាលឡើងវិញក្នុងរយៈពេល ១០ថ្ងៃ។ ខាងក្រោមនេះ គឺជាអាហារពិសេសៗដែលជួយប្រឆាំងនឹងជំងឺផ្តាសាយ។

cold-and-flu-season-1

១. តែបៃតង

តែបៃតងមានផ្ទុកជាមួយនឹងសារជាតិប្រឆាំងនឹងរោគមហារីកដែលប្រឆាំងនឹងជំងឺក៏ដូចជាប្រឆាំងនឹងមេរោគ និងបាក់តេរីដែលវាមានគុណសម្បិត្តជួយប្រឆាំងនឹងជំងឺផ្តាសាយ។ ដូចនេះដែរតែបៃតងជួយបង្កើនប្រព័ន្ធភាពស៊ាំជាទូទៅ និងបង្កើនល្បឿននៃការរំលាយអាហារ។ ទទួលទានតែបៃតង ២ ឬ ៣ពែង ជារៀងរាល់ថ្ងៃ ដើម្បីបង្ការឬប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។ អ្នកក៏អាចបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំ ដើម្បីបង្កើនរសជាតិប៉ុន្តែជៀសវាងការបន្ថែមទឹកដោះគោ។ នៅពេលទទួលទានតែ ព្យាយាមស្រូបយកចំហាយទឹក វានឹងជួយកាត់បន្ថយការកកស្ទះ និងបន្ធូរដល់ច្រមុះ។

How-Green-Aids-Weight-Loss

couple-drinking-tea_medium

២. ខ្ទឹមស

ខ្ទឹមសត្រូវបានគេដឹងច្បាស់អំពីសារធាតុប្រឆាំងវីរុស និងបាក់តេរីដ៏ខ្លាំងរបស់វា ហើយត្រូវបានគេប្រើប្រាស់ជាយូរមកហើយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងរោគសញ្ញាជាច្រើនរបស់វា។ ខ្ទឹមសក៏ជាអាហារដែលជួយបង្កើនភាពស៊ាំល្អបំផុត ដែលជួយការពាររាងកាយ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ទទួលទានខ្ទឹមស ១ ទៅ ២កម្ពឹស ឬយកខ្ទឹមសដាក់បន្ថែមចូលទៅក្នុងប្រេងឆាក្នុងអាហាររបស់អ្នក និងទទួលទានឲ្យបានទៀងទាត់ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។

1b

baked-spaghetti-squash-garlic-butter-4579

ប្រសិនបើអ្នកផ្តាសាយ អ្នកអាចស្ងោរខ្ទឹមសចិញ្រ្ចាំ ២ឬ៣កម្ពឹស ដាក់ចូលក្នុងទឹកមួយពែង។ ទុកវាត្រជាក់ និងបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ ទទួលទានវា ២ឬ៣ដង ក្នុងមួយថ្ងៃរហូតទាល់តែជំងឺផ្តាសាយរបស់អ្នកបាត់ទៅ។

image

garlic-tea-500x333

៣. ផ្លែក្រូច

ផ្លែក្រូចមានផ្ទុកវីតាមីន C និងអាចជួយដោះស្រាយនូវការឆ្លងមេរោគផ្សេងៗទៀត រួមទាំងជំងឺផ្តាសាយផងដែរ។ វីតាមីន C គឺជាសារធាតុដែលប្រឆាំងនឹងរោគមហារីកដ៏មានឥទ្ធិពល ដែលជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។ វាជំរុញដល់ការផលិតកោសិកាឈាមស ដែលប្រឆាំងនឹងការឆ្លងមេរោគ។ ទទួលទានទឹកក្រូច ១ ទៅ ២ កែវជារៀងរាល់ថ្ងៃ ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងនិងជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។ គួរបញ្ជាក់ផងដែរថាការទទួលទានទឹកក្រូចអាចជួយរក្សាឲ្យរាងកាយរបស់អ្នកមាន ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពទាំងមូល។

4b

5b

៤. ផ្សិត

នៅក្នុងឱសថបុរាណចិនផ្សិតត្រូវបានគេប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងប្រភេទផ្សេងទៀតនៃការឆ្លងមេរោគ។ ផ្សិតបង្កើនការផលិតជាតិស្ករក្នុងឈាម ដែលជាទូទៅជួយទប់ស្កាត់ជំងឺឆ្លង។ លើសពីនេះផ្សិតមានផ្ទុកសារធាតុ ដែលជួយគ្រប់គ្រងប្រព័ន្ធភាពស៊ាំ។ ផ្សិតក៏មានសារធាតុប្រឆាំងវីរុស និងបាក់តេរីដ៏ខ្លាំងក្លា ហើយមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ អ្នកអាចបន្ថែមផ្សិតចូលទៅក្នុងឆាឬបំពង ម្ហូបបន្លែ ស៊ុបផ្សិត។

