**គ្រឿងផ្សំ**
– ដំឡូងមីឈូសរួច ១គីឡូ
– អំបិល ១ស្លាបព្រាកាហ្វេ
– ស្ករស ៣០០ក្រាម
– ខ្ទិះដូង ៤០០មីលីលីត្រ
– សាច់ដូងកោស ១ចំហៀងផ្លែ
– ស៊ុត ៥គ្រាប់
– ទឹកដោះគោ ១កំប៉ុង
– ស៊ុតទា១គ្រាប់ យកតែក្រហមសម្រាប់លាបលើនំដុត
១. ដំបូងអ្នកត្រូវយកដំឡូងដែលបានឈូសរួចមកលាយជាមួយស្ករស, អំបិល, សាច់ដូង, ទឹកដោះគោ, ខ្ទិះដូង និងគោះពងទាដាក់ រួចកូរវាបញ្ចូលគ្នាទាំងអស់។
២. នៅពេលដែលកូរសព្វហើយ ត្រូវយកវាទៅចាក់ចូលក្នុងថាសសម្រាប់ដុតនំ វាសឲ្យស្មើ ឬសំភារៈអ្វីផ្សេងដែលមានផ្ទៃរាបដូចទៅនិងថាស រួចយកវាទៅដាក់ចូលក្នុងឡដុតនំ។
៣. បើមិនមានចង្ក្រានដុតនំ អាចចាក់ចូលឆ្នាំងសម្លធម្មតាក៏បាន ដុតនំបានដូចគ្នា គ្រាន់តែពេលដុតដាក់ភ្លើងតិចៗយកងងើកភ្លើងដាក់ពីលើគម្របឆ្នាំដុតបានដូចគ្នា ដុតពេល៥០នាទី ទៅ ១ម៉ោង។
៤. នំនេះក៏អាចចំហុយនឹង ឡាំងស៊ិងចំហុយក៏បាន រក្សាទុកប្រហែលជា ៥០នាទី ទៅ ១ម៉ោង។
៥. ពេលនំឆ្អិនមុន យកពងទាតែក្រហមទៅលាបលើនំរួចដុត ៥នាទីទៀត ដើម្បីអោយនំក្រៀមក្រហមក្រឡាតរលោងល្អ
ក្រោយពីនំឆ្អិនល្អ អ្នកយកចេញត្រូវទុកវាពី ១៥ ទៅ២០នាទីសិនអោយត្រជាក់ ដើម្បីឲ្យងាយស្រួលក្នុងការកាត់ កាត់ហើយរៀបដាក់ចានជាការស្រេច ៕
ប្រភពពីៈ Sok Samnang