ឆ្អឹងដែលមានសុខភាពល្អផ្ដល់នូវទម្រង់ដល់រាងកាយ ហើយក៏ការពារអវយវៈខាងក្នុង និងជួយដល់សាច់ដុំផងដែរ។ ទន្ទឹមនឹងនេះឆ្អឹងដែលរឹងមាំត្រូវបានពឹងផ្អែកលើ ឥរិយាបថល្អតុល្យភាព និងកម្លាំង។ ដើម្បីទទួលបានឆ្អឹងរឹងមាំចាំបាច់ត្រូវមានសារធាតុចិញ្ចឹមសំខាន់ៗដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីនបេតាការ៉ូទីន និងប្រូតេអ៊ីន។ មានអាហារដែលមានសុខភាពល្អជាច្រើនដែលជួយបង្កើនឲ្យមានសុខភាពល្អ និងឆ្អឹងរឹងមាំ និងកាត់បន្ថយនៃការឈឺសន្លាក់ ការរលាក ជំងឺរលាកសន្លាក់ និងបញ្ហាសុខភាពដែលទាក់ទងនឹងឆ្អឹង។ ខាងក្រោមនេះ គឺជាអាហារពិសេសៗដែលជួយឲ្យឆ្អឹងរឹងមាំ។
១. ទឹកដោះគោ
កាល់ស្យូម គឺជាធាតុសំខាន់បំផុតសម្រាប់ឆ្អឹងរឹងមាំ ហើយប្រភពកាល់ស្យូមល្អបំផុត គឺទឹកដោះគោ។ ទឹកដោះគោក៏មានប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិផូស្វ័រ និងវីតាមីន D និង B12 ផងដែរ។ សារធាតុចិញ្ចឹមទាំងអស់នេះមានសារៈសំខាន់សម្រាប់ឆ្អឹងដែលមានសុខភាពល្អ។ មនុស្សពេញវ័យគួរទទួលទានទឹកដោះគោ ២ កែវរៀងរាល់ថ្ងៃ ចំណែកឯកុមារ និងក្មេងជំទង់អាចទទួលបានអត្ថប្រយោជន៍ពីការទទួលទានទឹកដោះគោច្រើន។
២. តៅហ៊ូ
តៅហ៊ូ គឺជាប្រភេទអាហារ ដែលមានជាតិសណ្តែកសៀងដែលវាមានជាតិកាល់ស្យូម វាមានសារៈសំខាន់ដើម្បីជួយឲ្យសុខភាពល្អ និងឆ្អឹងរឹងមាំ។ តៅហ៊ូ ៦៤ក្រាម អាចបំពេញបានប្រហែល ២០ភាគរយ ដូចនឹងការទទួលទានជាតិកាល់ស្យូមជារៀងរាល់ថ្ងៃដែរ។ មិនថាអ្នកបរិភោគវាធម្មតាឬឆ្អិនទេ តៅហ៊ូ គឺជាជម្រើសដែលមានសុខភាពល្អសម្រាប់ឆ្អឹងរបស់អ្នក។
៣. គ្រាប់ល្ង
គ្រាប់ល្ងមានសារធាតុចិញ្ចឹមផ្សេងៗសម្រាប់សុខភាពឆ្អឹងដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និងវីតាមីន K និង D។ អ្នកត្រូវទទួលទានគ្រាប់ល្ងយ៉ាងហោចណាស់ ៣២ក្រាម ជារៀងរាល់ថ្ងៃ ជាមួយគ្រាប់ល្ងលីង។ អ្នកអាចរោយគ្រាប់ល្ងនៅលើបន្លែឆ្អិន និងបន្ថែមវាជាមួយឆាបន្លែ ។
៤. បន្លែអេពីណារ ជាបន្លែម៉្យាងដូចស្ពៃខ្មៅ
បន្លែនេះ គឺជាអាហារពិសេសមួយទៀត ដែលមានជាតិកាល់ស្យូមខ្ពស់។ លើសពីនេះ វីតាមីន K របស់វាជួយរក្សាជាតិកាល់ស្យូមនៅក្នុងឆ្អឹង។ បន្លែនេះក៏មានផ្ទុកបរិមាណល្អនៃជាតិសរសៃ ជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម និងវីតាមីន A និង C។ បន្លែនេះអាចបរិភោគឆ្អិនឬឆៅ ហើយក៏អាចបន្ថែមវាជាមួយសាំងវិច ម្ហូបបន្លែ ឬធ្វើជាអាហារសម្រន់។
៥. សណ្តែកស
សណ្តែកស គឺជាអាហារពិសេសមួយផ្សេងទៀតសម្រាប់ឆ្អឹងដែលមានសុខភាពល្អ។ ពពួកសណ្តែកទាំងនេះមានជាតិកាល់ស្យូម ជាតិប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុរ៉ែ ដូចជា ម៉ាញ៉េស្យូម ផូស្វ័រ និងប៉ូតាស្យូម។
សណ្តែកឆ្អិន ២២៥ក្រាម អាចផ្តល់នូវជាតិកាល់ស្យូមមួយដ៏ល្អ ដើម្បីជួយឲ្យឆ្អឹងរឹងមាំដែលមានសុខភាពល្អ។
អ្នកអាចដាក់សណ្តែកសនៅក្នុងស៊ុប ម្ហួបបន្លែឬសម្ល។ អ្នកអាចផ្តល់ឲ្យឆ្អឹងរបស់អ្នក ដោយការបរិភោគគ្រាប់សណ្តែក និងសណ្តែកខ្មៅ។
៦. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុន គឺជាប្រភេទត្រីខ្លាញ់ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជួយពង្រឹងឆ្អឹងដូចជា ជាតិកាល់ស្យូម ប្រូតេអ៊ីន វីតាមីន D និងអាស៊ីតខ្លាញ់អូមេហ្គា៣។ វីតាមីន D និងអាស៊ីតខ្លាញ់អូមេហ្គា៣ ជួយបង្កើនការស្រូបចូលនៃជាតិកាល់ស្យូមនៅក្នុងរាងកាយ។ ការទទួលទានត្រីសាល់ម៉ុនជាទៀងទាត់ ជួយបង្កើនកម្លាំងឆ្អឹង និងការប្រមូលផ្តុំឆ្អឹង។ ទន្ទឹមនឹងនេះដែរត្រីសាល់ម៉ុនក៏ល្អសម្រាប់សុខភាពបេះដូងផងដែរ។
អត្ថបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market
(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)