20729481_809766012524166_8900394514296173160_n

22688814_1426965154088387_4851710004821063531_n

22089464_831110160389751_2150722740468508886_n

៥. ដំឡួងជ្វា

វាសម្បូរទៅដោយសារធាតុបេតាការ៉ូទីន ដំឡូងជ្វាក៏មានតួនាទីសំខាន់ក្នុងការបង្ការជំងឺផ្តាសាយដែរ។ នៅពេលដែលទទួលទាន វាក៏ត្រូវបានបំលែងទៅជាវីតាមីន A ដែលចាំបាច់សម្រាប់រក្សាប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ និងរាងកាយដែលដំណើរការល្អ។ ទទួលទានដំឡូងជ្វាស្ងោរឬដុត មួយចំហៀងកន្លះជាប្រចាំ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក និងប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។

2b

1 and 1-2 Cups of Sweet Potatoes Thumbnail

៦. គ្រាប់ល្ពៅ

គ្រាប់ល្ពៅផ្ទុកដោយជាតិស័ង្កសី ដែលជាសារធាតុរ៉ែ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។ អាហារសម្បូរជាតិស័ង្កសីក៏អាចជួយកាត់បន្ថយរយៈពេលនៃរោគសញ្ញាផ្តាសាយផងដែរ។ អ្នកអាចបរិភោគគ្រាប់ល្ពៅលីងជាអាហារសម្រន់ឬដាក់វានៅក្នុងម្ហូបបន្លែ ស៊ុបឬអាហារផ្សេងទៀត។

landscape-1477324808-delish-pumpkin-hack-5

Copycat-Panera-Autumn-Squash-Soup-3

៧. ម្ទេសផ្លោកក្រហម

ម្ទេសផ្លោកក្រហម គឺសម្បូរទៅដោយសារធាតុចិញ្ចឹម សារធាតុប្រឆាំងនឹងរោគមហារីក និងសារធាតុប្រឆាំងនឹងការរលាក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សារាងកាយឲ្យមានសុខភាពល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំ។ វាក៏សម្បូរវីតាមីន C ដែរ ដែលជួយបង្កើនប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់ជំងឺផ្តាសាយ។ ម្ទេសផ្លោកក្រហមអាចបរិភោគឆៅ ចៀន ឆា អាំង​ ដុតឬចំហុយ។ ម្ទេសផ្លោកមួយផ្លែជារៀងរាល់ថ្ងៃ ដូចជាការទទួលទានវីតាមីន C ដែរ។

3Red-Pepper

582314-1-eng-GB_how-to-skin-peppers-900x420

pork-with-peppers-56a1c87e5f9b58b7d0c297a5

ធ្វើឲ្យអាហារទាំងនេះជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីឲ្យរាងកាយរបស់អ្នកជួយការពារប្រឆាំងនឹងជំងឺផ្តាសាយ។ គួរចងចាំផងដែរថាការការពារដ៏ល្អបំផុត គឺការលាងដៃរបស់អ្នកឲ្យបានស្អាតជានិច្ចជាមួយនឹងសាប៊ូ និងទឹក។ មេរោគផ្តាសាយភាគច្រើនឆ្លងនៅពេលដៃរបស់អ្នកទទួលមេរោគពីមនុស្សដែលមានជំងឺឬវត្ថុដែលមានមេរោគដូចជា ដៃទ្វារ ហើយបន្ទាប់មកអ្នកប៉ះមាត់ ច្រមុះឬភ្នែក។ លើសពីនេះទៀតទទួលទានទឹកឱ្យបានើនដើម្បីជួយកាត់បន្ថយការកកស្ទះ និងបង្ការការខះជាតិទឹក។ វិធីដ៏ល្អមួយទៀតដែលអាចជួយអ្នកបាន គឺត្រូវទទួលទានស៊ុបមាន់ក្តៅ ព្រោះវានឹងជួយកាត់បន្ថយស្លេស និងកាត់បន្ថយការកកស្ទះ។

 

SHARE