នៅពេលអាកាសធាតុត្រជាក់ឬរងារ សូមកំុមើលរំលងឪសថបុរាណទាំងនេះវាអាចជួយដល់សុខភាព និងស្បែកបាន

420

នៅពេលអាកាសធាតុត្រជាក់ឬកំឡុងពេលរដូវរងារ ទទួលទានឪសថបុរាណទាំងនេះ វាអាចជួយដល់សុខភាពនិងស្បែកអ្នកបាន។

eating-cold-stk64750cor-resized-56a179cd5f9b58b7d0bfaa09dry-skin-face១. ខ្ញី

ខ្ញីសម្បូរទៅដោយសារធាតុដែលប្រឆាំងអុកស៊ីតកម្ម ដែលជាមធ្យោបាយដ៏ល្អមួយដើម្បីផ្តល់ឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកតាមរយៈការកាត់បន្ថយភាពតានតឹងនៅក្នុងរាងកាយ។ ខ្ញីក៏ជួយបង្កើនចរន្តឈាមនៅក្នុងរាងកាយ ដែលសំខាន់បំផុតសម្រាប់សុខភាពដែលប្រសើរបំផុត។ នៅពេលចាប់ផ្តើមគ្រុនផ្តាសាយ ខ្ញីធ្វើការជាថ្នាំផ្សះដ៏មានប្រសិទ្ធភាព ហើយវាក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយរោគសញ្ញារលាក និងជំងឺរលាកសន្លាក់ដែលមានផលអាក្រក់ក្នុងកំឡុងពេលរដូវរងារ។ ខ្ញីក៏ជួយបង្កើនការរំលាយអាហារ និងជួយឲ្យស្បែករលោង និងឥតខ្ចោះ។ លើសពីនេះទៀតខ្ញីអាចជួយគ្រប់គ្រងកម្រិតជាតិស្ករបានផងដែរ។ ព្យាយាមទទួលទានតែខ្ញីឲ្យបាន ២ ទៅ ៣ ពែងជារៀងរាលើថ្ងៃ។

maxresdefault

វិធីធ្វើតែខ្ញី :

– ហាន់ខ្ញីដាក់មួយស្លាបព្រាបាយ ហើយទឹកពីរពែងដាក់ក្នុងឆ្នាំងតូច

17353294_1485197404823735_2160268543019947972_n

20431536_155474225004570_2208732157676408663_n

Water-in-a-pot

– ដាក់ទឹកដាំឲ្យក្តៅ

IMG_0461a

aid53980-v4-728px-Make-Ginger-Tea-or-Tisane-Step-20

– បន្ទាប់មកបន្ថយកំដៅ ហើយគ្រប និងរម្ងាស់វាចោលរយៈពេល ១០នាទី

DSCN1795

step-6-cover-and-simmer-600x400

– ហើយច្រោះវា និងបន្ថែមទឹកឃ្មុំបន្តិច​ ដើម្បីបង្កើនរសជាតិ អ្នកក៏អាចច្របាច់ក្រូចឆ្មារស្រស់បន្ថែមមួយស្លាបព្រាកាហ្វេ។

step-3-strain-the-ginger-tea

step-1-add-the-honey-and-lemon-to-hot-water-768x512

step-4-add-lemon-and-honey

step-2-strain-the-ginger-tea-and-drink-it-to-get-rid-of-stomach-ache

២.  រមៀត

រមៀតមានកម្រិតសារធាតុប្រឆាំងនឹងអុកស៊ីតខ្ពស់បំផុត ហើយគ្រឿងទេសនេះចាំបាច់ណាស់កំឡុងពេលរដូវរងារ។ វាអាចជួយបង្កើនប្រព័ន្ធភាពស៊ាំនៅពេលដែលអ្នកទទួលទានវាបានទៀងទាត់។ រមៀតក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដែលឈឺសន្លាក់កំឡុងពេលរដូវរងារ ដោយសារតែសារធាតុប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។ លើសពីនេះទៀតវាជួយប្រឆាំងនឹងអ្វីដែលធ្វើឲ្យស្បែកខូច និងធ្វើឲ្យបាត់បង់ពន្លឺ និងអាចផ្លាស់ប្តូរវាបាន។ ការបន្ថែមម្សៅរមៀតទៅក្នុងកែវទឹកដោះគោធ្វើឲ្យការទទួលទានមានសុខភាពល្អ។ ជាការពិតណាស់ ទឹកដោះគោរមៀតក្តៅឧណ្ហៗ គឺជាឱសថបុរាណដ៏ពេញនិយមសម្រាប់បំបាត់ក្អក ជំងឺផ្តាសាយ និងគ្រុនក្តៅ។ ជាពិសេសវាមានប្រសិទ្ធភាពខ្លាំងណាស់ប្រឆាំងនឹងការក្អកស្ងួត។

20294016_1370182626369851_375197528059858617_n

hqdefault

វិធីធ្វើទឹកដោះគោរមៀត :

– កំដៅទឹកដោះគោមួយពែងលើចង្រ្កាន

aid8917220-v4-728px-Heat-Milk-Step-2

– នៅពេលដែលទឹកដោះគោក្តៅឧណ្ហៗ ដាក់ម្សៅរមៀតចូលកន្លះស្រាបព្រាកាហ្វេ

Turmeric-powder

turmeric-in-milk

– បន្ទាប់មកកូរវាយឺតៗ ដើម្បីឲ្យវារលាយចូលគ្នា។

turmeric milk 1

how-to-make-turmeric-teaturmeric-coconut-tea

អត្តបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market
(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)

SHARE