អាហារ គឺសំខាន់ណាស់ នៅពេលមនុស្សត្រូវការ។ មានប្រជាជនជាច្រើន បាននាំគ្នាបរិភោគអាហារនៅតាមផ្លូវ ជាជាងធ្វើខ្លួនឯងបរិភោគ។
ការបរិភោគអាហារតាមផ្លូវជាប្រចាំថ្ងៃ គឺមិនល្អសម្រាប់សុខភាពទេ ហើយវាអាចធ្វើឱ្យខូចតម្រងនោមដោយមិនខ្លួនទៀតផង។ តម្រងនោម គឺជាសរីរាង្គសំខាន់បំផុតក្នុងរាងកាយ។ មុខងាររបស់វា គឺច្រោះ និងលាងសម្អាតកាកសំណល់ក្នុងឈាម។ វាក៏មានសមត្ថភាពផលិតអ័រម៉ូន ដែលអាចផលិតគ្រាប់ឈាមក្រហម និងគ្រប់គ្រងសម្ពាធឈាមផងដែរ។
ហើយខាងក្រោមនេះ គឺជាភេសជ្ជៈកម្ចាត់ជាតិពុលពីតម្រងនោម។
* គ្រឿងផ្សំ៖
– ត្រសក់ធំ ១
* របៀបធ្វើនិងប្រើប្រាស់៖
កិនគ្រឿងផ្សំទាំងពីរបញ្ចូលគ្នាក្នុងម៉ាស៊ីនទឹកក្រឡុក រួចពិសា។ ជាតិទឹក ៩០ ភាគរយមានក្នុងត្រសក់ជាមួយនឹងវីតាមីនចម្រុះក្នុងការ៉ុត ជួយបណ្ដេញជាតិពុលក្នុងរាងកាយ ជាពិសេសតម្រងនោម៕