ពេលពោះទទេ លោកអ្នកអាចពិសាទឹកក្តៅឧណ្ហៗដើម្បីសម្អាតសរីរាង្គក្នុងរាងកាយ និងជួយសម្រកទម្ងន់ មុនពេលទទួលទានអាហារពេលព្រឹកតាមទម្លាប់។ ប៉ុន្តែហាមទទួលទានអាហារខាងក្រោមនេះ ពេលពោះទទេ៖
១. តែនិងកាហ្វ
កាហ្វេធ្វើកើនអាស៊ីតក្រពះ ចំណែកតែទប់មិនឱ្យក្រពះផលិតអាស៊ីតសម្រាប់រំលាយអាហារ។
២. ជាតិអាល់កុល
ជាតិអាល់កុលនឹងជ្រៀបចូលក្នុងសរសៃឈាមដោយផ្ទាល់ នៅពេលពោះទទេ ជាហេតុបង្កឱ្យឡើងសម្ពាធឈាម។
៣. ភេសជ្ជៈផ្អែមមានជាតិហ្គាស
វាផ្ទុកអាស៊ីតកាបូណាតច្រើន ហើយពេលប៉ះជាមួយអាស៊ីក្រពះ វាបង្កឱ្យរកកល់ចង់ក្អួត មិនស្រួលក្រពះ និងបញ្ហាសុខភាពជាច្រើនទៀត។
៤. ប៉េងប៉ោះ
ទោះប៉េងប៉ោះល្អដល់សុខភាព តែសូមចៀសវាងទទួលទានពេលពោះទទេ។ ជាតិអាស៊ីតរបស់ប៉េងប៉ោះមានប្រតិកម្មជាមួយអាស៊ីតក្រពះ អាចបង្កឱ្យមានដុំគ្រួសក្នុងក្រពះ។
៥. អាហារហឹរ
បង្កឱ្យឈឺពោះ ព្រោះជាតិហឹរមានប្រតិកម្មជាមួយអាស៊ីតធម្មជាតិក្នុងក្រពះ៕