ដូចត្របែកដទៃទៀតដែរ ត្របែកម្រេចជាប្រភេទផ្លែឈើដុះនៅតំបន់ត្រូពិក ដែលសម្បូរទៅដោយវីតាមីន C ។ ជាការពិត នៅពេលដែលលោកអ្នកបន្ថែមត្របែកនេះចូលក្នុងរបបអាហារប្រចាំថ្ងៃ នោះរាងកាយលោកអ្នកនឹងមិនងាយកើតជំងឺផ្តេសផ្តាសនោះឡើយ។
១. ប្រឆាំងភាពចាស់ជ្រីវជ្រួញដោយសារត្របែកសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម។
២. ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយការពារជំងឺផ្សេងៗ។
៣. កាត់បន្ថយនិងទប់ស្កាត់ជាតិខ្លាញ់ក្នុងឈាម។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៥. ព្យាបាលជំងឺរាគរូស។
៦. ជួយកុំឱ្យឡើងសម្ពាធឈាម។
៧. រក្សាតុល្យភាពកម្រិតជាតិស្ករចំពោះជំងឺទឹកនោមផ្អែម។
៨. ទប់ស្កាត់ជំងឺបេះដូង។
៩. ជួយបំបាត់ការឈឺធ្មេញ និងហើមអញ្ចាញ។
១០. ជួយព្យាបាលរាក់ស៊ីធ្មេញ។
១១. បណ្តេញជាតិពុលពីរាងកាយ។
១២. ព្យាបាលដំបៅកន្ទួលលើស្បែកដោយការលាបទឹកត្របែកពីលើ។
១៣. ទឹករបស់ស្លឹកត្របែកអាចយកមកព្យាបាលរបួសរ៉ាំរ៉ៃ និង បន្សាបពិសពស់ចឹក។
១៤. ជួយថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ។
១៥. សំបកត្របែកអាចយកមកជម្រះស្នាមប្រឡាក់លើសម្លៀកបំពាក់បានទៀតផង៕